តារាសម្ដែងលោក សុវណ្ណ មករា បន្ទាប់ពីសុំចែកផ្លូវជាភរិយា កាលពីប៉ុន្មានខែមកនេះ គេសង្កេតឃើញថា សកម្មភាពរបស់លោក ហាក់ដូចជាស្ងប់ស្ងាត់ ប៉ុន្តែថ្មីៗនេះ ស្រាប់តែលោក បានបង្ហាញ ប្រតិកម្មខ្លាំងៗ ទៅកាន់លោកឧកញ៉ា ហេង ឡុង ដែលគេស្គាល់ច្បាស់ថា ជាគូស្នេហ៍ត្រៀមចូលរោងការ របស់ប្រធានសមាគមន៍សិល្បៈថ្មី និងជាតារាសម្ដែងជើងចាស់ អ្នកនាង ចន ច័ន្ទ លក្ខិណា បន្ទាប់ពីលោក ហេង ឡុង បានសរសេរសំណរមួយឃ្លានៅក្នុងថ្ងៃសម្ពាធហាង «កូនភ្លោះ» របស់អតីតប្រពន្ធ (មិនទាន់លែងលះតាមផ្លូវការណ៍) អ្នកនាង ឈិន សុធារី ថា «ហេតុអ្វីមិនអញ្ជើញប្តីផង? អ្វីដែលខ្ញុំចង់និយាយ គឺគួរតែអញ្ជើញគាត់ សោកស្តាយណាស់រាប់អានមនុស្សមិនច្បាស់!» ។

ទាក់ទងជាមួយសំណេរខ្លីមួយឃ្លានេះ ហាក់ធ្វើឱ្យលោក សុវណ្ណ មករា មិនពេញចិត្ត ហើយបានប្រតិកម្មដោយតបសារទៅវិញភ្លាមថា «អញ្ជើញមិនអញ្ជើញវាទើស ហេង ឡុង ឯងណាស់ទៅឬ? ហេង ឡុង ឯងជាមនុស្សប្រុស ឬជាមនុស្សខ្ទើយ ? បានចេះតែចូលមករុកគួន ក្នុងរឿងគ្រួសារខ្ញុំម្ល៉េះ? ម្តងជាពីរដងហើយ ហេង ឡុង ឯងគួរតែយកពេលទៅគិតរឿងប្រាក់មូលិធិសិល្បករ អស់សមត្ថភាពនោះវិញ ឥឡូវឮល្ហៀងៗថា ប្រាក់ទាំងនោះបានបាត់អស់ទៅហើយ …» ។

លោក សុវណ្ណ មករាបន្តទៀតថា «ឡុងអើយឡុង បើឡុងឯងជាមនុស្សប្រុសពិតមែន ត្រូវហ៊ានទទួលស្គាល់នូវអ្វីដែលឡុងឯង Share and Post កាលពីលើកទី1 កុំ Edite ច្រើនពេក ឬក៏ឡុងឯងយក ចនចន្ទ័ មកធ្វើជាខែលបិតបាំងភាពជាប្រុស និងមុខរបររបស់ឡុងឯង? ហើយរឿងមួយទៀត គឺរឿងប្រាក់មូលនិធិសិល្បៈ កុំថាគេមិនដឹងឱ្យសោះ កុំឱ្យលេច
ឮថា កិបកេងយកប្រាក់មូលិធិសិល្បៈ ទៅប្រើប្រាស់រឿងបំណុលផ្ទាល់ខ្លួន ខ្ញុំគ្រាន់តែបារម្ភជំនួសក្នុងន័យមិត្តភាពប៉ុណ្ណោះ ៕» ។

បន្ទាប់ពីមានការ ឆ្លើយតបទៅលោក ហេង ឡុង រួចពីសំណាក់លោក សុវណ្ណ មកករា ស្រាប់តែអ្នកនាង ចនច័ន្ទ លក្ខិណា បានចេញមុខ មកតបតទៅកាន់លោក សុវណ្ណ មករា វិញថា «អញ្ចឹង​សូម​លោក​និយាយ​បក​ស្រាយ​ពី​រឿង​ ដែល​លេច​ឮ​ថា​ លោក​បោក​ប្រាស់​បង​ស្រី​ជីដូន​មួយ​ខ្ញុំ​ផង​ ផ្ទះ​លោក​ ឡាន​លោក​ និង ​ដី​មួយ​ចំនួន​តើ​យ៉ាង​ម៉េច​ហើយ​ ? ហើយ​ឮថា​ កំឡុង​ពេល​នោះ ​លោក​យក​លុយ​គាត់​មក​ចិញ្ចឹម​ស្រី​ក្មេង​ជា​ហូរហែ​មែន​ដែរ​ឬ​ទេ​ ?»

អ្នកនាងន្តថា «ហើយ​រឿង​លេច​ឮ​ថា ​លោក​បោកប្រាស់​ជា​ជំទាវ​ៗ​មួយ​ចំនួន​យក​ទៅ​ធ្វើ​ថៅកែ​កុន​ ពិត​ឬ​អត់​ ? ហើយ​ឮ​ថា ​លោក​ធ្លាប់​ជាប់​គុក​នៅ​អាមេរិក​ ដោយ​សារ​បោកប្រាស់​ស្រី​ចាស់​ឱ្យ​គេ​ រៀបការ​លួច​លាក់​ធានា​ទៅ​អាមេរិក​ តែ​ពេល​ទៅ​ដល់​ទី​នោះ ​លោក​សម្លឹង​យក​កូន​ស្រី​គេ​ តើ​ពិត​ដែរ ​ឬ​ទេ ​? ហើយ​សង​លុយ​តួសំដែង​ភាពយន្ត​ ឱ្យ​លោក​គ្រប់ ​ឬ​នៅ ​? ខ្ញុំ​សូម​ប្រាប់​ទៅ​បងប្អូន​ដែល​នៅ​ក្រៅ​ស្រុក​មួយ​ចំនួន ​ដែល​មិន​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​កម្ពុជា​ ទោះជា​ស្នេហា​ជ្រាលជ្រៅ​យ៉ាង​ណា​ក៏​ដោយ ​កុំ​គួរ​ទុកចិត្ត​ ហ៊ាន​ដាក់​ឈ្មោះ​គេ​អោយ​សោះ ប្រុស​ស៊ី​ដោយ​សារ​ស្រី​ » ៕
សហការី KBN