Home ព័ត៌មានអន្តរជាតិ ឥទ្ធិពលព្យុះកម្ដៅ៖ ផែនដីបាត់បង់ភាពត្រជាក់លើផ្ទៃដី ៨៥% ចាប់តាំងពីឆ្នាំ ២០០៤

ឥទ្ធិពលព្យុះកម្ដៅ៖ ផែនដីបាត់បង់ភាពត្រជាក់លើផ្ទៃដី ៨៥% ចាប់តាំងពីឆ្នាំ ២០០៤

569
0

យោងតាមរបាយការណ៍ស្រាវជ្រាវទិន្នន័យដ៏រន្ធត់ពី Reuters រលកកម្ដៅបានវិវត្តខ្លួនទៅជា «ព្យុះកម្ដៅយក្ស» ដែលដុតកំដៅផែនដីជាប់ៗគ្នារហូតដល់ទៅ ៣៦៧ ថ្ងៃ និងកំពុងកើនឡើងពី ៥ លើក ទៅដល់ ១០២ លើកក្នុងមួយឆ្នាំ ក្លាយជាឃាតករលាក់មុខលេខ១ ដែលអាចនាំពិភពលោកទៅរកគ្រោះទុរភិក្ស និងការបាត់បង់ជីវិតមនុស្សជិតកន្លះលាននាក់ជារៀងរាល់ឆ្នាំ។
_______________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXnNRt66vdkRp1LZO6ksOTL4xkyMzQ1ycOCmE81dY3vmwmm77oxIs7u-ll4qU08mKVklXfGd8yPqbUaeY8J58EkOupp4YVGKvgrBz0FgEnyoYadliOfqTYWXOTjXOjz1oIA8qAQapN5W_AhjBIIKaSynQ_v6FV_rgIPBWdhQbBBANAxOU69vSMXjwVaLs/s1018/photo_2026-10-21_14-11-10.jpg
គ្មានថ្ងៃណាដែលផែនដីថយចុះកម្ដៅឡើយ! យោងតាមរបាយការណ៍ស្រាវជ្រាវចុងក្រោយបង្អស់របស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters បានលាតត្រដាងថា ភពផែនដីបាននិងកំពុងឈានចូលដល់យុគសម័យដ៏គួរឱ្យរន្ធត់នៃ «ព្យុះកម្ដៅ»។ បាតុភូតរលកកម្ដៅយក្សនេះ បានវាយប្រហារយ៉ាងសាហាវដោយបោសសម្អាត និងដុតបំផ្លាញភាពត្រជាក់លើផ្ទៃដីរហូតដល់ទៅ ៨៥% នៃពិភពលោក ព្រមទាំងបានអូសបន្លាយពេលឥតឈប់ឈរយ៉ាងយូររហូតដល់ទៅ ៣៦៧ ថ្ងៃ ដែលជាកំណត់ត្រាវែងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG87yoP1S-okaZBWWfZUXFLMaiHH5FzwjxAtAbY03Le2TTXMQ6CwA17cQSoz1CQAqB_YHY4kN9CA0ogzGev2PPv796dmenruNRQzsaSisSXaQcLuQtMX0XDNAoGGijKQa8saQXxDb0HwqlA14SEYfmzLTidfI3rjf9ynA61FtSzlgqeMeugKOIZafEbgk/s730/photo_2026-10-21_14-11-08%20(2).jpg

ផ្អែកតាមទិន្នន័យប្រៀបធៀបដែលប្រមូលបានតាំងពីឆ្នាំ១៩៦០ មក បង្ហាញថា ពិភពលោកកំពុងឡើងកម្ដៅក្នុងល្បឿនដ៏គួរឱ្យភ័យខ្លាច។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ រលកកម្ដៅដ៏ធំបំផុតមានទំហំគ្របដណ្តប់ត្រឹមតែ ៦% នៃផ្ទៃលោកប៉ុណ្ណោះ និងកើតឡើងជាមធ្យមតែ ៥ លើកក្នុងមួយឆ្នាំ។ ប៉ុន្តែនៅក្នុងទសវត្សរ៍បច្ចុប្បន្ននេះ ចំនួនព្យុះកម្ដៅបានហក់ឡើងយ៉ាងគំហុករហូតដល់ទៅ ១០២ លើកក្នុងមួយឆ្នាំ។ អ្វីដែលរឹតតែរន្ធត់ទៅទៀតនោះ គឺចាប់តាំងពីឆ្នាំ២០០៤ មក ភពផែនដីទាំងមូលមិនដែលស្គាល់ថ្ងៃណាដែលគ្មានបាតុភូតព្យុះកម្ដៅសូម្បីតែមួយថ្ងៃឡើយ ពោលគឺវាបានក្លាយជាឃាតករលាក់មុខដែលកំពុងដុតរំលាយអាយុជីវិតមនុស្សជិតកន្លះលាននាក់ជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7ZeVEdfCFoxoFA4u9XLRoE3Kz_o96284vVj4D9TkBBCGf8ermsSiP9TOxwmGEFN6ERJ0b1PY8bJ0_CiEdWZkFE2ZSmRKf8mDgBTxR0aiGUDb8yI0d4LdQaUlYXA1ib5eMgmpFIsxjAaZ9X8hC0pIaXBtX73HSs_5UHIh0av9iPUuA0vRESBmiS6QExGU/s1110/photo_2026-10-21_14-11-08.jpg

អ្នកជំនាញអាកាសធាតុបានពន្យល់ថា មូលហេតុចម្បងដែលរុញច្រានឱ្យកើតមានព្យុះកម្ដៅសាហាវៗទាំងនេះ គឺបណ្តាលមកពីការកើនឡើងនូវកម្រិតឧស្ម័នផ្ទះកញ្ចក់រហូតដល់ទៅ ៣០% បើធៀបនឹងទសវត្សរ៍ឆ្នាំ១៩៦០ រួមផ្សំនឹងបាតុភូតធម្មជាតិ El Niño។ ជាក់ស្តែង ព្យុះកម្ដៅយក្សដ៏ធំបំផុតឈ្មោះ «Vera» កាលពីចន្លោះឆ្នាំ២០២៣-២០២៤ បានបង្កគ្រោះមហន្តរាយទូទាំងសកលលោក ដោយបានធ្វើឱ្យសីតុណ្ហភាពនៅប្រេស៊ីលហក់ឡើងដល់ ៤១.៨ អង្សាសេ បង្កគ្រោះអគ្គិភ័យឆេះព្រៃដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអឺរ៉ុបនៅប្រទេសក្រិក និងបានសម្លាប់សត្វព្រៃកម្រៗរាប់រយក្បាលនៅក្នុងប្រទេសកេនយ៉ាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi513V4J4RDZttt9dcfEiFo56UhXRN97aMYw_kLE08HmXQ12teriGMDc3GTRau5odY6uOPOwj_6WqjFs0Na4Cp7wpHmV66_bT4I_YNzF3AIfUDErIb83cvgRtkjf8qR8yr2pO-GDvU0sq3Qp7Wa7XtQ8QkxzkLCSZ6MIW5jOAyQxG4sL4YpWDIPDqUVfbg/s1110/photo_2026-10-21_14-11-09.jpg
វិបត្តិព្យុះកម្ដៅយក្សនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ភពផែនដីលែងមានសុវត្ថិភាពដូចមុនទៀតហើយ ហើយវាក៏កំពុងបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់រដ្ឋអារ្យធម៌ និងសន្តិសុខស្បៀងសកលលោក។ ប្រសិនបើមេដឹកនាំពិភពលោក និងអ្នកបង្កើតគោលនយោបាយ នៅតែបន្តព្រងើយកន្តើយ ហើយមិនចាត់វិធានការទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ជាបន្ទាន់ទេនោះ ភពផែនដីដ៏កក់ក្តៅមួយនេះ នឹងត្រូវបាត់បង់តុល្យភាពធម្មជាតិទាំងស្រុង ហើយប្រែរាយទៅជាឡដុតដ៏សាហាវដែលមនុស្សលោកមិនអាចរស់នៅបានឡើយក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕