Sarisariñama tepui គឺជាភ្នំមួយ ដែលគេមានជំនឿថា វិញ្ញាណបិសាចរស់នៅ ហើយកាលពីជំនាន់មុន មានគេឭសំឡេងស្រែកថា «Sari…Sari» ចេញពីរូងភ្នំថែមទៀតផង ។
នៅលើកំពូងភ្នំនេះ មានអន្លង អាថ៌កំបាំង ២ធំៗ ដែលវាមានឈ្មោះថា Sima Humboldt និង Sima Martel ។
Sima Humboldt និង Sima Martel គឺជាអន្លង់ដ៏ធំសម្បើម ដែលស្ថិតនៅលើកំពូលភ្នំ Sarisariñama tepui ក្នុងរដ្ឋ Bolívar សាធារណៈរដ្ឋ វ៉េណេស៊ុយអេឡា ។ វាជារឿងមិនធម្មតា សម្រាប់ហេតុផលជាច្រើន រួមទាំងទំហំដ៏ធំ និងជម្រៅដ៏សម្បើមរបស់ពួកវាទាំង ២ ។

អន្លង់ Sima Humboldt បើតាមការស្រាវជ្រាវបានបង្ហាញឱ្យដឹងថា ដោយសារទីតាំងស្ថិតនៅលើកំពូលភ្នំខ្ពស់បំផុត និងព័ទ័្ធទៅដោយព្រៃឈើក្រាស ហើយដោយសារតែដំណើរការអាកាសធាតុផងនោះ ទើបអាចបង្កើតឱ្យក្លាយទៅជាអន្លង់មួយនេះបាន ហើយលក្ខណៈពិសេសនេះ ក៏ត្រូវបានដាក់ឈ្មោះតាមអ្នកវិទ្យាសាស្ត្រ និងអ្នកអង្កេតឈ្មោះលោក Alexander von Humboldt ដែលបានរកឃើញនៅក្នុងឆ្នាំ ១៩៦១ ហើយត្រូវបានគេចុះទៅស្រាវជ្រាវលើកទី ១ នៅឆ្នាំ ១៩៧៤ និងលើកទី ២ នៅឆ្នាំ ១៩៧៦ ។ គួរបញ្ជាក់ដែរថា អន្លង់ Sima Humboldt មានជម្រៅ ៣១៤ ម៉ែត្រ ។

ងាកមកមើល Sima Martel វិញ វាជាអន្លង់មួយ ដែលជាបងប្អូនរបស់ Sima Humboldt ដោយមានទីតាំងនៅជាមួយញគ្នា និងស្ថិតនៅជិតគ្នា ត្រឹម ៧០០ម៉ែត្រ ប៉ុណ្ណោះ ។ Sima Martel មានជម្រៅ ២៤៨ម៉ែត្រ ត្រូវបានគេរកឃើញ នៅក្នុងឆ្នាំ ១៩៦១ ដោយបុរសអាកាយានិកម្នាក់ឈ្មោះ Harry Gibson ។
ប្រភពព័ត៌មាន បានឱ្យដឹងថា Sima Martel ត្រូវបានគេចុះស្រាវជ្រាវលើកទី១ នៅឆ្នាំ ១៩៧១ និងលើកទី៧ នៅឆ្នាំ ១៩៧៦ ៕ សហការី KBN