Home តារាជាតិ អាជូ មីងរបស់ អ៊ីអាន់ បង្ហាញការគាំទ្រ វណ្ណដា និងសរសើរថាជាតារាល្បីប្រចាំប្រទេសកម្ពុជា

អាជូ មីងរបស់ អ៊ីអាន់ បង្ហាញការគាំទ្រ វណ្ណដា និងសរសើរថាជាតារាល្បីប្រចាំប្រទេសកម្ពុជា

294
0

អាជូ ដែលជាជនជាតិកូរ៉េមានបងថ្លៃជាជនជាតិខ្មែរនិងជាអ្នកបង្កើតមាតិកាមួយរូបបានបង្ហាញការស្រលាញ់ចូលចិត្តយ៉ាងខ្លាំងចំពោះតារាចម្រៀង វណ្ណដា ដោយបញ្ជាក់ថាសុបិនរបស់នាងគឺចង់ជួបតារារ៉េបរូបនេះផ្ទាល់។ ក្នុងពេលធ្វើដំណើរមកកម្ពុជា អាជូ ក៏បានធ្វើឱ្យបុគ្គលិកសណ្ឋាគារភ្ញាក់ផ្អើលដោយសារតែនាងបានស្គាល់ វណ្ណដា យ៉ាងច្បាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg95tIj0FLzlA3sUgDFlKKakf-E92wBCEJ0XKR_Mo0G0kZ5pGSs4dqdFB_ThGSkOFxSpww7Y804iLaShYsDZ2gNXNt1fngJ6E-VNC-kpVPAT_dS4Mrx4Af8TTc9Grf8ZUNLKd2SDctsIPUkClWYZq6R6kht4h_fGlxAHbEVhPsfttolbnCcjp11p-QXdeQ/s2048/image_2026-10-23_08-47-20%20(2).png
ថ្មីៗនេះនៅលើបណ្តាញសង្គមរបស់ អាជូ (Ajoo Kang) មីងរបស់ អូនអ៊ីអាន់ បានបង្ហោះវីដេអូមួយបង្កឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាច្រើនពីព្រោះរូបនាងបានបង្ហាញការាគាំទ្រយ៉ាងពេញទំហឹងផ្តល់សេចក្តីស្រលាញ់មិនធម្មតាមកកាន់ វណ្ណដា។ ក្រោយមក អាជូ បានបង្ហោះសំណេរមួយដែលបញ្ជាក់ថានាងបានស្គាល់និងហ្វេនតារារ៉េបរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcjrxG6AYn1ie0RZ5LCkTlmY3LyszpCll3O_D2vtYsyJ_tJyKx76Lkh4nh_XieL7sBYm4miC5xTGl-vCl60c9wzSqV6UxrcX20KuCEWkQWyXgHKM0UxMG8gZfhG9HLvaZtGn5P57hhRo36AdOo-VLASxrxO2xZbjn0d5LKLgAy9UFylNwslEkQmvAzTCI/s2048/image_2026-10-23_08-47-16.png
អាជូ បាននិយាយថានៅសណ្ឋាគារមួយនៅកម្ពុជាមានចាក់បទចម្រៀងរបស់ វណ្ណដា ហើយនាងក៏បន្ទរថាបទនោះជាបទរបស់ វណ្ណដា ខណៈដែលបុគ្គលិកនៅទីនោះបានបង្ហាញការភ្ញាក់ផ្អើលនិងចោទសួរនាងថាហេតុអ្វីបានជាស្គាល់ វណ្ណដា។ ក្នុងពេលដែលទទួលបានសំណួរនេះពីបុគ្គលិកសណ្ឋាគារ អាជូ បានឆ្លើយតបថា វណ្ណដា ជាតារាល្បីរបស់កម្ពុជាតើធ្វើយ៉ាងមិចមិនឱ្យនាងស្គាល់ទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh32X8oJaBZaw4hrxFM1WK6DtRHFh_RFm-VdwYPNLKUm3lN4WjhcV41nrZ_Rm-qrpTZz_h2B376JFIYD9OWOOvjCdSEjyjqH-rSoGZVsIHWfWqARb3nUYremMKvGvbF8QbUP6GPhOEYpojwh_2XEbDJ1FbnvkqMUJ7QVCjioUUxjy48o6FPoM0zTo5_GUg/s2048/image_2026-10-23_08-47-17.png
ជាងនេះទៅទៀត អាជូ ថែមទាំងបង្ហើបទៀតថាសុបិនរបស់នាងតែមួយគត់គឺមានឱកាសបានជួយ វណ្ណដា ដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW2splLvueWf_2ZIRjiUdmQXKf6N7iPjHH8CAdLKJSwfNhZZFf-HrLMnt66emscqVROXbVCKDyoB66YLNU9YWOwdyBIw_1TfPtnUQPL21f2IKfcePmb_XE7zePVsSm1iRAoruPKUGCNbRB11T13NCOK4h_iJlNJHuFW6czZyDaeZJVjPdAg3yG_9kt2C4/s2048/image_2026-10-23_08-47-18.png

ក្នុងពេលដែលបទចម្រៀង Tiki Tiki របស់ រ៉េត ស៊ូហ្សាណា និង វណ្ណដា ទើបចេញផ្សាយ អាជូ ក៏បានលេងបទចម្រៀងនេះដូចគ្នា។ អ្វីដែលកាន់តែរំភើបម្ចាស់បទផ្ទាល់គឺ ហ្សាណា បានចុច Like និង Repost ដែលធ្វើឱ្យ អាជូ រំភើបចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixwauE7oOSUZy7pg84Ohln44zMb9EG-WqVGRlOG9Q5lfcmvbqMrXmzCDtiP92JrPmHEF4UI8AKV7y65LYQOt2y1pObvDmZ1jhcP4JoDYf5PjFwx94oubMmBE6ra14s_-v6X0238bCBJArGVuotcQFxB9N-HbScvk81uGrJZlMDTDvWCbP6BFN5GWa96HY/s2017/image_2026-10-23_08-47-19.png

គួរឱ្យដឹងថា អាជូ ធ្លាប់មកប្រទេសកម្ពុជាជាច្រើនដងនិងបានក្លាយជាអ្នកផ្សព្វផ្សាយផលិតផលមួយរូបផងដែរ។ នៅលើបណ្តាញសង្គមរបស់នាងមានអ្នកតាមដានរាប់ម៉ឺននាក់ ដោយអ្នកគាំទ្រភាគច្រើនគឺជាអ្នកតាមដានកម្ពុជា។ អាជូ ក៏ធ្លាប់មកទស្សនាការប្រគំតន្រ្តីនៅកម្ពុជា និងចូលរួមផ្សព្វផ្សាយសំលៀកបំពាក់ប្រពៃណីខ្មែរផងដែរ៕