ភ្នំពេញ៖ ស្ត្រីម្នាក់បានឈឺពោះសម្រាលកូនប្រុសនៅពាក់តាមផ្លូវ ខណៈកំពុងធ្វើដំណើរតាមកង់បី មកដល់ចំណុចផ្លូវ១០៩កែង ផ្លូវ២១៧ក៍ឈឺពោះខ្លាំងទ្រាំមិនបាន ចុះពីលើកង់បី ក៏សម្រាលកូននៅតាមផ្លូវតែម្ដង ។

ករណីនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ២១៧កែងផ្លូវលេខ១០៩ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ស្រីខាងលើដែលសម្រាលកូនតាមផ្លូវមានឈ្មោះ សោម ស្រីអូន ភេទស្រី អាយុ ២៤ឆ្នាំហើយប្ដីមានឈ្មោះ សឿន ម៉ៅ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករលាងម៉ូតូនៅម្ដុំផ្សារអូឬស្សី។

បើតាមសំដីរបស់ប្ដីបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់គាត់ឈឺពោះឆ្លងទន្លេ បានធ្វើដំណើរតាមម៉ូតូរ៉ឺម៉កកង់ ៣ចេញពីផ្សារអូរឫស្សី ឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែកក្រុងដើម្បីឆ្លងទន្លេ ប៉ុន្តែខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឈឺពោះខ្លាំង ទ្រាំមិនបាន ក៍អោយម៉ូតូកង់បីឈប់នៅផ្លូវ១០៩កែង២១៧ ហើយក៍កើតបានកូនប្រុសម្នាក់តែម្តង ។

ក្រោយពីកើតកូនហើយ ប្រជាពលរដ្ឋដែលរស់នៅជិតនោះ បាននាំគ្នាអោយលុយម្នាក់បន្ដិចៗ ដើម្បីគ្រាន់អោយពួកគាត់យកទៅមន្ទីរពេទ្យ និងទុកសំរាប់ទិញរបស់របរប្រើប្រាស់ផងដែរ ។
ភ្លាមៗនោះ សម្ថតកិច្ចខណ្ឌ៧មករាចុះមកដល់ ទូរសព្ទហៅរថយន្តរបស់មន្ទីរកាល់ម៉ែត្រ អោយមកជួយសង្គ្រោះកូន និងម្ដាយនៅកន្លែងកើតហេតុ ហើយដឹកយកទៅបន្តនៅមន្ទីរដថែមទៀត៕ សហការី kbn-live.com