ក្រុមហ៊ុនសាំសុងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Apple ផលិតបន្ទះឈីប A12 កម្រាស់ ៧ណាណូម៉ែត្រសម្រាប់ iPhone ជំនាន់ក្រោយ ។ ខណៈសាំសុងបានទិញម៉ាស៊ីន UV បំពាក់បច្ចេកវិទ្យាទំនើបសម្រាប់ផលិតបន្ទះឈីបកម្រាស់ ៧ ណាណូម៉ែត្រឱ្យ Apple តែម្នាក់គត់ ។​

យោងតាមប្រភពព័ត៌មានឱ្យដឹងថា កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីការចរចារផលិតបន្ទះអេក្រង់ OLED យោគជ័យ ។​ ក្រុមហ៊ុនសាំសុងបានសាកល្បងម៉ាស៊ីនផលិតឈីបថ្មីរួចរាល់ ហើយត្រៀមផលិតឱ្យ Apple ក្នុងពេលដ៏ខ្លីខាងមុខនេះ ៕ ​