Home តារាអន្តរជាតិ ក្រុមហ៊ុនយក្ស Amazon សម្រេចដាក់ពង្រាយរ៉ូបូតជាង ១លានគ្រឿងឲ្យធ្វើការជាបុគ្គលិក

ក្រុមហ៊ុនយក្ស Amazon សម្រេចដាក់ពង្រាយរ៉ូបូតជាង ១លានគ្រឿងឲ្យធ្វើការជាបុគ្គលិក

278
0

តើវាសនាមនុស្សជាតិទៅជាយ៉ាងណា បើរ៉ូបូតធ្វើការជំនួសអស់ទៅហើយនោះ? ក្រុមហ៊ុនយក្ស Amazon សម្រេចដាក់ពង្រាយរ៉ូបូតជាង ១លានគ្រឿងឱ្យធ្វើការក្នុងឃ្លាំងទំនិញ ដែលកំពុងអង្រួនចិត្ត និងបង្កក្តីបារម្ភដល់បុគ្គលិកមនុស្សជាង ១.៥លាននាក់!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilWnLHXfuKhPUMwcD3WWPjpuYdlK5D3urBSkbP-VX1uCx4wI30_kptPkcIQhQr0nVUHRhK_JIpwWWongd20Hiw_rOPBmOBRSfpJY2IAk-v9O2P0iZTw2pWtMGFjGultFes2ubCoYpdIRWJZty_hY0h6kv7srowXP6rx-Wax8O1NKThCPBR_j3jBRg0iCk/s1200/photo_2026-10-21_15-31-34.jpg
____________
យុគសម័យបច្គេកវិទ្យាដណ្តើមការងារមនុស្ស! ក្រុមហ៊ុន Amazon បានឈានដល់ការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រ ដោយបានសម្រេចដាក់ពង្រាយរ៉ូបូតដ៏ទំនើបៗជាង ១ លានគ្រឿង ឱ្យចូលមកបំពេញការងារយ៉ាងពេញទំហឹងនៅក្នុងមជ្ឈមណ្ឌលចែកចាយទំនិញរបស់ខ្លួននៅទូទាំងពិភពលោក។ ការផ្លាស់ប្តូរដ៏ធំធេងនេះ បានបង្កឱ្យមានការជជែកដេញដោល និងក្តីបារម្ភយ៉ាងខ្លាំងក្លាថា៖ តើអនាគតនៃកម្លាំងពលកម្មរបស់បុគ្គលិកជានិយោជិតជាមនុស្សជាតិប្រមាណ ១.៥ លាននាក់ នៅក្នុងក្រុមហ៊ុននេះនឹងទៅជាយ៉ាងណា នៅពេលដែលម៉ាស៊ីនអាចធ្វើការងារជំនួសមនុស្សបានស្ទើរតែទាំងស្រុងបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWl6C9x_CebqTrS4lSEMGg_XaJuTjC6Fe_11moCR_4xa-DjCvsI1DCd7UdZKqxbVVQvgWDcihDfalGrJAwRZxfSyLnl82HdeA3z7FcNtoJWI-NNDArwgb5wxYzCLQh59tdR6zglTk2Ehq-IaR_UKzkFj_xSqlPCMjkMUq1KRYbHGYoZ0-iqdlIyMVgtWM/s1280/photo_2026-10-21_15-31-32.jpg
យោងតាមការចុះផ្សាយព័ត៌មានពីប្រភពសេដ្ឋកិច្ចលំដាប់អន្តរជាតិរួមមាន Fox Business, Forbes និង Business Insider ជុំវិញការធ្វើបច្ចុប្បន្នភាពប្រព័ន្ធស្វ័យប្រវត្តកម្មរបស់ក្រុមហ៊ុន Amazon។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនម៉ាស៊ីនរ៉ូបូតនៅក្នុងឃ្លាំងទំនិញបានកើនឡើងយ៉ាងគំហុក ដោយបានប្រែក្លាយពីឧបករណ៍ជំនាញធម្មតា មកជាក្បាលម៉ាស៊ីនស្នូលក្នុងការរៀបចំភស្តុភារប្រចាំថ្ងៃ។ កងទ័ពរ៉ូបូតទាំងនោះរួមមាន Proteus ដែលជារ៉ូបូតចល័តស្វ័យប្រវត្តិអាចដើរឆ្លងកាត់ក្បែរមនុស្សដោយគ្មានរបងការពារ, Sequoia ប្រព័ន្ធកំណត់អត្តសញ្ញាណទំនិញល្បឿនលឿន និង Sparrow ដែលជាដៃរ៉ូបូតឆ្លាតវៃអាចចាប់លើកទំនិញរាប់លានមុខខុសៗគ្នា ដែលធ្លាប់តែជាការងារប្រើប្រាស់កម្លាំងពលកម្មមនុស្សយ៉ាងច្រើនលើសលប់ពីមុនមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNKigL58WJEoJ0KRJtRBdCkKOG1hO2iQkUO74AjzJpOj7OtsTOsRqwLeTsNDQfyVk_smT4Lv5zkFw1xKEheF58ZNqf-1X9Z0mDblL8qGVpGqATYlEEkyDIZPu9wB6dRMYk_KyyjtjRtzoGmQrsvzA_rjl56L8FJDtsfH324jYg0VD710dzc-RuqKUEQnI/s780/photo_2026-10-21_15-31-32%20(2).jpg

ការរីកចម្រើនឥតឈប់ឈរនេះ បានបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅដល់បុគ្គលិករបស់ក្រុមហ៊ុន។ អ្នកជំនាញក្នុងឧស្សាហកម្មបច្ចេកវិទ្យាបានលើកឡើងថា នៅពេលដែលគ្រឿងម៉ាស៊ីនកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជួយកាត់បន្ថយដើមទុនផលិតកម្មរបស់ក្រុមហ៊ុន នោះតម្រូវការក្នុងការរក្សាកម្លាំងពលកម្មមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នឹងត្រូវធ្លាក់ចុះ ដែលអាចនាំឱ្យមានការកាត់បន្ថយម៉ោងធ្វើការ ឬការបាត់បង់ការងារតែម្តង។ ទោះជាយ៉ាងណាក៏ដោយ ខាងភាគីក្រុមហ៊ុន Amazon បានចេញមុខអះអាងការពារថា ការដាក់រ៉ូបូតចូលមកនេះ គឺដើម្បីជួយសម្រាលការងារដែលដដែលៗ ធ្ងន់ធ្ងរ និងប្រឈមនឹងគ្រោះថ្នាក់រាងកាយរបស់បុគ្គលិកប៉ុណ្ណោះ ព្រមទាំងជួយបង្កើតឱកាសការងារថ្មីៗផ្នែកបច្ចេកទេសកម្រិតខ្ពស់រាប់រយប្រភេទបន្ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPs-i-1L5szbwmbDESshXaMgl3O-KvbIH8S8se-d384Scc4tOSUc2Q2H_oBrTTnPiblo3Uj4IkgNfz9hFG-sIuCLSdoAvRwrekUXhi44IkzVxTG672NAUUzZQOq6r1A_UPBSLsEfqHd_zdlZn359hD3nEy6PoOVEUBgJugrAvCyBbkbcSyb_JzYJT_JWk/s1280/photo_2026-10-21_15-31-35.jpg

សរុបមកទោះបីជាការសម្រេចចិត្តដាក់ពង្រាយរ៉ូបូតជាង ១ លានគ្រឿងរបស់ក្រុមហ៊ុន Amazon នាពេលនេះ ផ្តល់ផលចំណេញខ្ពស់ដល់ក្រុមហ៊ុនក្នុងទិដ្ឋភាពអាជីវកម្ម និងល្បឿនដឹកជញ្ជូនក៏ដោយ ប៉ុន្តែវាក៏ជាសញ្ញាអាសន្នដាស់តឿនដល់មនុស្សជាតិគ្រប់រូប ឱ្យបំលែងខ្លួន និងពង្រឹងសមត្ថភាពជំនាញកម្រិតខ្ពស់ឡើងវិញ ដើម្បីកុំឱ្យក្លាយជាអ្នករងគ្រោះ ឬត្រូវម៉ាស៊ីនជម្រុះចោលពីទីផ្សារការងារនាពេលអនាគត៕