ភ្នំពេញ : បុរសរត់តាក់ស៊ីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីវាយលោកអធិការរង ចុះចាប់រថយន្តចាប់ម៉ូយ នៅក្រោមស្ពានអាកាសក្បាលថ្នល់ បង្កការការភ្ញាក់ផ្អើល កាលវេលាម៉ោង ២និង០០នាទីរសៀល ថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ ២០១៧ស្ថិតនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកវរ:សេនីទោ ណិប វិបូ អធិការរង ទទួលផែនសណ្ដាប់ធ្នាប់ ខណ្ឌមានជ័យ បានប្រាប់អ្នកយកព័ត៌មានយើងថា ដោយមុនកើតហេតុ ដោយមានបញ្ជាពីលោក ស្នងការរាជធានីភ្នំពេញ អោយចុះរៀបសណ្ដាប់ធ្នាប់ ក្រោមស្ពានអាកាស ក្បាលថ្នល់ មិនអោយរថយន្តចត ឬឈប់ចាប់ម៉ូយ ក្រោមស្ពានអាកាសក្បាលថ្នល់ ហើយពេលទៅដល់ បុរសបើករថយន្តម៉ាក បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២A ១៥៦៩ សេរីឆ្នាំ២០០៣ បានហៅបុរសជាអ្នកបើកបរ អោយចុះពីលើរថយន្ត ដើម្បីស្ដាប់ការអប់រំ និងយករថយន្តទៅខណ្ឌ ដើម្បីធ្វើកិច្ចសន្យា លាយលាក់អក្សរ ដើម្បីឈប់មានលើក្រោយទៀត។

រំពេចនោះ ស្រាប់តែបុរសបើកបរ ចុះមកវាយតបជាមួយរូបគាត់ និងយកជើងធាក់ នាយរងផ្នែកសណ្ដាប់ធ្នាប់ប៉ុស្តិ៍ទៀត ហើយក្រោយមក ក៏កម្លាំងសមត្ថកិច្ចក៏បានឃាត់ បុរសអ្នកបើកបររថយន្តបាឡែន ជាអ្នកបង្កហឹង្សា យកមកប៉ុស្តិ៍រួចនិងដាក់ពាក្យបណ្ដឹង ក្រោមច្បាប់ព្រហ្មទណ្ឌ វាយមកលើគាត់ដោយចេតនា ហើយថែមទាំងបាត់ទូរស័ព្ទ ម៉ាកអាយហ្វូនសិចផ្លាស់ ចំនួន១គ្រឿងទៀត និងវិទ្យុទាក់ទង ក៏ខូចខាតដែរ ហើយបើបុរសបើកបរ មិនទទួលកំហុសទេ ទុកឲ្យព្រហ្មទណ្ឌខណ្ឌ កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ចុះ ។

លោក វ៉ន សារឿន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានប្រាប់អ្នកសារពត៍មានយើងថា គាត់ជាម្ចាស់ រថយន្តបាឡែន ពណ៌ទឹកប្រាក់ ដោយមុនកើតហេតុ គាត់បានចាប់ម៉ូយ នៅក្រោមស្ពានអាកាសក្បាលថ្នល់ ដោយមិនដឹងថា កន្លែងសមត្ថកិច្ចហាមឃាត់ទេ ដោយមានរថយន្តតាក់ស៊ី ផ្សេងទៀត ក៏ចាប់ម៉ូយដែរ ហើយពេលគាត់ចាប់ម៉ូយ បាន៤នាក់ នៅខ្វះតែម្នាក់ទៀតចេញ ស្រាប់តែមានសមត្ថកិច្ច មកឃាត់រូបគាត់ និងដកហូតរថយន្តគាត់ ហើយខ្ញុំមិនព្រម ក៏ប្រតាយប្រតប ដោយគ្រាន់តែរុញ ទៅមកមិនបានវ៉ៃសមត្ថកិច្ចណាដែលចុះមកទេ ហើយរូបគាត់ហ៊ានអះអាង ចំពោះមុខអ្នកសារពត៌មាន ហើយបើលោកអធិការរង មកដាក់ពាក្យបណ្ដឹងចោទគាត់ថា ប្រើអំពើហឹង្សា វាយខៀវភ្នែកទៅវិញ និងបាត់ទូរស័ព្ទអាយហ្វូនសិចផ្លាស់ និងខូចវិទ្យុទាក់ទងទៅវិញ ។

សមត្ថកិច្ចនគរបាលរដ្ឋបាល នាយរងផ្នែកព្រហ្មទណ្ឌ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ថា ដោយលោកអធិការរង ទទួលផែនសណ្ដាប់ធ្នាប់ ខណ្ឌមកដាក់ពាក្យបណ្ដឹង ចោទបុរសបើករថយន្តតាក់ស៊ី ពីបទប្រើហឹង្សាវាយខៀវភ្នែក ដោយពេលកម្លាំងចុះរៀបសណ្ដាប់ធ្នាប់ ក្រោមស្ពានអាកាស ក្បាលថ្នល់ ហើយសុំស្នើអោយបុរស បង្កហឹង្សាសងថ្លៃព្យាបាល និងទូរស័ព្ទដៃគាត់ ដែលបាត់ ម៉ាកអាយហ្វូនសិចផ្លាស់ ចំនួន១គ្រឿង តែបើមិនព្រម ទុកអោយសមត្ថកិច្ចចាត់ការ តាមផ្លូវច្បាប់ តែបើយល់ព្រមសង និងទទួលកំហុស ដែលខ្លួនបានប្រព្រឹត្ត ប្រើហឹង្សាមកលើសមត្ថកិច្ចពិតមែន និងព្រមធ្វើកិច្ចសន្យា បញ្ចប់រឿងត្រឹមនិងចុះ៕

សហការី KBN-live.com