ប៉ុន្មានថ្ងៃនេះ គេឃើញមានកម្មវិធីដែលប្រើប្រាស់បែបលក្ខណៈកំសាន្តនៅលើទូរស័ព្ទស្មាតហ្វូនមួយ កំពុងពេញនិយម និងត្រូវបានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើននាក់ ចែករំលែកបន្តគ្នា ហើយក្នុងនោះក៏មានមហាជនជាច្រើននាក់ឆ្ងល់ និងសួរគ្នាថា «តើគេធ្វើម៉េច បានមានសត្វរត់ពេញអេក្រង់ទូរស័ព្ទអ៊ីចឹង»?

ជាការពិតណាស់ សម្រាប់ចម្ងល់នេះ បានក្លាយជាប្រធានបទមួយ ក្នុងពេលប៉ុន្មានថ្ងៃចុក្រោយនេះ ហើយពេលនេះដែរ ក្រុមការងារ KBN បានបង្ហាញកម្មវិធីកំសាន្តលើស្មាតហ្វូន ២ ដែលមានឈ្មោះថា «Mouse on Screen Scary Joke» និង «Snak On Screen Hissing Joke» ។

កម្មវិធីទាំង ២ ដែលបានណែនាំខាងលើនេះ គឺយើងអាចដាក់រូបសត្វមានចលនា ឱ្យរត់ពេញលើអេក្រង់ទូរស័ព្ទ វាពិតជាមានអារម្មណ៍ប្លែកម្យ៉ាងដែរ ដែលមានរូបសត្វនាៗជាប្រភេទ 3D ដូចជា កណ្ដុរ ពស់ មេអំបៅ វា រត់ និងហោះហើរពេញលើផ្ទៃទូរស័ព្ទបែបនេះ ហើយលោកអ្នកអាចសាកល្បងបានដោយគ្រាន់តែដោនឡូត រួចដំឡើងកម្មវីធីទាំងនេះនៅលើស្មាតហ្វូនរបស់លោកអ្នក ។
គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីទាំងនោះ មានតែនៅលើប្រព័ន្ធប្រតិបត្តិការ Android ប៉ុណ្ណោះ ៕ សហការី KBN