Home តារាអន្តរជាតិ ទើបបង្ហាញខ្លួន សមាជិកម្នាក់របស់ A2O LITE ប្រឈមនឹងរឿងចម្រូងចម្រាសពាក់ព័ន្ធបំណុលគ្រួសារ

ទើបបង្ហាញខ្លួន សមាជិកម្នាក់របស់ A2O LITE ប្រឈមនឹងរឿងចម្រូងចម្រាសពាក់ព័ន្ធបំណុលគ្រួសារ

457
0

តារាចម្រៀងស្រីវ័យក្មេង Aijing សមាជិកក្រុមចម្រៀងថ្មី A2O LITE កំពុងក្លាយជាប្រធានបទក្តៅក្នុងពិភព K-pop បន្ទាប់ពីបញ្ហាបំណុលនិងការចោទប្រកាន់ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឈ្នួលបុគ្គលិករបស់ក្រុមហ៊ុនដែលឪពុកម្តាយនាងធ្លាប់គ្រប់គ្រង បានផ្ទុះឡើងមិនយូរប៉ុន្មានក្រោយការបង្ហាញខ្លួនជាផ្លូវការរបស់ក្រុម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNcjUAs-AjhMhk9T3AxVPspgbD5Y6GP2ggfoTU2VqUTDicRwQ06AcnnPUNy0A0uqRMQIup_Mot4xS4EK_MpvTibwfNpz32eEW6VzKoCIAOWsDiZCCBHS0h-PLopmLzbMCaagP6kHuQAQHqE9NIBwc8TN2O6jq6pnW7Jm5B33dVcszpfB6bnAjCLRIOHoI/s1200/image_2026-10-24_10-38-55.png
អ្វីដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ជាថ្មី គឺមានអ្នកគាំទ្រចិនមួយចំនួនបានស្នើឱ្យប្រមូលប្រាក់រួមគ្នា ដើម្បីជួយដោះស្រាយបំណុលរបស់ម្តាយតារាវ័យក្មេងរូបនេះ ដែលត្រូវបានរាយការណ៍ថាមានទំហំរហូតដល់ប្រមាណ ៣.៤៥ លានយ័នឬប្រមាណជាង៥១ម៉ឺនដុល្លារអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_iAtv30YLgkqkgyHyL-rDdyVmC7-hj11MPgza8kx5XJDLLY8NqDKItlqGLzeSnFwRdkeqe2I0jcgbuPJMIdT8UXhfaNNEhSqftokKUAb-jh_Ri9kR4RPTxuCALwNQ2Up6aEpiQAOaN_3zHFcInw4vvTMWpPld3VZRqtj3VRGn4fy6F98AxPwmVUaulOY/s1032/image_2026-10-24_10-38-53%20(2).png

យោងតាមសារព័ត៌មានបរទេសដែលបានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ អ្នកគាំទ្រម្នាក់បានបង្ហាញឆន្ទៈផ្តល់ប្រាក់ចំនួន ១,០០០ យ័ន ដើម្បីជួយដោះស្រាយបញ្ហានេះ ព្រមទាំងស្នើឱ្យគណនីអ្នកគាំទ្រធំៗចូលរួមសម្របសម្រួលការប្រមូលប្រាក់ផងដែរ។ អ្នកគាំទ្ររូបនោះបានបញ្ជាក់ថាប្រាក់ដែលប្រមូលបានគួរតែជាប្រាក់កម្ចី មិនមែនជាការបរិច្ចាគដោយឥតសំណងឡើយដោយរំពឹងថានឹងត្រូវសងត្រឡប់វិញនៅពេលក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVWUiHs1W_myO4L2wCofdUJgHxqNqRJeGYtkh-o0EWvoNuy-U2UR-ZkyfaDrOpdIE5ddfSWHVVcqF6Fok9KeQxb-jkvT-NqmInG1NOGCO2rySQWiIBac6T07H61-h8RiLhC6qbTvcsBfeLlJ7ajJdqhmnHZx6fTVMd87WqxscSeuRABONXgSRdxO1A-MQ/s840/image_2026-10-24_10-38-53.png
មូលហេតុដែលអ្នកគាំទ្រមួយចំនួនចង់ជួយគឺដោយសារពួកគេបារម្ភថា Aijing ដែលទើបតែមានអាយុ ១៣ ឆ្នាំ និងទើបចាប់ផ្តើមអាជីពសិល្បៈ អាចរងសម្ពាធផ្លូវចិត្តពីបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារ។ ពួកគេចង់ឱ្យនាងអាចបន្តអាជីពចម្រៀង និងរីករាយជាមួយបទពិសោធន៍នៃការបង្ហាញខ្លួនជាតារាថ្មីដោយមិនត្រូវទទួលបន្ទុកចំពោះបញ្ហារបស់មនុស្សធំ។
ទោះជាយ៉ាងណា គំនិតនេះបានបង្កឱ្យមានមតិខុសៗគ្នានៅលើបណ្ដាញសង្គម និងសហគមន៍អនឡាញរបស់កូរ៉េខាងត្បូង។ អ្នកប្រើប្រាស់មួយចំនួនយល់ថា ការដែលអ្នកគាំទ្រត្រូវចេញប្រាក់ជួយសងបំណុលឪពុកម្តាយរបស់តារាដែលខ្លួនស្រលាញ់ គឺជារឿងមិនសមស្រប ខណៈអ្នកខ្លះទៀតបង្ហាញការអាណិតអាសូរចំពោះតារាវ័យក្មេងដែលកំពុងប្រឈមនឹងភាពចម្រូងចម្រាសដែលខ្លួនមិនមែនជាអ្នកបង្កឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY-aIk79K-KKR2uAWsekNtVQqHEWGMwBJlPKAovqdPLF42kDgfqb7DahXmyfCyRtToOHUxsxeT6SzABzhy3vjxkj0dJ4s3ixPRn4m7CJit5VRSKcSVj4SHwPN-ZTcCw5yvh97v8PQJuxCMmTlbtwb77nnS0xH65IsWCA67xXVPQhg2QAzTbv321L28eEc/s2048/image_2026-10-24_10-38-54.png
តាមសេចក្តីរាយការណ៍ ម្តាយរបស់ Aijing ធ្លាប់ចេញមកសូមទោសជាសាធារណៈកាលពីថ្ងៃទី១៤ ខែតុលា ដោយទទួលស្គាល់ថាបញ្ហាហិរញ្ញវត្ថុនិងការធ្លាក់ចុះនៃស្ថានភាពអាជីវកម្មបាននាំឱ្យកើតមានវិវាទបំណុល។ លោកស្រីក៏បានបញ្ជាក់ពីការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ និងសង្កត់ធ្ងន់ថា កូនស្រីរបស់លោកស្រីមិនពាក់ព័ន្ធនឹងជម្លោះអាជីវកម្មទាំងនេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB3vRCOC-EVyVfX6cfuvkMYzg79WPLhXG0SP59Ba_x0cWRYE_JPB9hMtF2gQuTyGbqCV-dS5k6__LVMf967mCx-JmgoAG-Opy68geadk6I48r2dWocJPX14YNEmorYjn7aHb-oiXkwHiduMZOxVH_ie4rwL1244UHgmAu3HLNc0YOLjqA8kUzoa2PNUr4/s2048/image_2026-10-24_10-38-53%20(3).png
តើការចេញមុខជួយផ្នែកហិរញ្ញវត្ថុបែបនេះ ជាការបង្ហាញពីសេចក្តីស្រលាញ់របស់អ្នកគាំទ្រ ឬជាបន្ទុកដែលមិនគួរធ្លាក់មកលើអ្នកគាំទ្រ? នេះនៅតែជាសំណួរដែលកំពុងបង្កការជជែកវែកញែកក្នុងចំណោមអ្នកគាំទ្រ និងអ្នកតាមដានវិស័យកម្សាន្តកូរ៉េ៕