Home តារាជាតិ តារាចម្រៀង ណុប បាយ៉ារិទ្ធ បញ្ជាក់ថាមិនមែនជា AI លើប្លង់មួយរបស់ស្នាដៃថ្មីលោក

តារាចម្រៀង ណុប បាយ៉ារិទ្ធ បញ្ជាក់ថាមិនមែនជា AI លើប្លង់មួយរបស់ស្នាដៃថ្មីលោក

343
0

តារាចម្រៀងជើងចាស់លោក ណុប បាយ៉ារិទ្ធ បានចេញមកបញ្ជាក់ត្រង់ឈុតឆាកមួយនៃវីដេអូចម្រៀងថ្មីរបស់លោកដោយបង្ហាញថាមិនបានប្រើប្រាស់បច្ចេកវិទ្យា AI ឬថត Green Screen ឡើយប៉ុន្តែជាការថតដោយផ្ទាល់និងរៀបចំដោយក្រុមការងាររបស់ផលិតកម្មរស្មីហង្សមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtbH6ihrZobjd5zhrKsVpZDfYO9HcZ7J62Ljp99l9PzE1aM_DnU5EPY6Kn9hr7U7DFaa3rtu56IIexbC9Z_5jXaaY-rKLjen5jNH-sEpLoa9QZYJrssBEw3UCybQHt0mCUDThB5kMyRwDBr_-qIfFeljwlwR4VUwBdpwodE314jlkL5j6To1RMZ_Tw3po/s3163/image_2026-10-22_15-18-22.png

អស់រយៈពេលជាយូរមកហើយដែលតារាចម្រៀង ណុប បាយ៉ារិទ្ធ ខកខានក្នុងការទម្លាក់បទថ្មីរបស់ខ្លួននៅលើទីផ្សារឬការសម្តែងនៅក្នុងវីដេអូចម្រៀងជាដើម។ យ៉ាងណាមិញ នាពេលថ្មីៗនេះរូបលោកលេងឈុតធំដោយរៀបចំកម្មវិធីប្រមូលផ្តុំដោយសិល្បករជាច្រើនរូបចូលរួមសម្ពាធស្នាដៃថ្មីរបស់លោកដែលឆ្លុះបញ្ចាំងពីរឿងរ៉ាវស្នេហានិងបច្ចេកវិទ្យាទំនើបក្នុងឆ្នាំ២១៣០ ដែលអាចលុបបំបាត់ការចងចាំ និងរបបគំហើញអាចស្តារការចងចាំឡើងវិញទោះបីកន្លងផុតជាច្រើនឆ្នាំក៏ដោយពោលគឺសាច់រឿងឆ្លងអតីតកាល បច្ចុប្បន្ន និងអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0cmhYMqIx2u7mPdNaNDQC8grM9eVRnsZs-adkicvUlt8Ov2Q_8tAC2hbdUfCfqDRCHSv3Is353f14_odT-35VuX3h08n99ffCxbclEkyRaetekuzW26zl5S8DBUtNzwSUtt8JIejw1tFWnZJ4dezhDn7vdUMdtwTNynNl5QA1z8kfQgZRPI8Vdhcb3x4/s1280/image_2026-10-22_15-18-22%20(3).png

ចំណាប់អារម្មណ៍របស់ទស្សនិកជនដំបូងនៅពេលបានទស្សនា MV «យើងស្រលាញ់គ្នាត្រឹមនេះបានហើយ» មានការប៉ាន់ស្មានជាច្រើនថាវីដេអូចម្រៀងនេះអាចមានការប្រើប្រាស់ AI ស្របពេលបច្ចុប្បន្នបច្ចេកវិទ្យាមួយនេះកំពុងពេញនិយម។ ទោះយ៉ាងណា លោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់ថាឈុតឆាកដែលទស្សនិកជនសរសើរថាឡូយ អស្ចារ្យ មិនបានប្រើ AI ឬសូម្បីតែ Green Screen ឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxJRa-Xl9rqp4MwxRHfCCmByUYMt9oXc0B4JWY6sT49wQODj-J8Mam1mJu-08EgZB6x6CUy9azbTF884u8Qwo15oe_zgfhCycP726zoHO_RQL5DJjasoNEOl1khI0l-fkaM9TbDz7q9HBSNXtM3wJQwNGWGrnm1i1oUzEPUXXq1Bjo3nHYTZkx4F68n-0/s2048/image_2026-10-22_15-18-25.png
តារាចម្រៀង ណុប បាយ៉ារិទ្ធ បានចែករំលែករូបភាពវីដេអូក្រៅឆាកពីក្រុមការងារជាមួយនឹងការបញ្ជាក់យ៉ាងដូច្នេះថា «មានបងប្អូនជាច្រើនបានសួរខ្ញុំថា តើប្លង់ដែលខ្ញុំចាស់គេងលើគ្រែពិសោធន៍ថត green screen មែនទេ? ប្លង់ត្រង់ហ្នឹងផលិតដោយ AI មែនទេ? ចម្លើយគឺអត់ទេ គ្រប់យ៉ាងគឺថតផ្ទាល់ៗជាមួយការរៀបចំដេគ័រតែម្តងដែលផលិតឡើងដោយ HM-team work»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrY-iIXwCCPPQfFUnwwj3AVFT3ofL8dr_Xup6sH-GdnOkcivXqG-xFrWBRXtnMWIcAN_OECMJvoJso6IiWFPW03r4zvwhI5g45-op2Uz4KlrcuaigToooQsFTnPmWH_FU1LANFTGmwFp12qsfe3hWK1Z5oz8n7oiq_aZXUMVUa3Ib6sMEsdsU7q7W9XQ8/s3577/image_2026-10-22_15-18-19.png
ជាមួយនឹងការបញ្ជាក់ខាងលើនេះបានជំរុញឱ្យអ្នកក្នុងចង្កោមសិល្បៈ និងទស្សនិកជនដទៃទៀតបង្ហាញការភ្ញាក់ផ្អើលនិងសរសើរថាអស្ចារ្យពីព្រោះពួកគេគិតថាប្លង់ថតនោះអាចប្រើ AI ឬសុំការអនុញ្ញាតនៅមន្ទីរពេទ្យណាមួយដើម្បីថតវីដេអូចម្រៀងនេះ ប៉ុន្តែផលិតកម្មបានចាយលុយខ្លួនឯងសម្រាប់ការផលិត៕