ភ្នំពេញ៖ ទស្សនាវដ្តីរថយន្តដ៏ចំណាស់ជាងគេ និងមានប្រជាប្រិយបំផុតនៅអង់គ្លេស មានអ្នកអានជាង 3,500,000 ជារៀងរាល់ខែ បានចុះផ្សាយ និងសម្តែងនូវការកោតសរសើរជាខ្លាំងដល់រថយន្ត HAWTAI A25 SUV ស៊េរីទំនើប ជំនាន់ថ្មី ថាជាម៉ូដែលរថយន្តមួយដ៏ល្អបំផុត ក្នុងចំណោមម៉ូដែលរថយន្តដ៏ល្អបំផុតដទៃទៀត ក្នុងការតាំងពិព័រណ៍ រថយន្តដ៏ធំបំផុតក្នុងពិភពលោក។

ប្រទេសអង់គ្លេស គឺជាប្រទេសមួយ ដែលនិយមប្រើប្រាស់ម៉ាករថយន្តល្បីៗបំផុតក្នុងពិភពលោក ដូចជា Rolls Royce, Bentley, Range Rover, Jaguar ហើយក្នុងនោះរថយន្ត​ Hawtai A 25 ក៏ត្រូវកត់ត្រាជាម៉ូដែលរថយន្តទំនើប គុណភាពខ្ពស់ ក្នុងចំណោមរថយន្តទាំងនោះដែរ ដោយទស្សនាវដ្តីរថយន្តស្ព័រ Lotus និងគេហទំព័ររថយន្ត AutoCar.co.uk របស់ចក្រភពអង់គ្លេស បានបង្ហាញថា Hawtai A 25 ជាប្រភេទរថយន្ត SUV ទំនើបជំនាន់ថ្មី ដ៏ទំនើបកំពូលមួយ ក្នុងចំណោមម៉ូដែលរថយន្ត ជំនាន់ថ្មីទាំងឡាយ ដែលបានចេញលក់លើទីផ្សារ។

​អ្នកសារព័ត៌មាន ដែលជំនាញផ្នែករថយន្ត បានមកធ្វើទស្សនកិច្ចនូវការតាំងពិព័រណ៍រថយន្តអន្តរជាតិ ដែលមានគ្រប់ម៉ាករថយន្តល្បីៗ​ដោយការដាក់តាំងបង្ហាញ ម៉ូដែលរថយន្តស៊េរីថ្មីបំផុតរបស់ខ្លួន ហើយក្នុងឱកាសនោះដែរ រថយន្តHawtai A 25​ SUV បានទាញក្រសែភ្នែក​ និងការចាប់អារម្មណ៍ជាខ្លាំងពីអ្នកសារព័ត៌មានទាំងនោះផងដែរ។

បន្ទាប់ពីការពិនិត្យយ៉ាងម៉ត់ចត់ លើការរចនាម៉ូដ ការកសាងគុណភាព និងបច្ចេកទេស ទស្សនាវដ្តីដែលមានជំនាញពិសេសខាងរថយន្ត បានសម្រេចចាត់លំដាប់ថ្នាក់ Hawtai A 25 គឺជាម៉ូដែលរថយន្តថ្មីទំនើបដ៏គួរឲ្យចាប់អារម្មណ៍បំផុតទី៣ ដែលជាផ្នែកមួយ នៃអត្ថបទដ៏មានសក្តានុពលសម្រាប់ការបោះពុម្ពផ្សាយក្នុងប្រទេសអង់គ្លេស ​។ អ្នកសារព័ត៌មានទាំងនោះ បានពន្យល់ថា រថយន្ត Hawtai A 25 គឺជាប្រភេទរថយន្តSUV ដែលត្រូវបានផលិតឡើងដោយ​ការសំយោគនៃនវានុវត្តន៍ភាពគំនិត រូបរាងដ៏ឡូយនៅផ្នែកខាងមុខ និងផ្នែកខាងក្រៅ ដ៏ស្អាតល្អឥតខ្ចោះ ដែលបង្ហាញនូវសក្តានុពលដ៏អស្ចារ្យរបស់វា។​

រថយន្ត​Hawtai A 25 មានលក្ខណៈពិសេសៗជាច្រើន​ដ៏គួរឲ្យទាក់ទាញ ដូចជាការរចនាម៉ូថតួរថយន្តដ៏ល្អឥតខ្ចោះនៅផ្នែកខាងក្រៅ រួមផ្សំទាំងផ្នែកខាងក្នុងបំពាក់ដោយបច្ចេកវិទ្យាទំនើបទាន់សម័យឈានមុខគេ ​ពីប្រទេសកូរ៉េខាងត្បូង មកច្នៃបង្កើតឲ្យកាន់តែប្រសើរឡើង ដោយក្រុមវិស្វករ នៃតំបន់អឺរ៉ុប ​ច្របាច់បញ្ចូលគ្នានូវ​​សមាសភាគសំខាន់ៗពីសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។


​ក្រុមហ៊ុន​ HAWTAI MOTOR កំពុងតែមានភាពល្បីល្បាញ ក្នុងនាមជា​ក្រុមហ៊ុនផលិតរថយន្តសាកលលោក ​ តាមរយៈការផលិតរថយន្តដ៏ទំនើប និងមានបណ្តាញចែកចាយរីកចម្រើនយ៉ាងឆាប់រហ័សលើទីផ្សារអន្តរជាតិ ពាសពេញសាកលលោក​ដូចជាបណ្តាប្រទេសនៅសហគមន៍ អឺរ៉ុប អាមេរិក មជ្ឈឹមបូព៌ា និង តំបន់អាស៊ីប៉ាស៊ីហ្វិក។

​ក្រុមហ៊ុន WMC គឺជាក្រុមហ៊ុនដែលមានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន Hawtai Motor នៅក្នុងប្រទេសកម្ពុជា ដែលមានshowroom ដ៏ស្អាត ទំនើប ប្រកបដោយផាសុកភាព ជាមួយនឹងសេវាកម្មឈានមុខ រហ័សទាន់ចិត្ត ប្រកបដោយភាពស្និទ្ធស្នាល នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ហើយអតិថិជន​អាចមកបើកបកសាកល្បង នូវរថយន្តHawtai A 25 នោះលោកអ្នកនឹងកាន់តែពេញចិត្ត ដោយដឹងថា រថយន្តនេះ ​ ស្អាត ល្អ និងបច្ចេកវិទ្យាទំនើបដល់កម្រិតណា៕​
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 078 999 006 ឬចូលទៅកាន់ www.facebook.com/wmchawtai