Home ព័ត៌មានអន្តរជាតិ GMM ព្យាយាមធ្វើគធ្វើថ្លង់នូវសំឡេងរបស់ពលរដ្ឋមីយ៉ាន់ម៉ា ខណៈផលិតកម្មមួយនេះបង្កកំហុសឆ្គងច្រើនដង

GMM ព្យាយាមធ្វើគធ្វើថ្លង់នូវសំឡេងរបស់ពលរដ្ឋមីយ៉ាន់ម៉ា ខណៈផលិតកម្មមួយនេះបង្កកំហុសឆ្គងច្រើនដង

465
0

ផលិតកម្ម GMM មិនទាន់បានចេញលិខិតឆ្លើយតបជាផ្លូវការណាមួយឡើយគិតត្រឹមរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ទោះបីជាមានសំឡេងប្រជាពលរដ្ឋមីយ៉ាន់ម៉ា ទាមទារឱ្យមានការពន្យល់ឱ្យច្បាស់លាស់ទាក់ទងនឹងខ្សែភាពយន្តរបស់ខ្លួនដែលមិនផ្តល់ ប្រភពនៃសំលៀកបំពាក់ប្រពៃណីមីយ៉ាន់ម៉ា។ ការណ៍នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមសង្ស័យថាផលិតកម្មមួយនេះព្យាយាមធ្វើគរធ្វើថ្លង់ខណៈ GMM បានបង្កឱ្យកើតមានរឿងចម្រូងចម្រាស់ជាច្រើនដងមិនថាតែប្រទេសចិន ឥណ្ឌា ខ្មែរ និងចុងក្រោយនេះមីយ៉ាន់ម៉ា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhack1oSPRRlFnxlMu7cfRc7Mv5u3d4Ppc1QOqzqubldtg3fSXu2kOAJVfZ__M24Ke-3fZVHgtoV704O-hCQ0-__X1UmdYET240xzcq09aLAHhATvz4r52V35D389mIEQk46XFM__ixZr2R665xb58Um2eOZwoBG-L4Yc-wKCo78JkLhr2hds5gkzRpXhw/s735/image_2026-10-22_14-28-08%20(3).png

ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់មានទាំងអ្នកប្រើប្រាស់ភាសាអង់គ្លេសផងបានបង្ហោះគ្រប់បណ្តាញសង្គមមិនថាហ្វេកប៊ុក ទិកតុក អ៊ីនស្ត្រាក្រាម ឬ អិច ឡើយដោយពួកគេទាមទារឱ្យផលិតកម្ម GMM ចេញមុខបកស្រាយនិងពន្យល់ឱ្យបានច្បាស់លាស់ចំពោះការយកសំលៀកបំពាក់មីយ៉ាន់ម៉ាទៅប្រើប្រាស់ក្នុងខ្សែភាពយន្ត «Scarlet Heart Thailand» ដោយមិនបញ្ជាក់ប្រភពដើម។ ផលិតកម្មមួយនេះនៅរក្សាភាពស្ងៀមស្ងាត់របស់ខ្លួនសូម្បីតែរដ្ឋមន្រ្តីវប្បធម៌ថៃដែលចេញមុខយ៉ាងលឿនជុំវិញរូបថតមួយសន្លឹកដែលកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦ យកមកប្រើប្រាស់ក៏ស្ងាត់មាត់ដូចគេចុកដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFdXYkkDC_PLBfXlMb8_8qLzgAiyRwkaRxOgIDGTp_0SnfS75iQv12EjnkpfwOcJoWiGsChgPHzLCHaNZ6wj-2gagbrfKVt7a5oZKcvkzTsTmua32mOtR8xZRAQYbj-6gmOnxzFc3ZSTllid0EbMHWAFrf1tzZNaETIKszC5xwmwJpqUsr77d4Efjrt7M/s2048/image_2026-10-22_14-28-07.png
មែនទែនទៅដំណើរដែលផលិតកម្ម GMM ដែលជាក្រុមហ៊ុនលើកកម្ពស់សិទ្ធិបុរសច្រើនជាងស្រ្តីនេះបង្កកំហុសឆ្គងជាច្រើនដងមកហើយមិនថាជាមួយពលរដ្ឋចិន ឥណ្ឌា ខ្មែរ និងមីយ៉ាន់ម៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIn-KatJMW7tAfZMtWG0iOWkDeYkNSvTix9Onancdl9wgmF4UYN295_DFk7dhYbCPzfsLrGGj3FFw-9HJPO0Nc7Ujzz7rrJeMRXXBltuVhF7XRlZKbXmgZEUIyLLzNaIvnVJ-kAwiBZIA48wcIQBdWWV0DtEjTAyo7M4ez18ZoN8ZoOyjuLpLhzboqROU/s1280/image_2026-10-21_13-45-17%20(2).png
គេចាំបានថាកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ GMM បានប្រកាសរំសាយការផលិតរឿង BL មានចំណងជើងថា « Replay » បន្ទាប់ពីរងនូវមតិខ្លាំងក្លាពីទស្សនិកជនចិនដោយសារតែបានយកសាច់រឿងពិតរបស់តារាសម្តែង Wang Yibo និង Xiao Zhan មកផលិតជារឿង BL របស់ថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitpMSdYMPHPw403jM1HZzGXdjNX5SAhVxCNtspEu33vUMZ4LG485Y2AL5GQE_sx_DudJGJ3MwvA1QdDtMUh5BaTuOzg1QNarUTAgz0ONzjaNpKeUdy9A8FK_zujKRyRqWDcmXXh7GQc8ZNH8WB1-IDs0MjdVNUEeeE_rSRxsdas7Th-gphyo9TWrFbuxQ/s1625/image_2026-10-21_13-45-15.png

នៅខែតុលា ឆ្នាំ២០២៦ ករណី Gemini Norawit និង Fourth Nattawat ។ Gemini បានប្រើកាយវិការដើម្បីឱ្យ Fourth ទាយពាក្យ «Bollywood Hero» ហើយ Fourth បានប្រើក្បាច់ក្បាល ដៃ និងកាយវិការបែបបំផ្លើស។ ឈុតនេះបានធ្វើឱ្យអ្នកមើលឥណ្ឌាមួយចំនួនយល់ថា វាបង្កើតរូបភាពចម្លែក និងធ្វើឱ្យវប្បធម៌ឥណ្ឌាក្លាយជារឿងកំប្លែង។ បន្ទាប់ពីមានការរិះគន់តារាទាំងពីរបានចេញសារសុំសូមទោសពលរដ្ឋឥណ្ឌា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOmsuwT45REdXrvaojQtoVz6bhCo5KG3pq-gFja806VY1EQsWkZ4_nnFgIkHtWXjZ_Vbr5A33gI2OnFueAEw3ydWzGm8rhVVc1yaVJrBAMkDdacrpHaoRVFvyexK1spUxbYMTXyNrMc6ureEGeFhIwDAVvgaElcgKglSQFziKhmplb4fOo50YEM71vguU/s1600/image_2026-10-22_14-28-08%20(4).png
ក្រៅពីការប៉ះទង្គិចទៅលើពលរដ្ឋចិន ឥណ្ឌា មីម៉ាន់ម៉ា ផលិតកម្មថៃក្រៅពី GMM ក៏ធ្លាប់បង្កភាពចម្រូងចម្រាសលើវប្បធម៌កម្ពុជាដូចគ្នាជាក់ស្តែងខ្សែភាពយន្ត GL របស់ថៃមានចំណងជើងថា «Khom Khlang» ២០២៦ បានប្រើប្រាស់យ័ន្តខ្មែរទាំងដុលបង្ហាញលើខ្លួនតួស្រីក្នុងរឿងនេះ។ កាលពីខែតុលា ឆ្នាំ២០២០ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃបានយកប្រាសាទអង្គរវត្តទៅធ្វើជាផ្ទាំង Poster រឿងរបស់ខ្លួនដោយគ្មានការអនុញ្ញាតនិងបញ្ជាក់ឱ្យបានច្បាស់លាស់ ខណៈកន្លែងផ្សេងទៀតមួយចំនួនត្រូវបានផលិតកម្មថៃមួយចំនួនបន្លំៗធ្វើជាកម្មសិទ្ធិរបស់ខ្លួន៕