Home ព័ត៌មានជាតិ ថៃប្តឹ.ងទៅ UNCLOS ដោយចោ.ទកម្ពុជាថាមិនរក្សាការសម្ងាត់ក្រោយកិច្ចប្រជុំ!

ថៃប្តឹ.ងទៅ UNCLOS ដោយចោ.ទកម្ពុជាថាមិនរក្សាការសម្ងាត់ក្រោយកិច្ចប្រជុំ!

687
0

លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ បានសម្តែងការមិនសប្បាយចិត្តយ៉ាងខ្លាំង ដោយកម្ពុជាទាំងបំពា.នថាថា មិនរក្សាការសម្ងាត់ក្រោយកិច្ចប្រជុំ និងរំលោ.ភលើសេចក្តីទុកចិត្ត ក្រោយពេលកម្ពុជាទម្លាយការពិតអំពី «រឿងយោធាថៃឈ្លានពានព្រំដែនគោក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1-91RMfI1GETvGddug6dU1_pcTaEhGCwXesVb7JFxyglrVFXpaoWfrPI1suKQzZu2hPiCBXtGSEvZU9O2WKjtu9ILbZqSHrv4Avsy3AetE4YX11PigbCPNjQ08HU1OLRf7FYMBoOni8sldIrIq6W14udSvfPea21JR3Vbd1txXEmOjRpiftdqRoaZXC8/s750/photo_2026-10-22_09-03-23%20(3).jpg
__________
មិនសុខចិត្តដែលកម្ពុជាទម្លាយការពិត ថៃប្រើល្បិចលាបពណ៌ចោទកម្ពុជាថារំលោភលើសេចក្ដីទុកចិត្តដែលខ្លួនខំកសាង តាមរយៈការប្រញាប់ប្រញាល់ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈមុនគណៈកម្មការអន្តរជាតិ។ តើការរត់ទៅប្តឹងស្ថាប័នអន្តរជាតិរបស់ភាគីថៃនាពេលនេះ គឺជាឆន្ទៈដោះស្រាយទំនាស់ដោយតម្លាភាព ឬគ្រាន់តែជាល្បិចកលការទូតដដែលៗ ដើម្បីបិទបាំងទង្វើមិនត្រឹមត្រូវរបស់ខ្លួន និងរារាំងកម្ពុជាមិនឱ្យលាតត្រដាងការពិតទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYctuUk5qi4GgHVJNmeojdVXbXXb8N2qKTqvxnig3UJiGGWzjgyZAeAAf6wDFLUsic04rWSJytaH6Eb4JeIiWi8DsLbGWab1dcJQKQdiqTflRs0ms9YGK8UYwofRTZ48ntFANBcb_6RkM9_7w84jcwYZPEe_FegYE6biXfpmQcJ-acmYx-GgfLr1oFoIM/s1080/photo_2026-10-22_09-03-23%20(4).jpg

យោងតាមសេចក្ដីថ្លែងការណ៍នាព្រឹក ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ លោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានផ្តល់បទសម្ភាសទាំងមិនសប្បាយចិត្តថា ភាគីថៃបានសម្រេចផ្ញើលិខិតផ្លូវការមួយច្បាប់ទៅកាន់គណៈកម្មការសម្រុះសម្រួល UNCLOS រួចរាល់ហើយ ដើម្បីតវ៉ានិងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កម្ពុជា។ លោកបានចោទប្រកាន់ថា សេចក្តីថ្លែងការណ៍ដែលកម្ពុជាផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិ គឺជាការបកស្រាយលំអៀងចូលខាងខ្លួនឯង និងបំភ្លៃលទ្ធផលនៃកិច្ចពិភាក្សា។ ថៃទទូចថា កិច្ចប្រជុំនៅទីក្រុងឡេអេ គឺត្រូវផ្តោតផ្តាច់មុខតែលើ “បរិបទដែនសមុទ្រ” តែប៉ុណ្ណោះ ប៉ុន្តែប្រមុខការទូតថៃរូបនេះបែរជាចោទថា កម្ពុជាដេញដោលរឿងព្រំដែនគោក និងរឿងយោធាថៃឈ្លានពាន ដែលទង្វើនេះលោកចាត់ទុកថាជាការបំផ្លាញបរិយាកាសទំនុកចិត្ត និងល្មើសនឹងការព្រមព្រៀងរក្សាការសម្ងាត់រវាងប្រទេសទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxOgdu8cvzn8Hv53pLySFokPfjW54GviQQtbwKf4-I5JT__jVafyFx0W4Bdp5gtN2_0AQJpatJ6L6huMYLStUqFHuQh-Nh9B3memf8c-PX_mfKhRzp9E_5rANCrlN39zR6mBalaY0SNLx46Bx7wYB6NvgJo2sQf-lUqNOLujn035H8DrTQXgWwyJOBjGQ/s766/photo_2026-10-22_09-03-23.jpg
ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាភាគីថៃព្យាយាមចោទប្រកាន់កម្ពុជាថារំលោភលើសេចក្តីទុកចិត្តយ៉ាងណាក៏ដោយ ក៏ជំហរផ្លូវការរបស់កម្ពុជាដែលថ្លែងដោយឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ច្បាស់ៗរួចទៅហើយថា ការកសាងទំនុកចិត្តមិនមែនមានន័យថាកម្ពុជាត្រូវលះបង់សិទ្ធិការពារផលប្រយោជន៍ និងអធិបតេយ្យភាពជាតិឡើយ។ ជាងនេះទៅទៀត គណៈកម្មការសម្រុះសម្រួល UNCLOS ខ្លួនឯង ក៏បានយល់ច្បាស់ពីបញ្ហា និងបានទទួលស្គាល់ថា កិច្ចព្រមព្រៀងពីមុនៗ រួមទាំងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺភាគីថៃមិនដែលយកទៅអនុវត្តឱ្យបានពេញលេញឡើយ ហេតុដូចនេះហើយទើបអន្តរជាតិផ្តល់សិទ្ធិស្របច្បាប់ឱ្យកម្ពុជាបន្តនិយាយការពិតនៅលើឆាកអន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងទាមទារយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរជាង ២ម៉ឺននាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJbdp1N4emyma-Imvf7yfAWhjH6qHdTGExBHgy3FmPLAqR2lccrO5DexUJDnxZxzmXzyjY3HzFgf4w5vi8ZsjubWR2Y6ZcCdTpc5EsF2ONv6O8GJKyazyOUkA1K403K3pnpEDu4rm3_aynByrGfMgW2Ru6Pbll68ZUXVODAcOMNL8M1cisfg-4yz5gXSw/s895/photo_2026-10-22_09-03-23%20(2).jpg
ការរត់ទៅប្តឹងគណៈកម្មការ UNCLOS និងការចោទប្រកាន់មកលើកម្ពុជានាពេលនេះ គឺស្តែងឱ្យឃើញយ៉ាងច្បាស់ពីល្បិចកលការទូតដែលថៃតែងតែប្រើដើម្បីបង្វែរដានតាមរយៈការលាបពណ៌កម្ពុជា ក្នុងបំណងបង្វែរទិសដៅចំណាប់អារម្មណ៍របស់អន្តរជាតិឲ្យងាកចេញពីការពិតដែលថៃឈ្លានពានកម្ពុជាប៉ុណ្ណោះ។ ថៃព្យាយាមប្រើពាក្យ “ទំនុកចិត្ត” និង “ការសម្ងាត់” មកធ្វើជាខែលបិទបាំង ដើម្បីកុំឱ្យពិភពលោកបានឃើញពីទង្វើរំលោភបំពានព្រំដែនគោក និងការមិនគោរពកិច្ចព្រមព្រៀងរបស់ខ្លួនកន្លងមក ប៉ុន្តែយុទ្ធសាស្ត្រលាក់បាំងការពិតនេះត្រូវបានបរាជ័យ ព្រោះកម្ពុជានៅតែបន្តឈរលើធ្លុងសាមគ្គីភាព និងការពារការពិតដោយផ្អែកលើច្បាប់អន្តរជាតិយ៉ាងរឹងមាំបំផុត៕