ភ្នំពេញ៖ បុរស់ជាសន្តិសុខក្រុមហ៊ុនឯកជន DSP ម្នាក់ បានដេកស្លាប់លើកៅអីផ្អែក ខណោៈទៅយាមផ្ទះអោយគេ ។ ករណីនេះបង្ករភ្ញាក់ផ្អើដល់សមត្ថកិច្ច ចុះទៅពិនិត្យកាលពីម៉ោង០៧និង០០នាទីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងផ្ទះលេខ
៩៩ ផ្លូវបេតុងក្រុមទី២ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សពឈ្មោះ ឆាយ ដារ៉ា អាយុ ៤២ឆ្នាំ មុខរបរសន្តិសុខឯកជន DSP មានស្រុកកំណើតភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។

តាមសំដីម្ចាស់ផ្ទះ បានប្រាប់ថា​ កាលពីល្ងាចមុនកើតហេតុ ជនរងគ្រោះបានមកយាមផ្ទះដូចសព្វដង លុះដល់ព្រឹកកើតហេតុខណៈគាត់កំពុងនៅលើផ្ទះស្រាប់តែឮសំលេងកណ្តឹងទ្វារបងរោល៍ ពេលនោះគាត់បានចុះពីលើផ្ទះ មកហៅសន្តិសុខអោយបើកទ្វារបង ឃើញគាត់ដេកលើកៅអីបត់ហើយ ក៍ទៅអង្រន់អោយងើប ស្រាប់តែឃើញស្លាប់ទៅហើយ ក៏បង្ករភ្ញាក់ផ្អើឡើង ទើបគាត់រាយការណ៍ប្រាប់សមត្ថកិច្ច អោយចុះមកពិនិត្យតែម្តង ។

សហការី​​ KBN-live.com