ក្រុមហ៊ុន TODAY Communication Co., Ltd ដែលហៅ​កាត់​ថា TODAY ISP រៀបចំកម្មវិធី​ប្រកួតប្រជែង Graphic Design ក្រោមប្រធានបទ ការបង្កើតរូបភាពក្រាហ្វិច (Graphic Design) ដោយគំនិតច្នៃ​ប្រឌិតផ្ទាល់ខ្លួន និងប្រើ​រូបភាពសិល្បះខ្មែរជាគោល។ ក្នុងនោះដែរ ​ម្ចាស់​ជ័យ​លាភី នឹងទទួលបានការប្រើប្រាស់​​អ៊ិនធឺណិត​ឥតគិតថ្លៃរយៈពេលពេញ ១ឆ្នាំ រួមជាមួយ​ល្បឿនរហូតទៅដល់ ១២មេហ្គាប៊ីត និង មានរង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​ ៣​ រង្វាន់​ផ្សេងទៀត​ផងដែរ។

កម្មវិធីនេះរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់បេក្ខជន និងបេក្ខនារី ដែលមានទេព្យកុសល និងតែងតែនិយមចូលចិត្តការកែច្នៃរូបភាព​តាមកម្មវិធីផ្សេងៗ បាន​ចូលរួម​បបញ្ចេញ​សមត្ថភាពទាំងអស់គ្នា​។ បន្ថែមពីនេះ លោកអ្នក អាចបង្ហាញពី​រចនាបទ​ទៅតាមការ​​ស្រលាញ់​ចូលចិត្ត ដោយគំនិតច្នៃ​ប្រឌិត​ប្លែក​ ដែល​មាន​បង្កប់​នូវ​សិល្បៈ និងវប្បធម៌​ខ្មែរ។

ក្រោយពី​ការ​ផ្ញើរ​នូវរូបភាព​ទាំងនោះ​មក​ក្រុមហ៊ុន រូបភាពរបស់លោកអ្នក និងប្អូនៗ នឹងត្រូវដាក់ប្រកួតលើ ទំព័រ Facebook របស់ក្រុមហ៊ុន នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៧។ ដូចនេះ ប្រសិនបើលោកអ្នក និងប្អូនៗមាន​ចំណាប់អារម្មណ៍ចង់ចូលរួមជាមួយការប្រកួតរបស់ក្រុមហ៊ុន TODAY ISP គឺលោកអ្នក និងប្អូនៗទាំងអស់ គ្រាន់តែធ្វើការ Design ទៅតាមប្រធានបទរបស់ក្រុមហ៊ុន រួចផ្ញើសារមក Inbox របស់ផេកហ្វេសប៊ុក TODAY ISP ឲ្យបានមុនថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៧។

លក្ខខណ្ឌចូលរួម៖
– រូបភាព ត្រូវមាន Logo TODAY (https://goo.gl/xMp4vF)
- បេក្ខជន បេក្ខនារី ត្រូវផ្ញើរូបភាពមក inbox របស់ Facebook Page TODAY ISP
- គ្រប់រូបភាពរចនា (Graphic Design) ត្រូវតែជាស្នាដៃរបស់ខ្លួនផ្ទាល់
ប្រធានបទ៖ បង្កើត រូបភាពក្រាហ្វិច (Graphic Design) ដោយគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន និងប្រើរូបភាព សិល្បះខ្មែរជាគោល។

គួរបញ្ចាក់ថា ការប្រកួតប្រជែងរូបភាពរចនារបស់ TODAY ISP បង្កើតឡើងក្នុងគោលបំណងលើកកំពស់រូបភាពសិល្បះ និងការស្វែងយល់ពីតួរ​អក្សរ និង​តួរលេខ ព្រមទាំងរចនាបទផ្សេងៗរបស់ខ្មែងយើងតាំងពីបុរាណកាលមក។ ចំពោះបេក្ខជន និងបេក្ខនារី ចង់ចូលរួមការប្រកួតប្រជែងនេះ តែមិនទាន់បានទទួលព័ត៌ពីកម្មវិធី Graphic Design មួយនេះ អាចស្វែងយល់បន្ថែមលើ ហ្វេសប៊ុនផេក TODAY ISP ឬចូលទៅកាន់ វិបសាយ របស់ក្រុមហ៊ុនដោយផ្ទាល់។

ចំពោះព៌ត័មានបន្ថែម សូមទំនាក់ទំនងមកការិយាល័យក្រុមហ៊ុនតាមរយៈ ០២៣ ២១៥​៥៧៧ ឬ ចូលទៅកាន់វិបសាយ www.today.com.kh