ភ្នំពេញ៖ មនុស្សប្រុសស្រី១១នាក់ ដែលញៀនលេងល្បែងស៊ីសង ខុសច្បាប់ ត្រូវបាននគរបាលខណ្ឌសែនសុខ កសាងសុំនុំរឿងបញ្ជូនទៅកានមសាលាដំបូងរាជធានីភ្នំពេញ ក្រោយធ្វើការសាកសួរ ចប់នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៧នេះ ។

សមត្ថកិច្ចបានប្រាប់ថា ម្ចាស់ទីតាំងដែលបើកលេងល្បែងស៊ីសងឈ្មោះ ហេង មាស ភេទស្រី អាយុ ៣៣ឆ្នាំ ចំណែកអ្នកលេងទី១ឈ្មោះប៉ាវ ស្រីល័ក្ខ ភេទស្រី អាយុ ២១ឆ្នាំ ទី
២ឈ្មោះ ឈឹម ដាលីស ភេទស្រីអាយុ ២៥ឆ្នាំ ទី៣ឈ្មោះ ស៊ូ លីណា ភេទស្រី អាយុ ១៨ឆ្នាំ ទី៤ឈ្មោះ កែវ ស្រីនី ភេទស្រី អាយុ ៣១ឆ្នាំ ទី៥ ឈ្មោះ ខុន សុធា ភេទស្រីអាយុ ២៦ឆ្នាំ ទី៦ឈ្មោះ ខាត់ ចាន់នឿន ភេទស្រី អាយុ ៣១ឆ្នាំ ទី៧ឈ្មោះ លី ហ្សា ភេទស្រី អាយុ ២៩ឆ្នាំ ទី៨ឈ្មោះ សុ ជាតា ភេទស្រី អា យុ២៦ឆ្នាំ ទី៩
ឈ្មោះឈឹម វាសនា ភេទប្រុស អាយុ ៣៤ឆ្នាំ និងទី១០ឈ្មោះហែម ឧត្តម ភេទប្រុស អាយុ ៣៦ឆ្នាំ ។

សមត្ថកិច្ចបានប្រាប់ទៀតថា មុនឈានទៅបង្ក្រាប និងឃាត់ខ្លួនក្រុមអ្នកញៀនលេងល្បែងស៉ីសង(បៀ)ខាងលើ ខណៈដែលមានប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចថា មានប្រុសស្រីមួយក្រុមតែងតែពពាក់ពពូនគ្នា មកលេងល្បែងស៊ីងសងខុសច្បាប់ នៅបន្ទប់ជួល ទើបកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ ក៍សុំយោលបល់ទៅលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ ចុះបង្ក្រាបជាក់ស្តែងតែម្តង ។

គួររំលឹងថា ក្រុមអ្នកញៀនល្បែងស៊ីសងខាងលើ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ចុះទៅបង្ក្រាប និងឃាត់ខ្លួនជាក់ស្តែងកាលពីម៉ោង១៦និង០០នាទីរល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ០៨អា ផ្លូវលំភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជាក់ស្តែង បានស្ត្រី ០៩នាក់ និងប្រុស
០២នាក់ ក្នុងនោះដកហូតបានបៀចំនួនជាង ៤០ហ៊ូរ ទូរស័ព្ទដៃ១០គ្រឿង លុយចំនួន១,២៦៦ដុល្លារ និងលុយ ២៥២,៣០០០រៀល(២លានប្រាំសែនពីរម៉ឺនបីពាន់រៀល) ៕ សហការី KBN-LIVE.com