Home តារាអន្តរជាតិ NCHIVE ត្រៀមមកប្រគំតន្រ្តីម្តងទៀតនៅកម្ពុជា

NCHIVE ត្រៀមមកប្រគំតន្រ្តីម្តងទៀតនៅកម្ពុជា

343
0

ក្រុមចម្រៀងកូរ៉េខាងត្បូង NCHIVE បានប្រកាសជាផ្លូវការថានឹងវិលត្រឡប់មកធ្វើការប្រគំតន្រ្តីនៅប្រទេសកម្ពុជាម្តងទៀតនាដើមឆ្នាំ២០២៧ខាងមុខនេះ។ តាមរយៈការប្រគំតន្ត្រី ដែលជាឱកាសសម្រាប់អ្នកគាំទ្រកម្ពុជាបានទស្សនាការសម្តែងផ្ទាល់របស់ក្រុមចម្រៀងនេះម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRUZagawnKCbKy1-Ioc748O_xoWg5zbCaWV8ycEeTo3rFmd40WrL-kfoXPqC6hwVwohFCzFBzBq58yrDtSnl-1Z0668jQhT5YSLAHbSWKGa0ZM2JxkIxWuGdU_o7DVbtCZFnxIVuNWDusI5pbxJrVu-cobPUEfc_lI8nf3OCuQwFzTy6oL07C8sqa0TXU/s1440/image_2026-10-17_15-41-08.png

តាមរយៈផេកផ្លូវការរបស់ក្រុម NCHIVE ការប្រគំតន្រ្តី GLOBAL LIVE TOUR ‘WE’VE’ របស់ក្រុមនេះនឹងវិលមកជួយអ្នកគាំទ្រនៅថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០២៧ នៅរាជធានីភ្នំពេញ។ ទោះយ៉ាងណាក្រុមនេះពុំទាន់បញ្ជាក់ព័ត៌មានលម្អិតអំពីតម្លៃសំបុត្រក៏ដូចជាថ្ងៃបើកលក់សំបុត្រជាផ្លូវការនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd3matS_yxGJcwlbYUlAOAPMrtHTwZc5rVrjss-XqlweC5CL-fDco46gnzk7nKd7zb4vGNf41RlcqKl4zFTbZmgTUxWH4jBpVokqHZxebR4SepsjBkhush6dH27ieByvJFylu_6RBVwGK47WLs43f3BOO5mXGAXwNm_-1t9DGOSgx8uKlta9-vnZ6dfY4/s2048/image_2026-10-17_15-41-06.png

ដំណឹងនេះក៏បានធ្វើឱ្យសហគមន៍អ្នកគាំទ្រ (Save ) មានការរំភើបចិត្តដែលក្រុម NCHIVE វិលមកប្រគំតន្រ្តីម្តងទៀតនៅក្នុងប្រទេសកម្ពុជាជាដំណើរទេសចរណ៍របស់ពួកគេ។
NCHIVE ជាក្រុមចម្រៀងបុរសកូរ៉េខាងត្បូងដែលស្ថិតក្នុងវិស័យតន្ត្រី K-pop មានសមាជិកចំនួន ៦នាក់។ ការមកសម្តែងនៅកម្ពុជាសាជាថ្មីនេះគឺជាឱកាសសម្រាប់ក្រុមក្នុងការពង្រីកទំនាក់ទំនងជាមួយអ្នកគាំទ្រម្តងទៀតក្រោយ NCHIVE ធ្លាប់មកធ្វើការផ្សព្វផ្សាយនៅកម្ពុជាចំនួនពីរដងមកហើយ។ ក្រុមចម្រៀងនេះធ្លាប់បានជ្រើសរើសប្រទេសកម្ពុជាសម្រាប់ការថតវីដេអូចម្រៀងរបស់គេ និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcZl2yKPCX8F7DgDM8eGjbUMD9grvrSWT1w_iPugMkNSeLxYuGafgyeDpvgWCzMzPqtj9dqLgC0vP4acIPGePKIYYNFTEifkHOYQ2ntFb7sqrhb3RJpmnZ8-gAVNelll1ILe7xuD8QQvnr_caiDvS0CBU0ebF5r0IGHwK9NmfC3KWEbm0UtCp0P4p3yac/s2048/image_2026-10-17_15-41-05.png
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ NCHIVE បានចេញអាល់ប៊ុមខ្នាតខ្លីដំបូងរបស់ខ្លួនដែលមានចំណងជើងថា «ACHIEVE»។ អាល់ប៊ុមនេះមាន ៦ បទ និងមានបទចម្រៀងនាំមុខពីរ គឺ «INCEPTION» និង « EXPLODE» ខណៈសមាជិកក្រុមក៏បានចូលរួមក្នុងការបង្កើតស្នាដៃតន្ត្រីផងដែរ។ ក្រុមនេះបានចាប់ផ្តើមដំណើរប្រគំតន្ត្រីពិភពលោកលើកដំបូងរបស់ខ្លួនក្រោមចំណងជើង 2026–27 NCV GLOBAL LIVE TOUR “WE’VE” ដោយមានគម្រោងជួបអ្នកគាំទ្រនៅអឺរ៉ុប អាហ្វ្រិក អាស៊ី និងតំបន់ផ្សេងទៀត៕