ប្រទេសឥណ្ឌា៖ កាលពីពេលថ្មីៗនេះ កាសែតឥណ្ឌាមួយបានចុះផ្សាយ អំពីការផ្ទុះកំហឹងក្នុងថ្ងៃអាពាហ៍ពិពាហ៍ របស់កូនកំលោះវ័យ ២៦ឆ្នាំ និងកូនក្រមុំវ័យ ១៨ ឆ្នាំ ដែលកូនក្រមុំខាងលើត្រូវបានគេដឹងថា ជាកូនថៅកែសណ្ឋាគារម្នាក់ក្នុងប្រទេស ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ស្ថិតក្នុងពិធីអាពាហ៍ពិពាហ៍ចាប់ផ្ដើមបាន ៣ម៉ោង ស្រាប់តែផ្ទុះកំហឹងឡើង ដោយសារកូនកំលោះខាងលើ មាន ឈ្មោះ មុនថាច អ៊ានសារី ស្រាប់តែទាមទារបណ្ដាការពីខាងឪពុកក្មេក ជាម៉ូតូធំទំនើប និងមានតម្លៃថ្លៃបំផុត ។ មុនពេលរៀបការខាងឪពុកក្មេក បានទិញឱ្យកូនប្រសាររូបនោះ​រួចហើយ​ តែដោយសារម្ដងនេះ​​ ទ្រាំមិនបាន ក៏ឈ្លោះគ្នាផ្អើលអ្នកភូមិតែម្ដង ។

ក្នុងកាលៈទេសៈដ៏ច្របួកច្របល់នេះ​ កូនក្រមុំក៏សម្រេចចិត្តលែងលះជាមួយបុរសខាងលើភ្លាមៗតែម្ដង​ ដោយតម្រូវឱ្យគ្រួសារខាងកូនប្រុសប្រមូលបណ្ដាការទាំងអស់ប្រគល់ជូនខាងស្រីវិញ ។
ក្នុងថ្ងៃនោះផងដែរ អ្នកភូមិដែលបានចូលរួមក្នុងពិធីមង្គលការ បានចាប់ខ្លួនកូនកម្លោះ និងបងប្រុសរបស់គេម្នាក់ ហើយយកស្បែកជើងពាក់លើស្មារ និងកោសក់ពួកគេ ព្រោះនេះជាលទ្ធផលដែលធ្វើឱ្យគ្រួសារកូនស្រីខ្មាស់គេ ក្នុងថ្ងៃមង្គលការ ៕

សហការី kbn-live.com
ប្រភព៖ កាភោគ