ការព្រ.មានពី UNICEF៖ កុមារកម្ពុជាប្រមាណ ១,៣ លាននាក់ កំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរពីបាតុភូត El Niño ដែលបង្កឱ្យមានគ្រោះរាំងស្ងួតខ្លាំង កង្វះទឹកស្អាត និងទឹកជំនន់។ មិនតែប៉ុណ្ណោះ ជិត ១ ភាគ ៣ នៃសាលារៀន និងមណ្ឌលសុខភាពទូទាំងប្រទេស ក៏កំពុងស្ថិតក្នុងតំបន់រងគ្រោះថ្នាក់ផងដែរ។
________________ .jpg)
កុមារកម្ពុជា ១,៣ លាននាក់ កំពុងស្ថិតក្នុងភាពប្រកាសអាសន្ន និងប្រឈមមុខនឹងហានិភ័យអាកាសធាតុធាតុដទៃទៀត ដែលបង្កឡើងដោយបាតុភូត El Niño (អែលនីញ៉ូ)។ យោងតាមការវាយតម្លៃចុងក្រោយ អាកាសធាតុដ៏ក្តៅហួតហែង និងរបបទឹកភ្លៀងមិនទៀងទាត់នេះ មិនត្រឹមតែបំផ្លាញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិជាមូលដ្ឋាន សុខភាព និងការអប់រំរបស់កុមារកម្ពុជារាប់លាននាក់នៅទូទាំងប្រទេស។
យោងតាមការចុះផ្សាយរបស់ UNICEF Cambodia បាតុភូត El Niño គឺជាការប្រែប្រួលអាកាសធាតុធម្មជាតិដ៏ធំមួយ ដែលកើតឡើងដោយសារសីតុណ្ហភាពផ្ទៃសមុទ្រប៉ាស៊ីហ្វិកកើនឡើងក្ដៅជាងធម្មតា។ បាតុភូតនេះបង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀង និងសីតុណ្ហភាពយ៉ាងខ្លាំងនៅទូទាំងពិភពលោក ដោយតំបន់ខ្លះជួបប្រទះគ្រោះរាំងស្ងួត និងកម្តៅហួសកម្រិត ខណៈតំបន់ខ្លះទៀតរងគ្រោះដោយភ្លៀងធ្លាក់គំហក និងជំនន់ទឹកភ្លៀង។ នៅក្នុងកម្រិតសកលលោក មានកុមារជាង ៣៥០ លាននាក់ នៅក្នុងបណ្តាប្រទេសជិត ១០០ កំពុងរងផលប៉ះពាល់។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា កុមារប្រមាណ ១,៣ លាននាក់ ភាគច្រើនរស់នៅក្នុងតំបន់ងាយរងគ្រោះ ត្រូវបានគេរំពឹងថានឹងរងសម្ពាធដោយសារគ្រោះរាំងស្ងួត កង្វះខាតទឹកស្អាត និងការកើនឡើងកម្តៅ។.jpg)
ឥទ្ធិពលអវិជ្ជមាននៃបាតុភូត El Niño បានបង្កើតជាសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសារនីមួយៗ តាមរយៈការធ្វើឱ្យខូចខាតប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកសម្រាប់បង្កបង្កើនផលកសិកម្ម ដែលជាហេតុនាំឱ្យប៉ះពាល់ដល់ប្រាក់ចំណូល និងការផ្គត់ផ្គង់អាហារូបត្ថម្ភរបស់កុមារ។ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ផលប៉ះពាល់នេះបានរាលដាលដល់ហេដ្ឋារចនាសម្ព័ន្ធសង្គម ដោយសារសាលារៀនជាង ៣.៣៧២ ខ្នង និងមណ្ឌលសុខភាពចំនួន ៤០១ កន្លែងនៅទូទាំងប្រទេស (ស្មើនឹងប្រហែលមួយភាគបីនៃចំនួនសរុប) កំពុងស្ថិតក្នុងហានិភ័យខ្ពស់នៃការរងគ្រោះដោយសារគ្រោះធម្មជាតិ ទាំងគ្រោះរាំងស្ងួត និងទឹកជំនន់ ដែលរំខានដល់ការសិក្សា និងការទទួលបានសេវាសុខាភិបាលរបស់កុមារ។.jpg)
របាយការណ៍ និងការព្រមានរបស់អង្គការ UNICEF នៅពេលនេះ គឺជាការដាស់តឿនដ៏សំខាន់មួយដល់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ និងត្រៀមលក្ខណៈជាមុនឱ្យបានហ្មត់ចត់បំផុត។ ការឆ្លើយតបទាន់ពេលវេលា តាមរយៈការធានាប្រភពទឹកស្អាត ការពង្រឹងប្រព័ន្ធសុខាភិបាល និងការការពារបរិស្ថានសិក្សា គឺជាគន្លឹះដ៏សំខាន់ដើម្បីការពារកុមារកម្ពុជាពីវិបត្តិអាកាសធាតុ ព្រោះការប្រែប្រួលអាកាសធាតុមិនមែនជារឿងឆ្ងាយខ្លួនទៀតឡើយ ប៉ុន្តែវាជាបញ្ហាចំពោះមុខដែលកំពុងគំរាមកំហែងដល់អនាគតនៃធនធានមនុស្សរបស់ជាតិ៕










