ខេត្តព្រះសីហនុ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៤៥នាទីថ្ងៃត្រង់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៧ ដោយរថយន្ត ដឹកប្រេងឥន្ធនៈមួយគ្រឿង និងរថយន្តកុងតឺន័រមួយគ្រឿង បានបុកគ្នាពេញទំហឹង បណ្ដាលឱ្យតៃកុងរថយន្ត ដឹកប្រេងឥន្ធនៈ គាបស្លាប់ក្នុងកាប៊ីនរថយន្តតែម្ដង ។

យោងតាមព័ត៌មានរាយការណ៍បឋមបានឱ្យដឹងថា ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើង នៅចំណុច ន្លោះគីឡូម៉ែត្រលេខ 151 និង 152 ក្នុងភូមិ/ឃុំសឹ្ទងឆាយ ស្រុក កំពង់សិលា ខេត្តព្រះសីហនុ ហើយក្រោយកើតហេតុ តៃកុងរថយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់ស្រមោល ៕
សហការី KBN