តើនេះជាល្បិចកលចង់បិទបាំងការពិត ឬយ៉ាងណា? រដ្ឋមន្ត្រីការបរទេសថៃ បោះសម្តីយ៉ាងគគ្លើន ព្រ.មានថាច្បាប់សមុទ្រអន្តរជាតិ UNCLOS គ្មានឥទ្ធិពលមកបង្ខំខ្លួនបានឡើយ ព្រមទាំងជំរុញកម្ពុជាឱ្យឈប់លាតត្រដាងរឿងព្រំដែនលើឆាកអន្តរជាតិ ហើយងាកមកចរចាទ្វេភាគីវិញដើម្បីរក្សាទំនុកចិត្តក្នុងនាមជាអ្នកជិតខាងល្អ។
_________________.jpg)
កម្តៅព្រំដែនសមុទ្រកើនឡើងជាថ្មី! ក្រោយកម្ពុជា និងថៃ ទើបតែបានបញ្ចប់កិច្ចប្រជុំ UNCLOS ជុំទី២ជាផ្លូវការ និងត្រៀមរៀបចំកិច្ចប្រជុំជុំទី៣បន្តទៀត ស្រាប់តែរដ្ឋមន្ត្រីការបរទេសថៃ បោះសម្តីយ៉ាងគគ្លើន ជំរុញឱ្យកម្ពុជាងាកមកចរចាទ្វេភាគី និងទាមទារឱ្យបញ្ឈប់ការយកវេទិកាអន្តរជាតិលាតត្រដាងពីសកម្មភាពឈ្លានពានរបស់ខ្លួនទៅវិញ។ ការណ៍នេះសបញ្ជាក់ឱ្យឃើញពីភាពក្រឡេចក្រឡុច យកជាការមិនបានរបស់ភាគីថៃ ដែលចង់បានអី្វៗទៅតាមតែចិត្តចង់ ដោយព្យាយាមបត់បែនលម្អៀងចេញពីយន្តការច្បាប់អន្តរជាតិដែលខ្លួនធ្លាប់បានព្រមព្រៀង។

យោងតាមការផ្តល់បទសម្ភាសន៍ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ លោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានបង្ហាញពីបំណងចង់ស្តារឡើងវិញនូវអ្វីដែលខ្លួនហៅថា «វិធានការសាងទំនុកចិត្ត» របាយការណ៍របស់ប្រភពព័ត៌មាន Amarin News បានបង្ហាញថា ភាគីថៃចង់ឱ្យការដោះស្រាយវិវាទដែនទឹកនេះស្ថិតនៅត្រឹមយន្តការទ្វេភាគីចរចាគ្នាផ្ទាល់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងការចង់អូសទាញកម្ពុជាឱ្យចូលតុចរចាបែបនេះ ថ្នាក់ដឹកនាំការបរទេសថៃរូបនេះ បានលើកឡើងក្នុងន័យរិះគន់ចំៗមកលើរដ្ឋាភិបាលកម្ពុជា ដោយជំរុញឱ្យកម្ពុជាបញ្ឈប់ការថ្លែងសារនៅលើឆាកអន្តរជាតិ ដែលជានិរន្តរ៍កម្ពុជាតែងតែលើកឡើងដដែលៗថា ប្រទេសថៃមានគំនិតឈ្លានពានលើបូរណភាពទឹកដីកម្ពុជា។.jpg)
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ភាគីថៃបានប្រើប្រាស់វោហាសាស្ត្រគំរាមកំហែង និងបដិសេធច្បាប់អន្តរជាតិយ៉ាងចំហ ដោយលោក Sihasak បានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជានៅតែបន្តអះអាងការពិត និងលាតត្រដាងរឿងរ៉ាវព្រំដែនទាំងនេះទៅកាន់សហគមន៍អន្តរជាតិទៀតនោះ វានឹងមិនអាចធ្វើឱ្យបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ សម្រេចបាននូវកិច្ចព្រមព្រៀង ឬការកសាងទំនាក់ទំនងល្អនឹងគ្នាបានឡើយ។ មិនតែប៉ុណ្ណោះ លោកថែមទាំងបានព្រមានក្តៅៗ ដៅចំយន្តការច្បាប់សមុទ្រអន្តរជាតិថា យន្តការ (UNCLOS) ក៏មិនមានឥទ្ធិពលគតិយុត្តិណាមួយ ក្នុងការចាប់បង្ខំឱ្យប្រទេសថៃងាកមកគោរព ឬអនុវត្តតាមនោះដែរ ប្រសិនបើលទ្ធផលនោះធ្វើឱ្យថៃមិនពេញចិត្ត។.jpg)
ការចេញមុខមកបង្ហាញជំហររឹងត្អឹង និងល្បិចការទូតក្រឡេចក្រឡុចរបស់មន្ត្រីការបរទេសថៃនៅពេលនេះ គឺជាសញ្ញាអាសន្នមួយ ដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ ត្រៀមលក្ខណៈ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ កម្ពុជាដាច់ខាតមិនត្រូវចាញ់ល្បិចការទូតទ្វេភាគីរបស់ថៃ ដែលមានបំណងចង់បំបែកកម្ពុជាចេញពីឆាកអន្តរជាតិនោះឡើយ ព្រោះយន្តការច្បាប់អន្តរជាតិ UNCLOS និងសាក្សីពិភពលោក គឺជាខែលការពារដ៏រឹងមាំបំផុតសម្រាប់កម្ពុជា ក្នុងការទប់ទល់នឹងការកៀបសង្កត់ ឬការរំលោភបំពានណាមួយពីប្រទេសជិតខាងដែលមានទំហំធំជាង៕










