វីដេអូឃ្លីបមួយធ្វើឱ្យមាបការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ បងប្អូនមហាជនជាពិសេស អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដោយវីដេអូមួយនោះបង្ហាញពីសកម្មភាពរបស់ស្រីស្អាតខ្មែរ ៣នាក់ តាមចាប់សត្វពស់ថ្លាន់មួយក្បាលដ៏ធំ គ្មានខ្លាចញញើតបន្តិចណាឡើយ ។

យោងតាមវីដេអូដែលកំពុងចាប់អារម្មណ៍នេះ បានបង្ហាញឱ្យឃើញថា នារីខ្មែរសាច់ខ្ចី ៣រូប ស្ថិតក្នុងសម្លៀកបំពាក់លក្ខណៈក្រមុំស្រុកស្រែ កំពុងជីករណ្ដៅមួយ ដែលជារន្ធរបស់សត្វពស់ថ្លាន់ ហើយក្រោយពីជីកបានហើយ ក្រុមស្រីស្អាតទាំងនោះ បាននាំគ្នាចាប់កន្ទុយពស់ ទាញចេញមកក្រៅដែលមើលទៅគួរឱ្យញញើតបំផុត ប៉ុន្តែទោះជាយ៉ាងណានារីទាំងនោះ នៅតែព្យាយាមចាប់ពស់ថ្លាន់រហូតបានសម្រេច ។

ចង់ដឹងថា សកម្មភាពចាប់ពស់ថ្លាន់របស់ស្អាត មានលក្ខណៈពិសេសជាមនុស្សប្រុសប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖ យុទ្ធ KBN
យុទ្ធ KBN