Home ព័ត៌មានអន្តរជាតិ Tesla តម្រូវឲ្យអតិថិជនទៅរៀនបើកយន្តហោះជាមុន បើចង់ទិញឡានហោះរបស់ខ្លួន

Tesla តម្រូវឲ្យអតិថិជនទៅរៀនបើកយន្តហោះជាមុន បើចង់ទិញឡានហោះរបស់ខ្លួន

720
0

មិនមែនមានលុយសុទ្ធតែអាចបើកបាន! យុគសម័យថ្មីនៃយានយន្តអនាគតបានមកដល់ហើយ ប៉ុន្តែវាក៏នាំមកនូវរបាំងខាងផ្លូវច្បាប់ដ៏តឹងរ៉ឹងបំផុតដែលមិនធ្លាប់មានពីមុនមក។ ក្រុមហ៊ុនមហាសេដ្ឋីបច្ចេកវិទ្យា Tesla ទើបតែបានបង្ហាញនូវសមត្ថភាពរថយន្តហោះជំនាន់ថ្មី Roadster ដែលអាចហោះឡើងលើអាកាស និងស្ទុះលឿនដូចរន្ទះ។ ទោះជាយ៉ាងណា របាយការណ៍ថ្មីៗបានបង្ហើបថា ដើម្បីអាចបញ្ជាឡានហោះលំដាប់កំពូលនេះបានស្របច្បាប់ អតិថិជនប្រហែលជាត្រូវមានលើសពីបណ្ណបើកបរធម្មតា ពោលគឺត្រូវមានបណ្ណបើកបរយន្តហោះថែមទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Y1A8u25osgddjAP7lvJR7a05AnPMJ8om-0772BxXxCVsunnMleUD4XIo52FoPm1ZR-9EVNWF97jGkpAKIXEIWjXcz6zOvcm_5aspHrsaU6l1b4VYzYJPExbYoPQPtCUa5ztklqg_qi0U6GjpTJyaemyFXvmSm9j91yk_-i6gA5KBeZSl0JFfGQOe2jU/s1280/photo_2026-10-17_16-19-39%20(4).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Wired និងការធ្វើបង្ហាញសមត្ថភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងទីក្រុង McGregor រដ្ឋតិចសាស់ រថយន្តស្ព័រអគ្គិសនីហោះស៊េរីថ្មីនេះ ត្រូវបានគេឃើញបើកបរផ្អាប់ផ្អែកទៅលើផ្លូវជម្រាលកោងដោយប្រើប្រព័ន្ធបឺត រួចក៏ហោះក្រឡាប់ខ្លួននៅលើអាកាស និងចុះចតមកវិញយ៉ាងល្អឥតខ្ចោះ។ អ្វីដែលកាន់តែរំភើបនោះគឺ ឡានហោះដ៏ប្រណីតនេះអាចបង្កើនល្បឿនពី ០ ដល់ ៩៦ គីឡូម៉ែត្រ/ម៉ោង (60 mph) ក្នុងរយៈពេលមិនដល់ ១ វិនាទីផង នៅពេលដែលវាហោះហើរឡើងលើអាកាស។ លក្ខណៈសម្បត្តិដ៏ខ្លាំងក្លា និងខុសប្លែកពីធម្មតានេះហើយ ទើបធ្វើឱ្យអាជ្ញាធរគ្រប់គ្រងចរាចរណ៍អាចនឹងត្រូវបង្កើតច្បាប់វិន័យពិសេសសម្រាប់អ្នកបើកបរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjruFdY7dm6mRs7JvABy1UYVHK1y8gVNrIQ_H2RoI5uzt7ctFpq6Txwx59ExEBv_Wi4arIEbX5-TLx8_pCL6bFbwov3bE1FqmBG7DfJvxr3kZmO8UrRhpLzlELuamnkqzVCVpg7d9-e9WNrUC2E0kXlD03_jfCE8BwM1I3S8rL_uFOKVG6IK4WUCH7Urs4/s678/photo_2026-10-17_16-19-39.jpg
ការណ៍នេះសបញ្ជាក់ឱ្យឃើញថា ឡានហោះរបស់ Tesla លែងជាយានយន្តសម្រាប់តែអ្នកមានលុយទូទៅទៀតហើយ។ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្សែសង្វាក់ផលិតកម្មរថយន្ត Roadster នេះនឹងមិនទាន់ចាប់ផ្តើមរហូតដល់ឆ្នាំ ២០២៨ នោះឡើយ។ ជាងនេះទៅទៀត សម្រាប់អ្នកដែលចង់បញ្ជាទិញរថយន្តនេះ គឺត្រូវបានតម្រូវឱ្យមានការកក់ប្រាក់មុនចំនួន ៥០,០០0 ដុល្លារអាមេរិក ព្រមទាំងត្រូវមានលិខិតអញ្ជើញជាពិសេស ពីខាងក្រុមហ៊ុនផ្ទាល់ថែមទៀតផង។ ហើយចុងក្រោយ បើទោះជាមានលុយនិងមានលិខិតអញ្ជើញក៏ដោយ ប្រសិនបើអ្នកមិនទៅរៀនយកបណ្ណបើកបរយន្តហោះទេនោះ គឺមិនអាចបើកបរវាបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9hZK9dn7MNKeWHyoB5PhyphenhyphenCKiO6CESufE_5Wsl0kb1ZOfBskmdk3_JcQmxc9XV0AVILmYd9Sy6_CLbJL65Ag5yzxRXEGDFQOuiTo572wQiLJ8BKFLKcYpj0rLqOa5OnimOs0VV4wQzzZTD7yTYUUgqolO7H8gQUbGDTqMqf1K9ZMauHc1YegQGo-p2EpI/s573/photo_2026-10-17_16-19-39%20(3).jpg

របកគំហើញបច្ចេកវិទ្យាឡានហោះរបស់ក្រុមហ៊ុន Tesla នៅពេលនេះ បានបង្ហាញឱ្យឃើញច្បាស់ថា ពិភពលោកកំពុងឈានជើងចូលទៅក្នុងយុគសម័យថ្មីមួយ ដែលព្រំដែនរវាងយានយន្តផ្លូវគោក និងផ្លូវអាកាសត្រូវបានរលាយចូលគ្នា។ ទោះជាយ៉ាងណា វាក៏បានផ្ញើសារព្រមានមួយផងដែរថា មិនមែនឱ្យតែមានលុយទិញ គឺអាចយកមកបើកបរបានតាមចិត្តនោះទេ ព្រោះសុវត្ថិភាព និងជំនាញបច្ចេកទេសពិតប្រាកដត្រូវបានទាមទារជាចម្បង។ ប្រសិនបើបងប្អូនចង់ក្លាយជាម្ចាស់ឡានហោះនាឆ្នាំ ២០២៨ ខាងមុខ អ្វីដែលត្រូវរៀបចំមុនគេ គឺការចុះឈ្មោះចូលរៀនវគ្គបើកបរយន្តហោះឱ្យបានស្ទាត់ជំនាញជាមុនសិន៕