Home តារាអន្តរជាតិ ILLIT ប្រឈមមុខនឹងសម្ពាធលើតម្លៃសំបុត្រខណៈដែលកៅអីជាច្រើននៅទំនេរ

ILLIT ប្រឈមមុខនឹងសម្ពាធលើតម្លៃសំបុត្រខណៈដែលកៅអីជាច្រើននៅទំនេរ

320
0

ការប្រគំតន្ត្រី Encore របស់ក្រុមចម្រៀង ILLIT នៅទីក្រុងអ៊ីនឈុនប្រទេសកូរ៉េខាងត្បូងបានក្លាយជាប្រធានបទជជែកវែកញែកនៅលើបណ្ដាញសង្គមបន្ទាប់ពីរូបភាពពីការប្រគំតន្ត្រីបានបង្ហាញថាកៅអីមួយចំនួននៅក្នុងសាលមិនមានអ្នកអង្គុយពេញឡើយ។ ស្ថានភាពនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនចោទសួរអំពីតម្លៃសំបុត្រ ការរៀបចំទីតាំងប្រគំតន្ត្រី និងចំនួនអ្នកគាំទ្រដែលចូលទស្សនាផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzKgqh3KHp8dNs8H9GO5U9GEvsFXg_FpjstZDH4lC-Ryd4OM0wfqbBWxIxxcgZPRAUmxOHMDecHnDxIoTohPLW5uoMhSOVxgZDM7mLKn54HMZgISPWncgvYXWxZk_gNrXNE8GTgtbuZFkDqKQiG2oVopZBL4uujFqWRrLYfaFUatzAwkoP7ATIRrGtJjQ/s1000/image_2026-10-21_15-37-35%20(3).png
យោងតាមសារព័ត៌មាន Allkpop ការប្រគំតន្ត្រី Encore របស់ ILLIT បានធ្វើឡើងនៅថ្ងៃទី១៧ និង១៨ ខែតុលា ឆ្នាំ២០២៦ នៅសាលា INSPIRE ARENA ក្នុងទីក្រុងអ៊ីនឈុន។ រូបភាពដែលត្រូវបានចែករំលែកតាមបណ្ដាញសង្គមបានបង្ហាញកៅអីទំនេរមួយចំនួននៅតំបន់ជុំវិញឆាកនិងជាន់ខាងលើដែលបង្កឱ្យមានការជជែកវែកញែកអំពីចំនួនអ្នកចូលរួម និងតម្រូវការសំបុត្រសម្រាប់ការប្រគំតន្ត្រីរបស់ក្រុម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm4i_F3Y-8J1U12WQHc_FhbjRnT4RmO2XX_Tp0VwAVG2CjQtOweQYI5CW5tk5MQZTLWpUamfNnkgg0mfQ0sr56GZwsoxBnURtu3FcJhyphenhyphen94RWfnbN9rT3yOPS_863N9wuXT95KpPaaRxLBvTrOxxNf_L3pSva0aS16MsBFKE_b-g_xkuQUqhPzOlSilmU4/s2048/image_2026-10-21_15-37-35%20(4).png
អ្វីដែលធ្វើឱ្យករណីនេះទទួលបានការចាប់អារម្មណ៍គឺដោយសារក្រុម ILLIT ធ្លាប់ទទួលបានលទ្ធផលល្អក្នុងដំណើរប្រគំតន្ត្រីពិភពលោកលើកដំបូងរបស់ខ្លួន ដោយបានលក់សំបុត្រអស់សម្រាប់ការប្រគំតន្ត្រីទាំង ១៥ លើក នៅក្នុងទីក្រុងចំនួន៧ ដូច្នេះការមើលឃើញកៅអីទំនេរនៅក្នុងការប្រគំតន្ត្រី Encore បានធ្វើឱ្យមនុស្សមួយចំនួនចាប់ផ្ដើមចោទសួរថាតើតម្រូវការសំបុត្រនៅក្នុងទីផ្សារកូរ៉េខាងត្បូងមានការប្រែប្រួលឬយ៉ាងណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRFqJmaLY_NOlU31c_tt9f-WY4obY4LstaHW7vbWnwkNiwGB70BDngWGRSmYIoQqMlYE1DaX2e8JPPU79eiqoL4ngY1lhAwdAj6tUz8cUgkJXzexMvB4ncI194gavvkjdThLB4CCX7abOfftN6nB1VkrNP9ENkXClM5SD8xJyMKARwAoFxVoGW_7sy7iQ/s1000/image_2026-10-21_15-37-35%20(2).png
ក្រៅពីរូបភាពកៅអីទំនេរ ក៏មានរូបថតអេក្រង់នៃទំព័រកក់សំបុត្រមួយដែលត្រូវបានអ្នកប្រើប្រាស់ចែករំលែកដោយអះអាងថា ថតនៅថ្ងៃទី១៥ ខែតុលាពោលគឺពីរថ្ងៃមុនការប្រគំតន្ត្រីលើកដំបូង។ តាមការរាយការណ៍ រូបថតនោះបង្ហាញថ កៅអីមួយចំនួននៅតំបន់ជាន់ផ្ទាល់ដីនៅតែអាចកក់បាន ខណៈកៅអីខ្លះទៀតបានត្រឡប់មកបង្ហាញថាអាចកក់បានវិញ បន្ទាប់ពីមានការលុបចោលការកក់។ លើសពីនេះ ក៏មានការរាយការណ៍អំពីការផ្តល់ឱ្យអ្នកកាន់សំបុត្រមួយចំនួនប្ដូរទៅកន្លែងអង្គុយល្អជាងមុនដោយឥតគិតថ្លៃ។ ការផ្លាស់ប្ដូរនេះបានក្លាយជាចំណុចមួយទៀតដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមលើកយកមកពិភាក្សា ដោយអ្នកខ្លះយល់ថា វាអាចជាវិធីសាស្ត្រដើម្បីប្រមូលអ្នកទស្សនាឱ្យអង្គុយនៅតំបន់ដែលមានទីតាំងល្អ និងកាត់បន្ថយចន្លោះកៅអីទំនេរនៅក្នុងសាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirtg_hKsp1wb9gSdXkzpyDDWreuHE9pD5o71AqEnvW7JPdMHyktu5P0UGfhYS8xjW80NysXRqi_Fu1ou8X7fDslWyU4wEbamrVksbgP5tjKg1h4d-3cSUM5auLdLI7Z6zsTHVuU0nRmokyiVeiJsU5t12Op9ZWg10WHne2Dg6qho1IfmGWTuR1jNKZCYg/s1001/image_2026-10-21_15-37-35.png

ចំណែកតម្លៃសំបុត្រក៏ជាប្រធានបទដែលត្រូវបានលើកឡើងផងដែរ។ តាមព័ត៌មានសំបុត្រដែលបានផ្សព្វផ្សាយ សំបុត្រកៅអីធម្មតាមានតម្លៃ ១៦៥,០០០ វ៉ុនប្រមាណ១២៤ដុល្លារ សំបុត្រ Sound Check មានតម្លៃ ២២០,០០០ វ៉ុនប្រមាណ១៦៦ដុល្លារ និងសំបុត្រ Meet & Greet មានតម្លៃ ២៥៣,០០០ វ៉ុនប្រមាណ១៩០ដុល្លារ។ តម្លៃទាំងនេះបានធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនពិភាក្សាថាតើតម្លៃសំបុត្រអាចជាកត្តាមួយដែលប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកគាំទ្រក្នុងការចូលទស្សនាផ្ទាល់ដែរឬទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDpTynIZJQHLs-skJCt5ZxOyDo9xB4b7o4vi1MR-1EKWMZ8knUyYoDmxnDCUW_gXIVF_geIrPDxr-C9PsP8r23wjgdqVFKcpdOmkCLiUyLqPbUUw-ZFXN74JPPkh-sMxtLNghUTaSJnPvwv_V40XDsZnVx5KR3-KHEZ1ts-EZjE7_p5Ln0Pip9soz3enI/s2048/image_2026-10-21_15-37-36.png

ក្រៅពីតម្លៃសំបុត្រស្ថានភាពសុខភាពរបស់សមាជិកក៏បានបង្កផលប៉ះពាល់ជាច្រើនសម្រាប់ការប្រគំតន្ត្រីបន្ថែមផងដែរ។ Mokaបានសម្រាកតាំងពីថ្ងៃទី ១៩ ខែមិថុនា ដោយសារតែរោគសញ្ញានៃភាពតានតឹង និងការថប់បារម្ភខ្លាំងពេក។ ប្រហែលបួនខែក្រោយមក កាលបរិច្ឆេទនៃការវិលត្រឡប់ទៅរកសកម្មភាពធម្មតារបស់នាងមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ ក្នុងអំឡុងពេលពីរយប់នៃការសម្តែងនៅទីក្រុងអ៊ីនឈុន Moka បានបង្ហាញខ្លួនជាសមាជិកទស្សនិកជនដើម្បីលើកទឹកចិត្តសមាជិកដទៃទៀត។ ក្រុមនេះបានបន្តសម្តែងជាមួយសមាជិកបួននាក់ ដែលបញ្ជាក់បន្ថែមទៀតអំពីចំណងមិត្តភាពរវាងសមាជិកទាំង៥ និងអ្នកគាំទ្ររបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivisVINGcTMjFZWHlbXtQRLF_Z1uopeiltkR4IDhSi6ymrFHB_5NAAWGuwn59sLBa607k2g8K9QdBva4wvJjdHW6Zk20twLGllGhE8Z4MlZBafOaIiH7ixvwuJpcVPQTICey_xC6_CqprFUJMPQQXVCU6mdpEdC80kbj2gMFLr9mlVQGC0uQfLoAc23Wk/s2048/image_2026-10-21_15-37-37.png
នៅយប់ចុងក្រោយនៃការប្រគំតន្ត្រី Iroha បានរងរបួសកជើងអំឡុងពេលហាត់សម។ BELIFT LAB បាននិយាយថាពួកគេនឹងផ្តល់អាទិភាពដល់សុខភាព និងសុវត្ថិភាពរបស់សិល្បករ ហើយកែសម្រួលការសម្តែងតាមការចាំបាច់។ Iroha នៅតែចូលរួមក្នុងការប្រគំតន្ត្រីនៅថ្ងៃទី ១៨ ខែតុលា ប៉ុន្តែបានសម្តែងពេលកំពុងអង្គុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYQltkGpU9e5fkHFJL8LcMt9z_2c8dY-C-ZDijsJ7tihWjDUfHfAl-GThv2wpsKOs-gfQB_SKB8puFRilR42pKmULEdEkEclVL3xQfOoJAE858aH65EezLYGg_3olTg1IXGBJXmhQTds71MeSDjfAwgQorCsVPRERlJjSs9guZ_u5SK8SkeEZpWKnx1qA/s2048/image_2026-10-21_15-37-38.png

អ្នកទស្សនាមួយចំនួននៅលើបណ្តាញសង្គមបានលើកឡើងថាអវត្តមានរបស់ Moka និងការកំណត់នៅក្នុងការសម្តែងរបស់ Iroha អាចប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកទិញសំបុត្រក្នុងការចូលរួម។ ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាគំនិតរបស់អ្នកគាំទ្រប៉ុណ្ណោះ ហើយមិនទាន់ត្រូវបានបញ្ជាក់ដោយអ្នករៀបចំនៅឡើយទេ៕