(ប្រទេសរុស្ស៊ី)​ ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ5 របស់ប្រទេសរុស្ស៊ី បានផ្សាយវីដេអូមួយ ពីក្នុងរថយន្ត ក្នុងហេតុការណ៍មួយ ដែលរថយន្តបុកជាមួយរថយន្ត ហើយអូសជាង40ម៉ែត្រ ក្រោយមករថយន្តនោះ បានផ្ទុះចេញជាអណ្ដាតភ្លើងតែម្ដង។

ហេតុការណ៍នេះ កើតឡើនៅទីក្រុង អិនកោឆេធីយា ភាគខាងជើងប្រទេសរុស្ស៊ី កាលពីថ្ងៃទី 12 ខែកក្កដា ដោយមានអ្នករួមដំណើរ តាមដងផ្លូវជាមួយ បាននាំគ្នាជួយពន្លត់ភ្លើង ព្រមទាំង បើកទ្វាររថយន្ត ដែលនៅពីក្រោយដើម្បីយកមនុស្សចេញពីរថយន្ត ខណៈពេលនោះ មានបុរសវ៏យចំណាស់ម្នាក់ ហ៊ានប្រថុយជីវិត ចូលទៅជួយវាយកញ្ចក់បង្អួច ដើម្បីទាញយកមនុស្សចេញ ។

បន្ទាប់ពីកើតហេតុ របាយការណ៍បានបញ្ជាក់ថា មានមនុស្សម្នាក់បានស្លាប់ គឺជាអ្នកបើកបររថយន្ត ហើយមនុស្ស៥នាក់ ដែលជិះក្នុងរថយន្តនោះ បានរងរបួស។ ខណៈពេលដែលបុរស វ័យចំណាស់នោះ ត្រូវបានគេចាត់ទុកថា ជាវីរបុរសឈ្មោះ លោក Issa ដែលរស់នៅក្នុងភូមិ ឡយគោយេ ក្នុងប្រទេសរុស្ស៊ី ។ ជាមួយគ្នានោះដែរ លោក អភិបាលក្រុង បានប្រកាស លើកសរសើរភាពក្លាហាន របស់បុរសវ័យចំណាស់នោះ និងបានបំពាក់មេដាយផ្ទាល់ ជាមួយលោកតែម្ដង៕