ហេតុការណ៍​បាញ់​ប្រហារ​ នៅព្រះ​វិហារ​ ម៉ូសូលៀម​ ខាងត្បូង​ទីក្រុង​តេអេរ៉ង់ ប្រទេស​អុីរ៉ង់ បាន​សម្លាប់​មនុស្ស​ យ៉ាងហោចណាស់​០១​នាក់ និង​ ០៥​នាក់​រង​របួស​។ ភ្នាក់ងារ​សារព័ត៌មាន​អុីរ៉ង់​បាន​រាយការណ៍​ នៅ​ថ្ងៃ​ពុធ​ មុន​នេះ​បន្តិច​ថា​ ប៉ូលិស​ចាប់​បាន​ភេរវករ​ស្ពាយ​គ្រាប់បែ ក​អត្តឃាត​ចំនួន២​នាក់ ចំ​ពេល​ដែល​ពួកគេ ​កំពុង​បាញ់​ប្រហារ​។ នេះ​បើ​យោង​តាម​ការចេញ​ផ្សាយ ​ដោយ​​ព័ត៌មាន Channel News Asia​។

បើ​តាម​ព័ត៌មាន​បឋម​ បាន​រាយការណ៍​តាម​រយៈ​ Twitter​ ថា​ មាន​មនុស្ស​ម្នាក់​ស្លាប់​ និង​ ៥​នាក់​រង​របួស​ ខណៈ​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ចំនួន​ ០៣​ ក្នុង​ចំណោម​ ១០​នាក់​ បាញ់​រះ​ទៅ​កាន់​ប្រជាជន​ប្រមាណ​ជា​ ១០​នាក់​ ដែល​កំពុង​ទៅ​លេង ​នៅ​ព្រះវិហារ​គោរព​បូជា ​មួយ​កន្លែង​ឈ្មោះ​ Imam Khomeini​។

ភ្នាក់ងារ​សារព័ត៌មាន​អុីរ៉ង់​ Fars News Agency បញ្ជាក់​ថា​ ប៉ូលិស​បាន​ចាប់​ខ្លួន​ភេរវករ​ចំនួន​ ២​នាក់​ ហើយ​ម្នាក់​ប្រើ​គ្រាប់​បែក ​បំផ្ទុះ​ខ្លួន​ឯង​ នៅ​ទល់មុខ​ស្ថានីយ​ប៉ុស្តិ៍​ប៉ូលិស​ទៀត​ផង​។​ យ៉ាងណាមិញ​ព័ត៌មាន​លម្អិត ​នឹង​ចុះផ្សាយ​នៅ​ពេល​ក្រោយ​៕​

ផ្តល់សិទ្ធដោយ៖ kqube.net