Home តារាអន្តរជាតិ ប្រវត្តិសាស្ត្រថ្មី! BTS ក្លាយជាក្រុមចម្រៀងដំបូងគេដែលទទួលបានលទ្ធផលដ៏អស្ចារ្យនៅលើ Spotify

ប្រវត្តិសាស្ត្រថ្មី! BTS ក្លាយជាក្រុមចម្រៀងដំបូងគេដែលទទួលបានលទ្ធផលដ៏អស្ចារ្យនៅលើ Spotify

381
0

BTS បន្តបង្ហាញឥទ្ធិពលដ៏ខ្លាំងក្លារបស់ខ្លួននៅលើឆាកតន្ត្រីពិភពលោកក្រោយសម្រេចបានសមិទ្ធផលដ៏អស្ចារ្យដោយមានចំនួនការស្តាប់ចម្រៀងសរុបលើសពី ១០ ពាន់លានដងនៅលើវេទិកា Spotify ក្នុងឆ្នាំ២០២៦ ដែលជាកំណត់ត្រាដំបូងគេសម្រាប់ក្រុមចម្រៀងមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4zmxiajYumctfmDucr_rKUpPsifVTMh8Az9Gd0TyunYmlTruCwQcz-bCoA_TJ21odCPFkynrW5YZ4J_M8ZCiZGnMxS7_ZUZRsOMRGFmdDHZniLghiC77WfSHi8gY6UtUnygicsFyw4Vo0Wj8iMh7VeJ71AsXr2Rga197_m75gKkyOfzlmArJIKwfN5hY/s2048/image_2026-10-07_15-53-59%20(2).png

យោងតាមការប្រកាសរបស់ផលិតកម្ម BigHit Music កាលពីថ្ងៃទី១៦ ខែតុលា ក្រុម BTS ដែលមានសមាជិកទាំង៧រូប រួមមាន RM, Jin, Suga, j-hope, Jimin, V និង Jungkook សម្រេចបានចំនួនការស្តាប់ចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍នេះចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលរាយការណ៍។ កន្លងមក តារាចម្រៀងអន្តរជាតិល្បីៗដូចជា Taylor Swift, Ariana Grande និង Bad Bunny ក៏ធ្លាប់សម្រេចបានចំនួនការស្តាប់ចម្រៀងលើសពី ១០ ពាន់លានដងក្នុងមួយឆ្នាំផងដែរ ប៉ុន្តែBTS ត្រូវបានរាយការណ៍ថាជាក្រុមចម្រៀងដំបូងគេដែលអាចសម្រេចបានសមិទ្ធផលនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgancQip_p6lS1yMGADkviAC4R3QN7QRVskEG23n6NDKSM8i3ngAzRKPZQb17m6mH9vAnVE8iLWy-EuyxdNQoYU7cxMt2i64K5hXxCMdNDcJYMgFYhrWQXISCU2wBrxi42TsyzQH0xORw0ouPN46So514cYHsbkoUKbi3MBIumeIxL-AfpLuk97Xxm836w/s2048/image_2026-10-07_15-53-56%20(2).png
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺអាល់ប៊ុមស្ទូឌីយោទី៥ របស់ BTS ដែលមានចំណងជើងថា «ARIRANG» និងបានចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២៦ បានក្លាយជាកម្លាំងជំរុញដ៏សំខាន់នៅពីក្រោយកំណត់ត្រាថ្មីនេះ ដោយទទួលបានការស្តាប់ចម្រៀងសរុបជាង ៥ ពាន់លានដងនៅលើ Spotify គិតត្រឹមថ្ងៃទី១៤ ខែតុលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMnPHka-fgEJlf8y2G9eZ8J6Z5GLKRvaFm-y805vnlLYbgbpJYJaAgBNUQ5uJM1vdm9UqcBcsH13ULmXs6fvHVTNudWnqQJ7uiYoIgOyG4MBg3fVoqhuJtf4DNw4PRZ4YRCYNtFjpz3dod2yuFCRw6jpWKq0rsZtR94iM3mVZfMi01MOH92VAfthnl2aI/s2048/image_2026-10-07_15-53-56.png

ចំនួនការស្តាប់ចម្រៀងរបស់ BTS ក្នុងឆ្នាំនេះបានកើនឡើងប្រមាណ ១២២ ភាគរយ បើធៀបនឹងឆ្នាំមុន ដែលមានប្រមាណ ៤.៥ ពាន់លានដង។ ជាពិសេស នៅថ្ងៃទី២០ ខែមីនា ដែលជាថ្ងៃចេញផ្សាយអាល់ប៊ុម «ARIRANG» ចំនួនការស្តាប់ចម្រៀងរបស់ក្រុមក្នុងមួយថ្ងៃបានកើនឡើងដល់ប្រមាណ ១៣០ លានដង ខណៈមុនពេលចេញអាល់ប៊ុមពួកគេទទួលបានការស្តាប់ប្រមាណ ២៣ លានដងក្នុងមួយថ្ងៃប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY8H1ECTa5Dj5E-cVGa9LSbWNk-loMu8NnK0jpT2XhNXvex0vrTPMKyd2B6Y0cJs7J7WmMmEUHHjMHbTqzIARKNff8yXeKUomfBVDtCnkeR8Ro8nj3hxtbpb_2Hljwdb1eQLVLxBXqkXCpRt5HcjHg19bMLiWTweh_7b-veaFcTx5IXcVoDz7c3jJUKMM/s2048/image_2026-10-07_15-53-57.png
នៅថ្ងៃដដែល បទចម្រៀងទាំង១៤បទក្នុងអាល់ប៊ុមនេះ ក៏បានកាន់កាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ១៤ នៅលើតារាង «Daily Top Songs Global» របស់ Spotify ក្នុងពេលតែមួយ។ ចំណែកបទចម្រៀងនាំមុខ «Swim» ទទួលបានការស្តាប់ប្រមាណ ១៤ លានដងនៅថ្ងៃដំបូងនៃការចេញផ្សាយ ដែលត្រូវបានរាយការណ៍ថាជាបទចម្រៀងចេញក្នុងឆ្នាំ២០២៦ ដែលមានចំនួនការស្តាប់ប្រចាំថ្ងៃខ្ពស់បំផុតនៅលើវេទិកានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA0MY4XjsHbw3cbYuMf-eS-p3j-jwga028SnXyzZKUmIxjhiJ3FtIzjWRclDMcDQSXkhp4HwBxfjUzHOC4MM7RR3YUhQE-O8_PiHAF2XMPR5FCHL90CDpyxaMkcSttZM2qzMpIroPt6LbvVYyIPROwvjwfKXba3QEMzeva4YKCpuRcfeYuiE2zy_pBi6Q/s1319/image_2026-10-07_15-53-58%20(2).png
ក្រៅពីជោគជ័យលើវេទិកាស្ទ្រីមតន្ត្រី BTS ក៏ទទួលបានការទទួលស្គាល់នៅក្នុងកម្មវិធី MTV Video Music Awards Japan ឆ្នាំ២០២៦ ផងដែរដោយត្រូវបានប្រកាសជាអ្នកឈ្នះក្នុងប្រភេទ «សិល្បករឆ្នើមប្រចាំឆ្នាំ» កាលពីថ្ងៃទី១៤ ខែតុលា ខណៈពិធីប្រគល់ពានរង្វាន់ផ្លូវការត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សមិទ្ធផលថ្មីនេះបានបង្ហាញពីប្រជាប្រិយភាព និងឥទ្ធិពលរបស់ BTS នៅលើឆាកអន្តរជាតិ ខណៈអ្នកគាំទ្រទូទាំងពិភពលោកនៅតែបន្តគាំទ្រស្នាដៃតន្ត្រីរបស់ក្រុមយ៉ាងខ្លាំងក្លា៕