Home តារាជាតិ កាក់ និង ម៉ែសេះ បង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែម ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍

កាក់ និង ម៉ែសេះ បង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែម ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍

329
0

ទិដ្ឋភាពស្និទ្ធស្នាលរវាង កាក់ និង ម៉ែសេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ពីមហាជន បន្ទាប់ពីអ្នកទាំងពីរនៅកៀកកើយគ្នាយ៉ាងជិតស្និទ្ធ ផ្តល់ស្នាមថើបឱ្យគ្នាប្រៀបដូចជាគូស្នេហ៍។ ឃើញវីដេអូ កាក់ និង ម៉ែសេះ ថើបគ្នាហើយមនុស្សមួយចំនួនសង្ស័យថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងពិសេសខណៈអ្នកខ្លះប៉ាន់ស្មានថាគ្រាន់តែជាមាតិកាដើម្បីទាក់ទាញទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6_3yFTPUCzK5Qy2CBwuL9ST6vKlOjO0XV5GfPNS4et6u_R9qETVCJbFgJw8QfggV_RSrACxkyBM5-cgBfXvgMm50yrD9iGveF0zMbE6bEwUHXYZWfQ7ShYPMgi6ii_m1kYV44ILXX3ANrhfuYzQwk4bWTy2xXT8cVJBMrkGSi3JJwLDqpWuRh0KLkF2w/s2048/image_2026-10-17_13-55-55.png
កាក់ គឺជាអ្នកធ្វើវីដេអូមួយរូបនៅលើបណ្តាញសង្គមដោយមហាជនបានស្គាល់យ៉ាងទូលំទូលាយនៅពេលលោកមានចិត្តលួចស្រលាញ់តារាចម្រៀង សុខ ពិសី និងបានសុំស្នើនាងនៅលើឆាកប្រគំតន្រ្តី។ ទោះជាយ៉ាងណាទំនាក់ទំនងនេះមិនអាចរួចផុតលើសពីពាក្យថាហ្វេននិងអាយដលឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy7W2omwDw4O9eLfoQr3Dl8ZeSkwKL0LvidDwH1W7r0UYFW1bXHafCL44F38W-UpOuzHDK5leiuGJeCeIiS8QMvS6uxCCLbU5o6Poo3UwYMVJ1B_Dd_SEFXMvNrBLqqz_LF2uxkZN90gt5jKtM6h8-EsDq5L3SSGtUikZ2oraqF6CIRv4yoyJfx_Kxy6Y/s2048/image_2026-10-17_13-55-49.png
អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ម្តងទៀតពេលនេះគេស្រាប់តែឃើញ កាក់ និងម៉ែសេះ ដែលជាមនុស្សជិតស្និទ្ធនឹង ប៉ីប៉ី ឌី មានទំនាក់ទំនងស្និទ្ធរមួតជាមួយគ្នាជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនកំពុងងឿងឆ្ងល់ពីសកម្មភាពរបស់អ្នកទាំងពីរថាតើនេះគ្រាន់តែជាការសម្តែងឬពួកគេកំពុងស្វែងយល់ចិត្តគ្នាមែនទែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKs5uP0wx9IJKPW6l4Qm89dTnhc_OY7cRvgYv0NfbjZbIiE5Y3ylvp4LiB3fQ2hrfIdwbaMuTX8tny-S0n9XAhBZ5ucZqY031IJ_X1Zarvh122XDnCRqX0cEa8A8784Ji7XratGUC6ylrKtBOimcWdOIWl9GGH1SQcysdAM9MjUkRrSbHN7O-IBuPb7lg/s2048/image_2026-10-17_13-55-49%20(2).png

កាក់ បានបង្ហោះវីដេអូមួយនៅថ្ងៃទី១៦ តុលា ជាមួយនឹងចំណងជើងថា «ចង់តែដាក់មួយដៃទេ» ដោយអមដោយរូប Emoji រូបបេះដូងពណ៌ផ្កាឈូក។ វីដេអូមួយនេះគឺបានបង្ហាញពីសកម្មភាព កាក់ និង ម៉ែសេះ មានភាពជិតស្និទ្ធនិងឱបថើបគ្នាដូចជាគូស្នេហ៍ដទៃទៀត។ នេះមិនមែនជាលើកដំបូងទេដែល កាក់ និង ម៉ែសេះ បង្ហាញភាពស្និទ្ធស្នាលកន្លងមកអ្នកទាំងពីរក៏បានបង្ហោះវីដេអូផ្អែមល្ហែមផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSp1eFL54ZG5tpHwki7Sd4pVWU9J9dvVDbpQocCwIP7c2G-fpwohJuipPmPKxrWYHJsUoI9IQ9EL4Yb7vx9h6L2MeYKQ28gUZsThHGrsWizHuD6MOWVr-PzrNX9KKl1zulgjIo1q8TP34W7d8web_9r-QyvzPOaKNN0ovm35BsoYCj5omuZeYqT7kZ9Ic/s2048/image_2026-10-17_13-55-54.png
អ្វីដែលជាចំណុចដ៏ក្តៅគគុកនិងពិសេសគឺ ម៉ែសេះ ថែមទាំងវីដេអូខលជាមួយនឹងស្រ្តីម្នាក់ដែលទំនងជាអ្នកម្តាយរបស់កាក់ផងដែរ ហើយរូបភាពនេះកាន់តែធ្វើឱ្យអ្នកគាំទ្រសង្ស័យថាអ្នកទាំងពីរប្រហែលជាមានសម្ព័ន្ធភាពស៊ីជម្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdTacVhx3G0n479d4EEzHuCpMUazvlkekMOZO02NwEmMXGVHA0hJfhHtIaoyIgWxSBVi1xvMtSkbUx7wGuuoqgjKfpBVMjmGjn6Fv3uxNMlZKUthxbUDhnKDL4MBCNlBu_qI801w7m0z7Ag4CTbEhit_0_Zizg1z88vv5JJhcl4URKi2LRLRRzx4r4au0/s2048/image_2026-10-17_13-55-50%20(2).png

យ៉ាងណាមិញ កាក់ និង ម៉ែសេះ ពុំទាន់និយាយចេញជាសាធារណៈចំពោះទំនាក់ទំនងរបស់ពួកគេនៅឡើយទេ ខណៈទិដ្ឋភាពដ៏ស្និទ្ធស្នាលនេះពិតជាធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងការបញ្ចេញមតិយោបល់ជាច្រើនចំពោះអ្នកទាំងពីរ៕