TODAY ISP គឺជាក្រុមហ៊ុនអ៊ិនធឺណិតឈានមុនគេលើបច្ចេកវិទ្យាអ៊ុបទិក (Fiber Optic) ក្រោមដី នាពេលបច្ចុប្បន្ន បានរៀបចំការប្រកួតកម្មវិធី​ដើម្បី​គាំទ្រ​វិស័យអប់រំតាមរយៈ Facebook Live លើទំព័រ Facebook របស់ក្រុមហ៊ុន មានចំនួន ៤ ថ្ងៃ ចាប់តាំងពីថ្ងៃទី ២០​ មិថុនា រហូតដល់ ថ្ងៃទី ២៣ មិថុនា ជាថ្ងៃប្រកួតផ្តាច់ព្រ័ត្ត។

ចំពោះការប្រកួតនៅថ្ងៃទី ២៣ មិថុនា ក្រុមហ៊ុនបានជ្រើសរើសវិទ្យាល័យឈ្នះសម្លេងនៅ វគ្គទី១ ទី២ និង ទី៣ មកដាក់បញ្ចូលការប្រកួតប្រជែងនៅជុំចុងក្រោយ។ វិទ្យាល័យមានដូចជា វិទ្យាល័យ ហ៊ុន សែន សេរីភាព វិទ្យាល័យ ព្រះយុគន្ធរ និង វិទ្យាល័យ ហ៊ុន​សែន តាខ្មៅ ហើយបន្ទាប់ពីបញ្ចប់ការ Live ក្នុង Facebook រួចរាល់ គឺ វិទ្យាល័យ ហ៊ុន សែន សេរីភាព ទទួលបានសម្លេង ៧១៤ ​ច្រើនជាងគេ និងទទួលបានការប្រើប្រាស់សេវាកម្មអ៊ិនធឺណិតឥតគិត​ថ្លៃពីក្រុមហ៊ុន។

ក្រុមហ៊ុន TODAY ISP សូមអបអរសារទរដល់វិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលឈ្នះក្នុងការប្រកួតប្រជែងលើកនេះ ហើយក្រុមហ៊ុននឹ​ងរៀបចំពេលវេលាជាក់លាក់មួយ ដើម្បីចុះជួបសំណេះសំណាល ក៏ដូចជាសុំការអនុញ្ញាតពីលោកនាយកវិទ្យាល័យដើម្បីតភ្ជាប់អ៊ិនធឺណិតឥតគិតថ្លៃក្នុងពេលឆាប់ៗ និងសន្យាថា ក្រុមហ៊ុននៅតែបន្តធ្វើការគាំទ្រលើវិស័យអប់រំជាបន្តទៀត។

សូមបញ្ចាក់ជាថ្មីថា ក្រុមហ៊ុន TODAY ISP គឺជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិត ដោយផ្តោតសំខាន់លើទីផ្សារ អាជីវកម្ម របស់លោកអ្នក ព្រមទាំងមានសេវាជំនួយបច្ចេកទេសយ៉ាងមានជំនាញ។ ចំពោះលោកអ្នកមានចំណាប់អារម្មណ៍ចង់តភ្ជាប់សេវាអ៊ិនធឺណិត ឬ ចង់ស្វែងយល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមហ៊ុនតាមរយៈលេខ 023 21 55 77 / 087 21 55 77 ឬ តាម​រយៈ​គេហទំព័រ www.today.com.kh។​