រាជធានី​ភ្នំពេញ​៖​​ បន្ទាប់​ពី​មាន​សំនួរ​ជា​ច្រើន​​ ពាក់​ព័ន្ធ​ការ​ប្រើប្រាស់ ​បន្ទប់​ទឹក​សាធារណៈ​​​ នោះ​ លោក ​សាំ ​ពិសិដ្ឋ​​ ប្រធាន​មន្ទីរ​សាធារណការ​​ រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា រាល់​ការ​ប្រើប្រាស់​​ ​បន្ទប់​ទឹក​សាធារណៈ​ គ្មាន​ការ​គិត​ថ្លៃ​សេវា​នោះ​ទេ​។

​​​ការ​លើក​ឡើង​របស់​​​ប្រធាន​មន្ទីរ​សាធារណការ​រូប​នេះ​​​ ត្រូវបាន​​ឆ្លើយ​តប​នឹង​សំណួរ​មួយ​របស់​អ្នកសារព័ត៌មាន​​ ​ជុំវិញ​​​ការ​ប្រើប្រាស់​បង្គន់​សាធារណៈ​នៅ​សួន​ច្បារ​ប្រជាធិបតេយ្យ​ឫស្សីកែវ​ដែល​ទើប​ បាន​បញ្ចប់​ការ​សាង​សង់​១០០​ភាគរយ​​​​ថ្ងៃ​​ទី​០​៧​ ​ខែ​មិថុនា​ ឆ្នាំ​២​០​១​៧​កន្លង​​ទៅ​នេះ​ ៕

ផ្តល់សិទ្ធដោយ៖ kqube.net