សិល្បៈ ៖ អតីត​ប្ដី​ប្រពន្ធ​ សុខ សោម៉ាវត្តី​ និង​លោក​ ទួច​ សុខណារ៉ា បាន​បែក​បាក់​គ្នា​មាន​រយៈពេល​ប្រមាណ​ជា​ពីរ​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​ទើប​ចេញ​មុខ​ទទួល​ស្គាល់​ការ​ពិត​មាន​រយៈពេល​ប្រមាណ​ជិត​មួយ​ឆ្នាំ​មក​ទេ។​

ការ​កាត់​ផ្ដាច់​ចំណង​ប្ដី​ប្រពន្ធ​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​ពួក​គេ​ ក៏​មិន​ដែល​មាន​ប្រភព​ព័ត៌មាន​ខាង​ណា​បង្ហើប​ថា​ អ្នក​ទាំង​ពីរ​អាច​វិល​មក​ជា​នា​គ្នា​វិញ​នោះ​ទេ​។ ស្រាប់​តែ​យប់​មិញ​នេះ​ សុខ សោម៉ាវត្តី ​និង​អតីត​ប្ដី​បាន​ឡើង​ឆាក​ច្រៀង​បទ​ចម្រៀង​រួម​គ្នា​ បង្ហាញ​នូវ​ភាព​ស្និទ្ធស្នាល​ជា​ថ្មី​ ដែល​ធ្វើ​ឲ្យ​មតិ​ជា​ច្រើន​គិត​ថា​ អតីត​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​អាច​នឹក​ឃើញ​ឆ្នាំង​បាយ​ចាស់​ នឹង​អាច​វិញ​មក​ក្រេប​រសជាតិ​ជា​ថ្មី​ក៏​អាច​ថា​បាន​។

ជុំវិញ​ការ​បង្ហាញ​រូបភាព​នេះ​ទោះ​ជា​យើង​មិនទាន់​ទទួល​បាន​ការ​ឆ្លើយតប​ពី ​សុខ សោម៉ាវត្តី​ ប៉ុន្តែ​តាម​រយៈ​វីដេអូ ​Live ​ផ្ទាល់​ពី​ហ្វេសប៊ុក​លោក​ យ៉ែម សំអូន​ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ដូច្នេះ​ហើយ​​ ដើម្បី​បញ្ជាក់​កាន់​តែ​ច្បាស់​សូម​ទស្សនា​ទាំង​អស់​គ្នា​៖ ផ្ដល់សិទ្ធដោយ៖ kqube