ខេត្តណារ៉ាថីវ៉ាត់ ប្រទេសថៃ៖ កាមេរ៉ាសុវត្តិភាព CCTV បានថតជាប់ វីដេអូនៃគ្រោះថ្នាក់ចរាចរណ៍ គួរអោយរន្ធត់មួយ ដោយរថយន្ត១គ្រឿង បានបើកធ្លាក់ផ្លូវ ទៅបុកនឹងបង្គោលភ្លើង ពេញទំហឹង បណ្តាលឲ្យមនុស្ស ដែលជិះនៅលើរថយន្តនោះ ស្លាប់៦នាក់ និងរងរបួស៩នាក់។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ គួរអោរន្ធត់មួយនេះ បានកើតឡើង ចំពោះរថយន្តរបស់ក្រុមគ្រួសារមួយ ដែលបានត្រឡប់ មកពីដឹកសាច់ញាតិ ពីព្រលាន យន្តហោះ ដែលពួកគេទើបតែ ត្រលប់មកពីធ្វើបុណ្យ នៅទីក្រុង Mecca ។

ខណៈពេលដែលរថយន្ត មកដល់ចំនុចកើតហេតុ ស្រាប់តែបែកកង់ ហើយបានរេចង្កូត ទៅបុកបង្គោលភ្លើង ចំពាក់កណ្តាលពេញទំហឹង នៅចំណុចកំណាត់ផ្លូវ ប៉ាតានី និងណារ៉ាថីវ៉ាត់ ក្នុងភូមិទី6 ស្រុកតាបោះក្រោយ – ខេត្ត Narathiwat ។ ក្នុងចំណោមនោះ មានមនុស្ស៦នាក់ បានស្លាប់ (មានប្រុស២នាក់ និងស្រី៤នាក់) ចំណែក៩នាក់ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានប៉ូលីស បញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ​ ៕

ប្រភព៖ Thai TV3HD
By: Narin KBN