ខេត្ត​ស្វាយ​រៀង​៖​ សត្វ​ក្របី​របស់​ប្រជាពលរដ្ឋ​ភូមិធំ ឃុំបន្ទាយក្រាំង ​ស្រុកកំពង់​រោទ៍ ខេត្តស្វាយរៀង​ ០៤​ក្បាល​ ត្រូវ​រន្ទះ​​បាញ់​​​ងាប់​នៅ​នឹង​កន្លែង​ កាល​ល្ងាច​ថ្ងៃ​ទី​ ០១​ ​ខែ​ឧសភា ​ឆ្នាំ​២០១៧​ម្សិលមិញ​ ក្នុង​ពេល​មាន​ភ្លៀង​ធ្លាក់​ មួយ​មេធំ​យ៉ាង​ខ្លាំង​រួម​ទាំង​មាន​ខ្យល់​ ផ្គរ​និង​រន្ទះ​ផងដែរ​។​

​សត្វ​ក្របី​ទាំង​៤​ក្បាល​នោះ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​សត្វ​របស់​ឈ្មោះ ​សឿន ​ឌឿន​ ​ ភេទ​ ប្រុស ​​អាយុ​ ៦៣​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ ​មុំ ​ស៊ីណា ​អាយុ ៤៥​ឆ្នាំ​ ភូមិឃុំ​ខាង​លើ​ ហើយ​ក្រៅ​ពី​ក្របី​ងាប់ ហេតុការណ៍​នេះ​​មិន​​បង្ក​ឲ្យ​ ប៉ះពាល់​ដល់​មនុស្ស​រងគ្រោះ​ថ្នាក់​នោះ​ទេ​។​

យ៉ាង​ណា​មិញ​​ នៅ​ដើម​រដូវ​វស្សា ​​​​ឆ្នាំ​២០១៧​នេះ​ គេ​សង្កេត​ឃើញ​ថា​ ករណី​ខ្យល់​កន្ទ្រាក់​ និង​រន្ទះបាញ់​បាន​កើត​ឡើង ហើយ​នឹង​​បំផ្លាញ​ដល់​ទ្រព្យសម្បត្តិ​ និង​អាយុ​ជីវិត ​ពលរដ្ឋ​ជា​បន្តបន្ទាប់​ នៅ​ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា​ ជាក់​ស្តែង​កាល​ពី​ថ្មី​ៗ​នេះ ​ក៏​មាន​ស្ត្រី​ម្នាក់​ ​និង​គោ​២​ក្បាល ​​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ផង​ដែរ​ នៅ​ខេត្ត​កំពង់​ឆ្នាំ ​ដូច្នេះ​​នៅ​ពេល​ មាន​មេឃ​ភ្លៀង ​សូម​បងប្អូន​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ឬ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​។​

ដើម្បី​អាច​បង្ការ​ និង​ការពារ​ពី​រន្ទះ​បាញ់​ ​សូម​មើល​គន្លឹះ​ឬ​វិធីសាស្ត្រ​​សំខាន់ៗ​មួយ​ចំនួន​​ខាង​ក្រោម​នេះ​៖​​​​​​​ ​​​​​