Home តារាជាតិ ឈិត សុវណ្ណបញ្ញា Cover បទរបស់ Phương Mỹ Chi ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង

ឈិត សុវណ្ណបញ្ញា Cover បទរបស់ Phương Mỹ Chi ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង

288
0

តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីរូបនាងបាន Cover បទវៀតណាមដ៏ល្បីមួយបទដែលរំលេចពីវប្បធម៌ខ្មែររបស់តារាចម្រៀង ផឿង មីជី (Phương Mỹ Chi) ។ សំឡេងរបស់តារាចម្រៀងរូបនេះទទួលបាននូវការសរសើរជាច្រើនជាពិសេសមតិថែមទាំងនិយាយថាមុខមាត់របស់ ឈិត សុវណ្ណបញ្ញា គឺមានភាពស្រដៀងគ្នានឹង ផឿង មីជី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji2wCXIhyphenhyphenpNHZXlz7aWVQhyphenhyphen8OZULxulLnDoLPL8bGKOR7y419lixgfmDkfXfk2JETcHRnrsOrCspJNBXI-5aCUGIFhLWLMoi1QEi20JXJv7Eog3kjQH59-pea5pdluKeQt9zN11Q0Y8OtMS6S0Rdc5JzSOmXTozuffrHv3AFFy7itz5We5Tafg1e-QaWY/s2048/image_2026-10-19_08-52-15.png
កាលពីខែសីហា តារាចម្រៀងប៉ុបវៀតណាម ផឿង មីជី បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីនៅពេលរូបនាងបានបញ្ចេញបទចម្រៀងមួយបទដោយបង្ហាញពីវប្បធម៌ទំនៀមទម្លាប់របស់បងប្អូនខ្មែរកម្ពុជាក្រោម។ លើសពីនេះទៅទៀត ផឿង មីជី ក៏បានបញ្ចូលឃ្លាច្រៀងជាភាសាខ្មែរផងដែរ។ បន្ទាប់ពីការចេញផ្សាយបទនេះទស្សនិកជននៅតំបន់អាស៊ីអាគ្នេយ៍ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈចុងក្រោយនេះ ផឿង មីជី ក៏បានលើកយកបទនេះទៅសម្តែងដោយគ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតបង្ហាញនៅលើឆាកដ៏ធំក្នុងប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg282bVO8YKVimzNIhAW_aAblIbbQIDKKaYIZXXPodXYMAbFapfWGTLYysvPRwTbQpHNNorGWqmFzd0PVi9pBYzAaHaRConh75Dc2526pQar8Yl_41uKx5sBSM_XE-V36zA_Axh1xYnrmUEd0ULq_eLnW8zPMXEtB3-Sg5qjd8pzw0a6oNw3VEPhPj-4E/s2048/image_2026-10-19_08-52-20%20(2).png

ក្រៅពីការចាប់អារម្មណ៍កន្លងមកគេស្រាប់តែឃើញតារាចម្រៀង ឈិត សុវណ្ណបញ្ញា ដែលទើបវិលត្រឡប់មកកាន់អាជីពសិល្បៈវិញបាន Cover បទរបស់ ផឿង មីជី ដែលបណ្តាលឱ្យមានការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជនពីព្រោះនេះគឺជារឿងកម្រដែលទស្សនិកជនបានស្តាប់តារាចម្រៀងកម្ពុជារូបនេះច្រៀងបទវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheyFM0UHbnjH3kVpphQ19mouhjNjQ3UZC-UjeCrd_C8Q11LXvAThyzkNht_qy8WNiGH0ABs_WyuwLclAq6wibGiAPw4qGzocpi0IAQeO_8uY0DuHBPwcvhh5RNqxKss93dDFQBWutv7ZH6tpz0ZDIMn6mI6lfMIHrXIRrxmtuJflmHPVEyFJKz0ar9Lrw/s2048/image_2026-10-19_08-52-17%20(2).png

តាមការបញ្ជាក់របស់កញ្ញា ឈិត សុវណ្ណបញ្ញា បានឱ្យដឹងថាការ Cover បទរបស់ ផឿង មីជី គឺជាកាដូជូនអ្នកគាំទ្របន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ។ ចម្រៀង Cover របស់ ឈិត សុវណ្ណបញ្ញា ទទួលបាននូវមតិវិជ្ជមានដោយមានការសរសើរជាច្រើនពីទស្សនិកជនជាមួយនឹងសម្តីថាពីរោះស្រទន់ ដោយមតិខ្លះថែមទាំងនិយាយថាតារាចម្រៀងរូបនេះនិង ផឿង មីជី ក៏មានមុខមាត់ស្រដៀងគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhYQbvoiE7NgE4qmTQf9jYbzC2w3ZhyvHWhwjsKIH5-l2mP94vImuctZCk3FjlOVbPF0nzCKWMQ-6vrFVU_nMVjLxejvt6fpahVdooemF4V2UAn0Wzn3RYoE56CLLhjcztlyXfRcXILalgTqltO146sPY6X8_jGY-OtFtBaMn-gyFDODtW3ZhDPOjDFpk/s2048/image_2026-10-19_08-52-21%20(2).png

ក្រៅពីទស្សនិកជនទូទៅគេសង្កេតឃើញថានៅលើបណ្តាញសង្គមហ្វេកប៊ុកតារាចម្រៀង សុគន្ធ និសា ក៏បានចូលទៅបញ្ចេញមតិយោបល់ដូចគ្នាដែលបង្ហាញពីការគាំទ្រនិងសរសើរមកកាន់តារាចម្រៀង ឈិត សុវណ្ណបញ្ញា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHjEUHqXSCSciGkFNhGRcFA_xLxUXIvD8-nMreEWwVQj6pt3jJFjPeyy96M0Heeu7uHQfO6IRpFCrl1z_msKxpZ9ddhF0QTINfN-kCTMGvD8DQNiAAuOILSkzgkxjkZsL4ZoyP5yuIsGVXcyyvqJplgGL7JNp_t3nFzij0wNxCUvdmTCzDYNvK4a5NR1w/s2048/image_2026-10-19_08-52-20.png

ចេញផ្សាយនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦ បទ «Heaven With My Love» (Thiên Đường Với Người Thương) មានការស្តាប់លើសពី៤១លានដង(គិតត្រឹមព្រឹកថ្ងៃទី១៩ ខែតុលា) នៅលើឆាណែលយូធូបរបស់ ផឿង មីជី ហើយវាក៏ក្លាយជាបទដ៏ល្បីបំផុតរបស់តារាចម្រៀងប៉ុបវៀតណាមរូបនេះដែលមានការទស្សនាដល់តួលេខនេះ៕