ប្រទេសរុស្ស៊ី៖ កាលពីពេលថ្មីៗកន្លងទៅនេះ សារព័ត៌មានក្នុងស្រុកមួយ របស់រុស្ស៊ី បានចុះផ្សាយពីហេតុការណ៍គ្រោះថ្នាក់មួយ ដែលថតជាប់ស្តែងៗ គួរឲ្យរន្ធត់ ដោយក្នុងវីដេអូឃ្លីបនោះ បានថតជាប់ដោយកាម៉េរ៉ាក្នុងរថយន្ត១គ្រឿង ដែលស្ថិតនៅពីមុខកន្លែងកើតហេតុ ។

បើតាមវីដេអូឃ្លីបនោះ គេបានឃើញស្ត្រីម្នាក់ បានដើរឆ្លងថ្នល់ ហើយមិនដឹងជាមូលហេតុអ្វី ស្រាប់តែមានម៉ូតូធំ១គ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយម៉ូតូក៏បានរអិលមកបុកចំ ស្ត្រីរងគ្រោះពេញទំហឹង បណ្តាលឲ្យស្ត្រីរងគ្រោះ ប៉ើងបះជើងឡើងលើ ពីរបីត្រឡប់ ហើយដេកស្តូកស្តឹង របួសជើងទាំង២ ទាំងក្តីឈឺចាប់ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅក្នុងទីក្រុងមួយ ក្នុងប្រទេសរុស្ស៊ី ហើយខណៈពេលកើតហេតុ មានក្រុមប៉ូលិស និងពលរដ្ឋជាច្រើន បានរត់ចូលទៅជួយស្ត្រីរងគ្រោះរូបនោះ ហើយបានហៅរថយន្តពេទ្យ មកដឹកស្ត្រីរងគ្រោះយកទៅព្យាបាលភ្លាមៗផងដែរ ៕