Home តារាជាតិ រស់ រាជ្ជសាល រងនូវពាក្យសម្តីចោ.ទប្រកាន់យ៉ាងធ្ងន់ថា «ទាស.ករប្រពន្ធអ្នកមាន»

រស់ រាជ្ជសាល រងនូវពាក្យសម្តីចោ.ទប្រកាន់យ៉ាងធ្ងន់ថា «ទាស.ករប្រពន្ធអ្នកមាន»

446
0

លោក រស់ រាជ្ជសាល ស្វាមីថៅកែពេជ្រ ទ្រី ដាណា បានឆ្លើយតបយ៉ាងក្តៅគគុកបន្ទាប់ពីរងនូវសម្តីចោទប្រកាន់យ៉ាងធ្ងន់ធ្ងរថាជា «ទាស.ករប្រពន្ធអ្នកមាន»។ លោកថា ការដែលប្តីម្នាក់ស្រលាញ់ ថ្នាក់ថ្នម ផ្តល់តម្លៃ និងឱនលំទោនចំពោះប្រពន្ធខ្លួនឯងគេហៅថា «ការផ្តល់កិត្តិយស និងក្តីស្រលាញ់ពិតប្រាកដ» មិនមែនទាសករនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA4vfHyGsm9wP75X5bPdfjfSr9rp9_7PMwjTxoxmYkT_IHRpOCgyV62-s8HS5Xsc3gUr3-CCZS4AqHD3vk3yxyf3xAh6SlHRpoJKHSlH-1mErcjT_qBKQWw3vFK7BgPNF0NmuB8sT5M3X-WoEIR6ozhIJOCxx32M6eMhnBNsvhP9LHCb4_Iyfm-zizT8Q/s2048/image_2026-10-24_11-19-31.png
ថ្មីៗនេះលោកស្រី ទ្រី ដាណា និង អតីតស្វាមី បានបង្កឱ្យមានរឿងចម្រូងចម្រាសនៅលើបណ្តាញសង្គមក្រោយពីមានមតិលើកឡើងពីប្រពន្ធអ្នកមានខុសឆ្ងាយពីប្រពន្ធអ្នកក្រដែលធ្វើឱ្យថៅកែពេជ្ររូបនេះចេញមកប្រតិកម្ម។ អ្វីដែលកាន់តែធ្វើឱ្យរឿងនេះកាន់តែក្តៅលោក រស់ រាជ្ជសាល ស្រាប់តែត្រូវរងនូវពាក្យសម្តីចោទប្រកាន់យ៉ាងធ្ងន់ថា«ទាស.ករប្រពន្ធអ្នកមាន»។ មិនឱ្យអ្នកចោទប្រកាន់បានចិត្តកាន់តែខ្លាំងលោកបានចេញមកឆ្លើយតបយ៉ាងមានអត្ថន័យនិងផ្តល់តម្លៃទៅកាន់ភរិយាឱបជាប់ទ្រូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixkc6fqHF88-mguLy_m8QBIEE8zxB9Xop7fc71YWzpLdEZ0YJP5ldk2IXk6rYU5ItXTaVQqazAyxq6W6jvEU2rGT61orJ9EKLQSt9mGVdKDgXu_Y-rRI9p_-9FeW_DXdozkCPAkimnz6XNdTxg1_EQJkhSsMF3rwjonQguzZtNpeInO1KwkU2KezyHv6A/s2048/image_2026-10-24_11-19-32%20(2).png

តាមរយៈសារដែលបានចែករំលែកនៅយប់ថ្ងៃទី២៣ ខែតុលា លោក រស់ រាជ្ជសាល បានបង្ហាញការមិនពេញចិត្តចំពោះមនុស្សមួយចំនួនដែលតែងតែយកជីវិតគ្រួសាររបស់លោកទៅវិភាគ និងបកស្រាយក្នុងន័យអវិជ្ជមានទោះបីជាលោកអះអាងថាគ្រួសាររបស់លោករស់នៅដោយស្ងប់ស្ងាត់ និងមិនបានទៅរំខានអ្នកណាក៏ដោយ។ លោកបានលើកឡើងថា ការដែលប្តីស្រលាញ់ ថ្នាក់ថ្នម ឱនលំទោន និងផ្តល់កិត្តិយសដល់ប្រពន្ធខ្លួន គឺជារឿងដែលគួរឱ្យគោរព មិនមែនជាភាពទន់ខ្សោយ ឬការធ្លាក់ខ្លួនធ្វើជាទាសករឡើយ។ ផ្ទុយទៅវិញ លោកយល់ថាការយល់ច្រឡំបែបនេះអាចកើតចេញពីផ្នត់គំនិតដែលមិនយល់ពីការលះបង់ និងការផ្តល់សុភមង្គលឱ្យគ្នាទៅវិញទៅមកក្នុងជីវិតគូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWTkzbXebz66RH7rxPa4NdpqV_M7K8cmsFu8QYZI-PRVUPutoL7WisXRqOApTHf4cCOz-3Kj-zNopKn8L3X8CwDc1g85Hvphd_6O5SC7C-uJ1rFYZ7EyqgDT64uM14u9fpDEvCFb4WekYI-r5ssYGdwheo-ssj8XY57hdCBhvEnlvhk4grOAJ0xRrmGGs/s2048/image_2026-10-24_11-19-32.png
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ លោកក៏បានបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងនាមជាស្វាមី ដោយចាត់ទុកការធ្វើជាម្លប់ដ៏កក់ក្តៅ និងជាមនុស្សដែលភរិយាអាចទុកចិត្តបាន គឺមានតម្លៃលើសអ្វីៗទាំងអស់។ សម្រាប់លោកសុភមង្គលក្នុងគ្រួសារ និងការរស់នៅដោយស្រលាញ់គ្នាគឺជាអ្វីដែលសំខាន់ជាងការវាយតម្លៃពីមនុស្សខាងក្រៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ8QVipn8TBGo2N_lOf5AqSA8T8iFeGkzODKodjA4uahazhw9U0d0_ZPJuqybqcew0cVzgHg0Nwq-rB1aaciKWluo1QTFUql4e35lV80AW2IJ-5WgJeEwBsIfYOoG3HqycFiHNTlN42w_3UdCatmw_PIbjM2eM6QOSb4mmgBCFO2dut711j3kfNgyT7Y4/s2048/image_2026-10-24_11-19-33.png
ជាមួយគ្នានេះ លោក រស់ រាជ្ជសាល ក៏បានផ្ញើសារយ៉ាងច្បាស់ថា លោកអាចអត់ធ្មត់ចំពោះពាក្យចចាមអារ៉ាមនិងការនិយាយដើមផ្សេងៗបានប៉ុន្តែប្រសិនបើការរិះគន់ឈានដល់ការប៉ះពាល់ ឬបំពានលើគ្រួសាររបស់លោក នោះលោកនឹងមិននៅស្ងៀមឡើយ។ លោកបានចាត់ទុកគ្រួសារជា «បន្ទាត់ក្រហម» ដែលគ្មាននរណាម្នាក់មានសិទ្ធិរំលោភបំពានបានឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6SsDk-ZM0pyzehIfTBCrWfTJJBQlZ6GxyB78nGRCmMHoJ5_vfvu3HNHYhpXW-9BTSpRhRtJ8380FSasPD-ieYLrtAZ0msbzoYuxz6NFlh9w7gpHEOMCJkJafGTxFbpbya_omJRpbT-iiJCiX5gctjTz83u7ln7m3kUGSlPrQpD77j3N3j6lFSqnZqU4o/s2048/image_2026-10-24_11-19-36.png

លោកបានសង្កត់ធ្ងន់ចុងក្រោយថា «ពួកយើងដឹងច្បាស់ថាពួកយើងស្រលាញ់គ្នាខ្លាំងប៉ុណ្ណា ហើយប្តីម្នាក់នេះនឹងធ្វើជាខែលការពារភរិយា និងគ្រួសារមួយនេះឱ្យដល់ទីបំផុត»៕