ខេត្តសុរិន្ទ៖ កាលពីថ្ងៃទី ១៦ ខែមិថុនា ម្សិលមិញនេះ ពលករខ្មែរម្នាក់ ឈ្មោះ តុ បូន អាយុ ៣១ឆ្នាំ បានចូលទៅក្នុងប៉ុស្តិ៍ប៉ូលិសថៃ ដើម្បីឱ្យសមត្ថកិច្ច ដឹងឮ និងសរសេរជាលិខិតស្នាមទុកជាភ័ស្ដុតាងថា ខ្លួនទទួលលុយចំនួន ៦លានបាត (១៧៦,០០០ដុល្លារ) ពីការត្រូវរង្វាន់ទី ១ ក្នុងថ្ងៃទី ១៦ ខែមិថុនា តែម្ដង ។

គួរបញ្ជាក់ដែរថា បុរពលករខ្មែររូបនេះ បានចូលទៅធ្វើការស៊ីឈ្នួល រុញបន្លែ ដើរបោះឱ្យម៉ូយតាមផ្សាបន្លែស្រស់ នៅស្រុកប្រាសាទ ខេត្តសុរិន្ទ ។ ក្រោយពីបានដំណឹងថា ខ្លួនត្រូវឆ្នោតលុយធំដូចនេះ គាត់សប្បាយចិត្តខ្លាំងណាស់ រហូតស្រែកហ៊ោរពេញផ្សាបន្លែតែម្ដង ៕

សហការី KBN-LIVE.com
ប្រភព៖ សារព័ត៌មានថៃ ខោវស៊ុត