តារា​ចម្រៀង​ស្រី​វ័យ​ក្មេង កូនកាត់អាល្លឺម៉ង់​ Jannine Weigel (Ploy Chompoo) តារាក្នុង​បេះដូង ​របស់​មិត្ត​ៗ​យុវវ័យ​ ដែលបទចំរៀងរបស់នាង កំពុងមានប្រជាប្រិយភាព ពីរោះ​ជាប់​ចិត្ត​ ស្ដាប់​ហើយ​ ចង់​ស្ដាប់​ម្ដង​ទៀត​។

នាងនឹងធ្វើដំណើរ មកប្រទេសកម្ពុជា នៅចុងសប្តាហ៍នេះ ដើម្បីចូលរួមការប្រគំតន្ត្រី Ganzberg Golden Uber Concert អបអរស្រាបៀរ Ganzberg ឈ្នះមេដាយមាសពិភពលោក ឆ្នាំ២០១៧ ជាមួយគ្នានោះផងដែរ តារាចំរៀងកំពុងមានប្រជាប្រិយភាព របស់កម្ពុជា រ៉េត សូហ្សាណា ក៏នឹងមានវត្តមានក្នុងការ ប្រគំតន្រ្តីនោះផងដែរ។

តាមការបញ្ជាក់ អោយដឹងពីក្រុមការងារ Ganzberg Golden Uber Concert បានអោយដឹងថាIdol ទាំងពីនឹងបង្ហាញវត្តមាន លើឆាកតន្ត្រីតែមួយ ហើយក៏នឹងចាប់ដៃគ្នា សម្តែងបទចំរៀងរួមគ្នាផងដែរ។

តាម​រយៈ​ទឹក​ដម​សំឡេង​ យ៉ាង​ក្រអួន​ក្រអៅ​ បូក​រួម​នឹង​សម្រស់​ស្រស់​ស្អាត​ របស់​តារាស្រី​វ័យ​ ១៨​ឆ្នាំ​រូប​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​ កើនឡើងកាន់​តែ​ច្រើន ​​ពី​១​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ បទ​ចម្រៀង​របស់​នាង​ភាគ​ច្រើន ​តែង​ទទួល​បាន​ការ​គាំទ្រ​ ច្រើន​មិន​ធម្មតា​ ដូច​ធ្លាប់​បាន​ទទួល​ស្គាល់ ​កន្លង​មក​ដូចជា​បទ​ Away និង​ Because of you ជាដើម។​

កុំអោយខកខាន ថ្ងៃអាទិត្យទី២៣ កក្កដា ២០១៧នេះ ជួបគ្នានៅកោះពេជ្រទាំងអស់គ្នា ៕