រឿងរ៉ាវដែលបង្ហាញ ពីក្តីស្នេហ៍ពិតពោរពេញ ដោយអត្ថន័យមួយ តែងតែអាចទាក់ទាញចំណាប់ អារម្មណ៍របស់អ្នក ចាក់ដោតបេះដូងរបស់អ្នក ព្រមទាំងនាំយកអនុស្សាវរីយ៍ ដ៏មានន័យក្នុងអតីតកាល ត្រលប់មកក្នុងការចងចាំ របស់អ្នកឡើងវិញ។ នេះជាមូលហេតុដែល Doublemint បានផលិតវីដេអូពាណិជ្ជកម្មថ្មី ដកស្រង់ចេញពីរឿងរ៉ាវស្នេហាពិត ដ៏រ៉ូមែនទិករបស់សារ៉ា និង ចូន ហើយទទួលបានការទស្សនាជាង 21 លាននាក់ នៅលើ YouTube និង 8 លាននាក់ នៅលើ Facebook ។

សេចក្តីស្នេហាដ៏ស្រស់បំព្រង របស់ពួកគេ បានរីកដុះដាលចាប់តាំងពី ការជួបគ្នាដោយចៃដន្យនៅវិទ្យាល័យ រហូតដល់ពួកគេឈានចូល ដល់វ័យកណ្ដាល។ ពួកគេទាំងពីរ បានបង្ហាញដល់ពិភពលោកឲ្យបានដឹងថា ស្នេហាពិត គឺអាចជំនះរាល់ ឧបសគ្គ ដែលពួកគេប្រឈម។ ប្រវត្តិនៃរឿងរ៉ាវស្នេហាមួយនេះ ត្រូវបានរក្សាទុកនៅលើក្រដាស់រុំ Doublemint ដ៏ស្រស់ស្អាតពោរពេញដោយសិល្បៈ ជាសក្ខីភាពនៃក្តីស្នេហ៍ពិតរបស់ពួកគេ។

តើវាពិតជាល្អយ៉ាងណា បើសិនជាអ្នកអាចធ្វើឲ្យការចងចាំដ៏ល្អបំផុតរបស់អ្នកកត់ត្រាទុកនៅក្នុងគំនូរព្រាង ក្នុងក្រដាសរុំ Doublemint ដូចគ្នាទៅនឹងអ្វីដែលចូនបានធ្វើ?

ដើម្បីនាំមកនូវក្តីសប្បាយរីករាយ និងដើម្បីបង្ហាញថាស្នេហាពិតប្រាកដជា នៅមានលើពិភពលោកនេះ ថែមទាំងស្រស់ស្អាត ពោរពេញដោយអត្ថន័យទៀតផងនោះ ក្រុមហ៊ុន Doublemint ខេមបូឌា ផ្តល់នូវឱកាសដល់អ្នក ដើម្បីបង្ហាញនិងអបអរពីស្នេហ៍ពិតរបស់អ្នក។ Doublemint មានបំណងចង់ឲ្យអ្នកទាំងអស់ចូលរួម និងចែករំលែកស្នេហា ដ៏រ៉ូមែនទិករបស់អ្នកជាមួយ Doublemint’s Lovewraps Contest ដែលចាប់ផ្តើមពីឥឡូវនេះ រហូតដល់ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2017 ។ ដោយគ្រាន់តែចូលទៅកាន់ www.mylovewraps.com.kh ហើយចូលទៅកាន់គណនី Facebook របស់អ្នក បន្ទាប់មកបង្ហោះរូបថត 3 សន្លឹកដ៏ល្អបំផុតដែលពណ៌នា ពីពេលវេលាដ៏អស្ចារ្យជាមួយ មនុស្សជាទីស្រឡាញ់ អាចជាគូស្នេហ៍ ក្រុមគ្រួសារ ឬ មិត្តភក្តិរបស់អ្នក ដើម្បីមានឱកាសឈ្នះរង្វាន់ ជាដំណើរកម្សាន្តសម្រាប់មនុស្សពីរនាក់ ទៅកាន់កោះសង្សារ។

ការប្រកួតចាប់ផ្ដើមពីថ្ងៃទី 01 ខែសីហា ឆ្នាំ 2017 រហូតដល់ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2017 ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលកាន់គេហទំព័រ www.mylovewraps.com.kh ឬ ទំព័រហ្វេសប៊ុករ “Doublemint Cambodia” ។

បន្ថែមពីលើរង្វាន់ជាដំណើរកម្សាន្ត ទៅកាន់កោះសង្សារ អ្នកក៏អាចឈ្នះរង្វាន់ប្រចាំ សប្តាហ៍ដោយការញ៉ាំស្ករ Doublemint ឥតគិតថ្លៃរយៈពេលពេញមួយឆ្នាំ។ ស្នេហាពិតជាអាចនាំអ្នកទៅកាន់ កន្លែងដ៏អស្ចារ្យបាន ដូច្នេះកុំភ្លេចចែករំលែករឿងរ៉ាវ ដ៏មានន័យរបស់អ្នកឥឡូវនេះជាមួយ #lovewraps៕