សិល្បៈ ៖ ថ្មីៗ​នេះ​លោក​ ដួង សុខគា ​បាន​ចេញ​សារ​នៅ​លើ ​Page ​ហ្វេសប៊ុក​របស់​ខ្លួន​ ដោយ​លោក​បាន​ថ្លៃ​អំណរគុណ ​ប្រមុខ​រដ្ឋាភិបាល​ជា​ខ្លាំង​ ដែល​លោក​បាន​កោត​សរសើរ ​ក្រុមតន្ត្រី​បុរាណ​របស់​ខ្លួន​។

នេះ​គឺជា​សារ​លោក​ ដួង សុខគា ​ផ្ទាល់​ “ក្រុម​ការងារ​សុខគា​ខេមរៈ​តន្ត្រី​ សប្បាយ​រីករាយ​ជា​ពន់ពេក​ ពេល​បាន​ដំណឹង​ថា​ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រកម្ពុជា​ លោក​ពោល​សរសើរ​ជា​ច្រើន​សា ​ពី​របៀប​កាត់​សក់​របស់​ក្រុម​ខ្ញុំ​ នៅ​ក្នុង​ពិធី​មង្គលការ​។ កាល​នោះ​លោក​ចូល​រួម​ ក្នុង​ពិធី​កាត់​សក់​ការ​បុត្រា​ ឯកឧត្ដម​ ជា ចាន់តូ ​។ សូម​គោរព​ថ្លែង​អំណរគុណ ​សម្ដេច​តេជោ​ជា​ខ្លាំង​ចេញ​ពី​បេះដូង​។ ឆ្នាំ​នេះ​រាសី​ឡើង​ហើយ​” ៕

ផ្តល់សិទ្ធដោយ៖ kqube.net