ភ្នំពេញ៖ បុរសម្នាក់បានរអិលជើងធ្លាក់ពីលើផ្ទះជាន់ទី២ បោកក្បាលនឹងកម្រាលឥដ្ឋផ្ទាល់នឹងដី បណ្ដាល​ឲ្យ​ស្លាប់​យ៉ាងអណោច​អធ័មមួយរំពេច បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃ​ទី៩ ខែសីហា ឆ្នាំ​២០១៧ នៅមុខផ្ទះលេខ៩០៧ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូង ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសរងគ្រោះ ឈ្មោះ សុទ្ធ បឿន អាយុ៣៧ឆ្នាំ មានលំនៅក្នុងឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត តែគាត់បានមកស្នាក់នៅ និងធ្វើការនៅ​កន្លែង​កើតហេតុ។ នៅពេលនេះ សមត្ថកិច្ចកំពុង​តែធ្វើកោសល្យវិច័យ ថាតើជាករណីនេះជាអំពើអត្តឃាត ឬក៏ជាករណីឃាតកម្ម? សហការី KBN