​ប្រទេសថៃ៖ មានករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើង កាលពីពេលថ្មីៗនេះ នៅលើទឹកដីប្រទេសថៃ ត្រង់ចំណុចមុខស្ថានីយ ប្រេងឥន្ធនៈ LPG ក្នុងខេត្តលុបបុរី ភាគខាងជើងប្រទេសថៃ ។

តាមប្រភបព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើង ខណៈពេលដែលមាន បុរសចំណាស់ម្នាក់ ឈរមុខស្ថានីយប្រេងឥន្ធនៈ LPG ស្រាប់តែមាន ម៉ូតូធំមួយគ្រឿងបានបែកកង់ ហើយក៏ជ្រុលទៅបុក បុរសម្នាក់ម្នាក់នោះ ប៉ុន្តែដោយសារសំណាងល្អ បុរសម្នាក់នោះ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ដោយគ្រាន់ប៉ះត្រូវជើង បន្តិចតែប៉ុណ្ណោះ ។ ក្រោយកើតហេតុ បុរសដែលជាអ្នកបើកម៉ូតូ ត្រូវបានមនុស្សដែលស្ថិត ក្នុងហេតុការណ៍នោះ បញ្ចូនទៅមន្ទីរពេទ្យ ។

នេះគឺជាបទពិសោធន៍ ក៏ដូចជាគំរូមួយ សម្រាប់ការដាស់តឿន អ្នកដំណើរទាំងឡាយ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះគ្រោះថ្នាក់ អាចកើតមានឡើងគ្រប់ពេល និងមិនអាចមើលឃើញមុន ៕

ដោយ៖ សហការី KBN-live.com

——————————