ភ្នំពេញ៖ សមត្ថកិច្ចនគរបាលល្បាតក្នុងមូលដ្ឋាន ហើយបានសហការជាមួយសន្តិសុខក្នុងកោះពេជ្រ បានមកដល់រោងកម្មករ ក៏ប្រទះឃើញបុរស ២នាក់លួចពួនសម្ងំជក់ប្រើប្រាស់គ្រឿងញៀន ហើយកម្លាំងចុះទៅឃាត់ខ្លួន និងដកហូតវត្ថុតាង កាលវេលាម៉ោង១២និ៣០នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០១៧នៅចំណុចបរិវេនកោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យទី ១មានឈ្មោះ អ៊ួន ចាន់ណេត ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិ១២ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញជាមិត្តស្រី (ប្រើប្រាស់ថ្នាំ ១ខែ) របស់ជនសង្ស័យទី ២មានឈ្មោះ មួន សុភ័ក្រ្តា ភេទប្រុស អាយុ ១៧ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិសេនារាជឧត្ដម ឃុំ សេនារាជឧត្ដមស្រុកព្រះស្ដេច ខេត្តព្រៃវែង(ប្រើប្រាស់ថ្នាំញៀន៥ខែ)ជនសង្ស័យទី៣មានឈ្មោះ រួង ម៉ាប់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិសេនារាជឧត្ដម ឃុំ សេនារាជឧត្ដម ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង (ប្រើប្រាស់ថ្នាំញៀន៥ខែ) ។

សមត្ថកិច្ចនគរបាលរដ្ឋបាលទន្លេបាសាក់ល្បាត ក្នុងមូលដ្ឋានហើយសហការជាមួយកម្លាំងសន្តិសុខក្នុងកោះពេជ្រ ក្រោយមកល្បាតមកដល់រោងកម្មករស្នាក់នៅក៏ធ្វើការត្រួតពិនិត្យរកឃើញយុវជន២នាក់ និងនារីវ័យក្មេងម្នាក់ពពាក់ ពពូនគ្នាជក់ថ្នាំញៀន និងមានឧបករណ៍សំរាប់ជក់ថ្នាំញៀនមួយចំនួន ហើយក៏ធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីសាកសួរនាំតែម្ដង ។

សមត្ថកិច្ចបន្តថា ក្រោយពីសាកសួរនាំ និងធ្វើកំណត់ហេតុយុវជន ២នាក់និងនារីវ័យក្មេងម្នាក់ មិនសារភាពថាឧបករណ៍ជក់របស់ខ្លួនទេ ដោយគ្រាន់តែយប់មិញដើរលេងយប់ជ្រៅ គ្មានកន្លែងស្នាក់នៅ ក៏សុំរោងកម្មករដែលស្គាល់គ្នា សំរាកមួយយប់ លុះព្រឹកឡើងត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ទោះបីយុវជន ២នាក់ និងនារីបដិសេធមិនទទួលស្គាល់វត្ថុតាងឧបករណ៍ជក់ប្រើប្រាស់ថ្នាំញៀនក៏ដោយ តែបានសារភាពថា ខ្លួនធ្លាប់ប្រាប់ប្រើប្រាស់គ្រឿងពិតប្រាកដមែន និងធ្វើការដកហូតវត្ថុតាងរួមមានឧបករណ៍សំរាប់ជក់ថ្នាំញៀនចំនួន ២កំប្លេរ និងដែកកេះចំនួនចំនួន ៤និងម៉ូតូម៉ាកស្គុបពីពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AR-8409 សេរីឆ្នាំ២០១១ និងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់បន្ត ៕ សហការី KBN-LIVE.com