បើនិយាយដល់កីឡាករ Cristiano Ronaldo គឺអ្នកចូលចិត្តមើលបាល់ប្រាកដជាស្គាល់រូបគាត់មិនខាន។ ហើយបើតាម ពត៌មានមួយបានបញ្ជាក់ អំពីពាក្យសំដីរបស់ Ronaldo ថា “គាត់ពិតជានឹកអង់គ្លេសខ្លាំង ប៉ុន្តែគាត់ចង់បន្តស្នាក់នៅជាមួយ ក្លឹប Real Madrid រហូតដល់គាត់អាយុ 40ឆ្នាំ”។ គួរបញ្ជាក់ផងដែលថា Ronaldo គឺបានចាក់ចេញពីក្លឹប Sporting មកកាន់ទឹកដី Old Trafford នៅក្នុងកំឡុងពេលនៃការដឹកនាំរបស់លោក Sir Alex Ferguson។ ហើយក៏បានធ្វើការអភិវឌ្ឍន៏​ខ្លូនក្លាយជាកីឡាករដល់ល្បីល្បាញម្នាក់ មុននឹងមានការចាប់អារម្មណ៏ពីក្លឹប Real Madrid។ Ronaldo គឺជាកីឡាករម្នាក់ ដែលទទួលបានជោគជ័យក្នុងអាជីពបាល់ទាត់របស់ខ្លួន។