ប្រទេសថៃ៖ មានហេតុការណ៍គ្រោះថ្នាក់មួយ កាលពីវេលាម៉ោង ២រំលងអាធ្រាត កាលពីពេលថ្មីៗនេះ ដោយក្រុមអ្នកសង្គ្រោះបានប្រាប់ឲ្យដឹងថា បុរសម្នាក់ បានជិះម៉ូតូលឿនគួរសម ហើយដួលបោកក្បាល ស្លាប់នៅនិងកន្លែងកើតហេតុ ។ ដោយឡែកគេបានឃើញផ្កា និងទូរស័ព្ទ ធ្លាក់នៅក្បែរសាកសព បុរសរងគ្រោះផងដែរ ។

ជនរងគ្រោះ មានអាយុ២១ឆ្នាំ ហើយសាកសពត្រូវបានដឹកទៅមន្ទីរពេទ្យ ដើម្បីឲ្យខាងជំនាញ ពិនិត្យមើល រកមូលហេតុច្បាស់លាស់ ពីការស្លាប់នេះម្តងទៀត ។

យ៉ាងណាមិញ ហេតុការណ៍នេះ បានធ្វើឲ្យអ្នកលេង បណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីគេបានឃើញផ្កាមួយទង និងឆែកមើលទូរស័ព្ទរបស់ជនរងគ្រោះ ។

បន្ទាប់ពីកើតហេតុរួចថ្មីៗ ក៏មានគណនីហ្វេសប៊ូកមួយ ឈ្មោះ Doytibet Duchanee បានបង្ហោះរូបភាព បុរសរងគ្រោះដែលស្លាប់ខាងលើ ហើយបានសរសេរថា “ផ្កានេះបងតាំងចិត្ត នឹងយកទៅជូនអូន”។

អ្វីដែលធ្វើឲ្យមនុស្សជាច្រើន ស្រក់ទឹកភ្នែកនោះ គឺបន្ទាប់ពីយកទូរស័ព្ទមកឆែក គេបានរកឃើញសារ ដែលសង្សារបុរសរងគ្រោះផ្ញើ តាម Line ថា “ទៅដល់ផ្ទះហើយឬនៅ… បារម្មណ៍បងខ្លាំងណាស់… យើងមិនដឹងថា ថ្ងៃណាជាថ្ងៃចុងក្រោយរបស់យើងនោះទេ … កុំខ្មាសនឹងនិយាយថា ស្រលាញ់មនុស្សដែលយើងស្រលាញ់ ហើយកុំខ្លាច គ្រាន់តែចូលទៅឱបមនុស្សដែលយើងស្រលាញ់ ព្រោះយើងមិនដឹងថា ថ្ងៃណាជាថ្ងៃចុងក្រោយ របស់យើងនោះទេ” ៕