Home ព័ត៌មានអន្តរជាតិ ចិនព្រ.មានពលរដ្ឋខ្លួនជាថ្មី៖ ការងារប្រាក់ខែខ្ពស់នៅថៃ អាចជាអន្ទាក់ជួ.ញដូ.រមនុស្ស

ចិនព្រ.មានពលរដ្ឋខ្លួនជាថ្មី៖ ការងារប្រាក់ខែខ្ពស់នៅថៃ អាចជាអន្ទាក់ជួ.ញដូ.រមនុស្ស

859
0

ព្រ.មានហើយព្រ.មានទៀត! ស្ថានទូតចិនប្រចាំប្រទេសថៃ បង្ខំចិត្តចេញសារអាសន្នជាថ្មី ក្រោយផ្ទុះករណីក្រុម Influencer និងតារាល្បីៗ ត្រូវគេចាប់ជំរិ.តនៅថៃ រួចជួ.ញដូរឆ្លងដែនទៅមីយ៉ាន់ម៉ា ក្រោមល្បិចល្បួងមកធ្វើការងារប្រាក់ខែខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXBc5y9fNRrckuOEZkoBX50oXkYnvZxpuY2o10iBNdZ4FQtrOZRmBaa4jLSl6Knp9UO2Zri4oV2eYR9l8DzkD-XjGg0OFlX5SGZy6QUjvPtUEuWJ88tZqPhwLlOaOdkTdbhhoigLpQqfZbZSvz3LFbjfiysARYEL3WTKrMKn9LcUqXMvtPoYCzc-gBa7A/s1032/photo_2026-10-19_11-30-24.jpg
__________
ផ្អើលរឿងក្រុម Influencer និងតារាល្បីៗរបស់ចិន ត្រូវគេចាប់ជំរិតនៅថៃ ស្ថានទូតចិនបានបង្ខំចិត្តចេញសេចក្តីណែនាំ និងការព្រមានធ្វើដំណើរជាថ្មី កាលពីថ្ងៃសុក្រ កន្លងទៅនេះ។ នេះគឺជាសារព្រមាន និងដាស់តឿនថ្មីមួយទៀត បន្ទាប់ពីកាលពីមុនស្ថានទូតចិនក៏ធ្លាប់បានព្រមានពលរដ្ឋខ្លួនដែលធ្វើដំណើរទៅថៃអំពីបញ្ហាដូចគ្នានេះដែរ ដែលសបញ្ជាក់ឱ្យឃើញថា ស្ថានភាពបទល្មើសចាប់ជំរិត និងការជួញដូរមនុស្សឆ្លងដែននៅក្នុងប្រទេសថៃ មិនទាន់មានការថយចុះ និងនៅតែជាវិបត្តិសន្តិសុខដ៏រ៉ាំរ៉ៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZf-7TNbS9cjjQCMrOwGFhPdVIYIBO0bD57OJJhW-1LSmQGXQkngd6HQ8mzrWNGlqgGdEyDF9kbK21AfM_J6Dib2rb0Y47Xh0HDjnSJdHAcnwo6OH3hTNK_U9-rBj9EwP6MFjMRSdSm-EZoHdSrCYWG7OPMCNZJe0EdJlAqjZUExFoTKg3qlA_-GJv_3w/s1120/photo_2026-10-19_11-30-23%20(2).jpg

យោងតាមរបាយការណ៍របស់ Asian Speech កាលពីថ្ងៃអាទិត្យ ទី១៨ តុលានេះ បានឲ្យដឹងថា ចិនបានចេញសារអាសន្នជាថ្មីដើម្បីដាស់តឿនពលរដ្ឋខ្លួន បន្ទាប់ពីរកឃើញការប្រែប្រួលមុខសញ្ញាវាយប្រហាររបស់បណ្តាញឧក្រិដ្ឋជន។ ក្រុមជួញដូរមនុស្សនាពេលបច្ចុប្បន្ន បានងាកមកដៅចំក្រុមអ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងក្រុមអ្នកសិល្បៈរបស់ចិន ដោយប្រើប្រាស់ល្បិចការងារដែលផ្តល់ប្រាក់ខែខ្ពស់ខុសពីធម្មតា ដើម្បីល្បួងជនរងគ្រោះឱ្យមកជាប់អន្ទាក់នៅក្នុងប្រទេសថៃ រួចហើយធ្វើការជួញដូរឆ្លងដែនបន្តទៅកាន់ទឹកដីប្រទេសមីយ៉ាន់ម៉ា ដើម្បីបង្ខំឱ្យចូលរួមក្នុងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអនឡាញទាំងបង្ខំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZBHRe0O9DrRBODSc60rvLVPQReT82qh1JV4U4rRlAcqbkgGJxvBkhVUCPO-clC1zkbRog6GQ0LpJjlpXCDzJwFl5w77W5vE6ApeUpeCKRul1fPeZlbZTPJvBbZn8fYSMVjhj-Kw67WLtbS8DuGfjSzQdvaxwW50RpUfALHJBdf7OqZNNlbhcaaO5IKUo/s1024/photo_2026-10-19_11-30-23%20(3).jpg
ចំពោះមុខស្ថានភាពដ៏គ្រោះថ្នាក់នេះ ស្ថានទូតចិនបានដាក់ចេញនូវវិធានការណែនាំ និងការការពារខ្លួនយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីការពារខ្លួនអំឡុងពេលធ្វើដំណើរ។ ក្នុងនោះរួមមាន ការហាមឃាត់ដាច់ខាតការជិះឡានដោយមិនគិតថ្លៃ ពីអ្នកស្គាល់រាប់អាន ឬជនបរទេស ដោយត្រូវប្រើប្រាស់តែសេវាកម្មដឹកជញ្ជូនស្របច្បាប់ប៉ុណ្ណោះ។ បន្ថែមពីនេះ ត្រូវបដិសេធរាល់ការប្តូរផ្លូវចៃដន្យដែលមិនបានគ្រោងទុកជាមុន ត្រូវរក្សាការទាក់ទងផ្តល់ព័ត៌មានទីតាំងដល់សមាជិកគ្រួសារឱ្យបានដឹងជាប្រចាំ និងត្រូវត្រួតពិនិត្យ ផ្ទៀងផ្ទាត់រាល់ការផ្តល់ជូនការងារ ក្រុមហ៊ុនជួល ឱ្យបានច្បាស់លាស់មុនពេលទទួលយកឱកាសការងារនៅបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Q7wm68ZwHF5bhRKnIi61GREvquGNVnIpkXr58rvS4XPaRplfx55B1NaUZkvz6f67dcqVUhzXEAGOKMN0-IGjR2VyIiKWXrV6KHftGy06FGJUOhAfjfYx7AjXCAB4BnvwNMYJaM-uQzPo7Zc0nypHBKHangE-VdqJ_Qqc9Ynlz1DfsqJ9suPJRivI3dA/s1200/photo_2026-10-19_11-30-23.jpg

ការចេញសារព្រមានដដែលៗពីសំណាក់រដ្ឋាភិបាលចិនមកកាន់ប្រទេសថៃនៅពេលនេះ គឺជាសញ្ញាអាសន្នមួយដែលឆ្លុះបញ្ចាំងពីឱនភាពនៃប្រព័ន្ធសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសថៃ សម្រាប់ភ្ញៀវទេសចរបរទេស។ យុទ្ធសាស្ត្រចាប់ជំរិតតារាល្បីៗ រួចជួញដូរទៅសម្បុក Scammers របស់ក្រុមឧក្រិដ្ឋជន មិនត្រឹមតែបំផ្លាញរូបភាពទេសចរណ៍របស់ថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមេរៀន និងជាសារដាស់តឿនដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការផ្តល់ឱកាសការងារប្រាក់ខែខ្ពស់នៅបរទេស ព្រោះវានិយមបង្កប់ដោយអន្ទាក់ជួញដូរមនុស្សដ៏គួរឱ្យរន្ធត់៕