កាលពីពេលថ្មីៗកន្លងទៅ កាសែត New York Times បានចុះលើគេហទំព័ររបស់ខ្លួនថា ប៉ូលិសបានចាប់ខ្លួន បុរសម្នាក់ឈ្មោះ Marh Risnon និង នាង Nalita ដែលត្រូវជាគូដណ្តឹងនិងគ្នា ក្រោយពីពួកគេ បានរៀបចំឆាកល្ខោន មួយឈុតដែលធ្វើអោយ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅក្នុង រដ្ឋ អូហៃយ៉ូ សហរដ្ឋអាមេរិក។ បុរសខាងលើ បានរៀបចំឈុតឆាក ដ៏សាហាវមួយ ជាមួយនិងគូរដណ្តឹងរបស់ខ្លួន នៅក្នុងបន្ទប់ទឹក ដោយធ្វើជាចាក់គូរដណ្តឹង របស់ខ្លួនមួយកាំបិត ដោតជាប់និងដើមទ្រូងរបស់នាង រួចធ្វើជាដេកស្លាប់ ក្នុងអាងទឹកជាមួយនិងឈាមក្រហមច្រាល។

បុរសជាគូដណ្តឹង បានតាំងខ្លួនជាឃាតករផងដែរ ដោយថតរូបភាព ដែលខ្លួនបានសំដែង ផ្ញើទៅអោយប្អូនស្រីរបស់ខ្លួនមើល ជាមួយនិងសារសុំការជួយសង្គ្រោះ ជាបន្ទាន់មួយផងដែរ ។

ក្រោយពីប៉ូលិសចាប់ខ្លួន ពួកគេទាំងពីរនាក់បាន ឆ្លើយសារភាពយ៉ាងហួសចិត្តថា ពួកគេធ្វើបែបនេះ ដោយសារតែប្អូនស្រីរបស់ខ្លួន ជំពាក់លុយមិនព្រមសង ហើយក៏សម្រេចចិត្តធ្វើជាសម្តែង ឈុតទាំងអស់នេះ ក្នុងគោលបំណង ចង់អោយប្អូនស្រី យកលុយមកសងខ្លួនតែប៉ុណ្ណោះ ៕

ប្រភព៖ New York Times

ហាមថតចម្លងព័ត៌មាន យកទៅផ្សព្វផ្សាយបន្ត ដោយគ្មានការអនុញ្ញាតិ