រូបភាពជាច្រើនសន្លឹក ត្រូវគេថតបាន និងបង្ហោះទុកជាឧទាហារណ៍មួយ សម្រាប់នារីស៊ិចស៊ីទាំងឡាយ ដែលចូលចិត្តស្លៀកពាក់រតេរតាយ ជិះម៉ូតូតាមផ្លូវ ដែលបង្កឲ្យមានគ្រោះថ្នាក់ ជាយថាហេតុ។ តួយ៉ាងរួចជានៅក្នុងរូបភាពនេះ នារីស្រស់ស្អាតម្នាក់ ត្រូវបានជាយសំពត់ដែលធ្លាក់រយីងរយោងនោះ ទាក់ជាមួយនិងកាំម៉ូតូ បណ្តាលឲ្យដួល បង្កគ្រោះថ្នាក់ដោយចៃដន្យ សំណាងហើយដែលមិនមាន គ្រោះថ្នាក់ដល់អាយុជីវិត និងអ្នកដទៃ។

រូបភាពទាំងនេះ ត្រូវបានគេស៊ែរជាច្រើន នៅក្នុងបណ្តាញសង្គមហ្វេសប៊ូក ដើម្បីដាស់តឿនដល់ នារីទាំងឡាយដែលស្លៀកសំលៀកបំពាក់ ស៊ិចស៊ីរយីងរយោង ហើយជិះម៉ូតូបង្អួតគេតាមផ្លូវ ដើម្បីឲ្យគិតឡើងវិញម្តងទៀត ប្រយ័ត្នគ្រោះថ្នាក់ដូចវីដេអូមួយនេះ ។

ហើយម្យ៉ាងវិញទៀត បើស្រីស្អាតស្លៀកស៊ិចស៊ី រយ៉េរយ៉ៃហើយជួបគ្រោះថ្នាក់ចរាចរណ៍ ដូចខាងលើនេះ គឺមានការពិបាក ក្នុងការជួយយ៉ាងខ្លាំង ព្រោះបើប្រុសៗដែលមានកម្លាំងចង់ជួយ ក៏មិនហ៊ាន ទៅប៉ះសាច់នារីស៊ិចស៊ីនោះដែរ ខ្លាចនាងថា ចង់កេងចំណេញ ឬចោទថា បៀតបៀនផ្លូវភេទជាដើម ។ល។

សហការី KBN-live.com