កញ្ញា ម៉ីអែនជែល កញា វីនវីន និងកញ្ញា ខេខេ គឺជាយតារាសម្តែង និងម៉ូលដែល កំពុងឡើងកូដខ្លាំងក្នុងឆ្នាំ២០១៧។ ទាំងសម្រស់ និងទេពកោសល្យរបស់ពួកគេកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដូច្នេះទើបផលិតករ ជាច្រើនចាប់អារម្មណ៍។ ជាក់ស្តែងនៅពេលនេះស្រីស្អាតទាំងបីរូប បានមកបង្អួតសម្រស់ក្នុងស្ពតពាណិកជ្ជកម្មAlite ដែលជាផលិតផលថែរក្សាសម្រស់ ទើបដឹងថា អ្នកទាំងបីស្រស់ស្អាតមិនធ្មតា។

លោក អ៊ុច រ៉ាវុឌ្ឍ អ្នកដឹកនាំផលិតស្ពតពាណិជ្ជកម្មផលិតខាងលើនេះបានប្រាប់ថា ការដែលលោកជ្រើសយកតារាស្រីទាំងបីដួងមកធ្វើកុងត្រាថតស្ពតពាណិជ្ជកម្មនេះ គឺមកពីលោកមើលឃើញថា តារាទាំងបីដួងនេះវ័យក្មេង និងកំពុងល្បីលើវិថីសិល្បៈ ព្រោះពួកគេមានអ្នកគាំទ្រច្រើន ជាពិសេសគឺយុវវ័យតែម្តង។

លោកបន្តថា សម្រាប់ការជ្រើសរើសតួថតស្ពតផលិតផលខាងលើ លោកបានជ្រើសរើសតារាស្រីជាច្រើនរូប ដាក់ទៅឲ្យម្ចាស់ផលិតផល គេជ្រើសយក ហើយការសម្រេចចុងក្រោយ គឺខាងក្រុមហ៊ានបានតបមកថា តារាស្រីទាំងបីដួងនេះគឺជាជម្រើសរបស់គេ ដោយគេក៏បានឃើញអ្នកទាំងបីនៅក្មេង ស្អាត និងមានការគាំទ្រច្រើន។

ជាមួយការបង្ហាវត្តមានក្នុងឱកកាសថតស្ពតនេះដែរអ្នកយកព័ត៌មានយើងក៏បានបោះសំណួរសុំឲ្យតារាទាំងបីដួងបញ្ជាក់ប្រាប់ពីតម្លៃថតស្ពតនេះដែរ ប៉ុន្តែពួកគេបានប្រាប់ថា ចំពោះបញ្ហានេះគេសុំមិនបញ្ជាក់ទេ ព្រោះជារឿងផ្ទៃក្នុងរវាងក្រុមហ៊ុននឹងពួកគេផ្ទាល់៕ សហការី KBN